បើមែនដឹងតែកក្រើក! លេចឮសមាសភាពអ្នកចូលប្រកួត MUC ឆ្នាំនេះសុទ្ធតែមិនធម្មតា

មហាជន​អ្នក​និយម​គាំទ្រ​វិស័យ​ប្រកួតប្រជែង​សម្រស់​នៅ​កម្ពុជា​កំពុងតែ​ពុះកញ្ជ្រោល​បន់​ឱ្យ​តែ​កម្មវិធី​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២២ ចាប់ផ្ដើម​ឆាប់​ៗ បន្ទាប់ពី​គ្រប់គ្នា​បាន​ឃើញ​ការ​បង្ហើប​សមាសភាព​អ្នក​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​​នេះ តាមរយៈ​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​អ្នក​គាំទ្រ Beauty Pageant ល្បី​ៗ​នៅ​កម្ពុជា។

ជាក់ស្ដែង កាលពី​ចុង​សប្ដាហ៍ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ឈ្មោះថា Team Cambodia ដែល​គ្រប់គ្នា​ដឹង​ថា​ជា​ទំព័រ​ហ្វេសប៊ុក​គាំទ្រ និង​តាមដាន​គ្រប់​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ក្នុង​ស្រុក និង​តែងតែ​បង្ហោះ​ឱ្យ​ដឹង​សកម្មភាព ព្រម​ទាំង​ដំណឹង​នានា​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី​ប្រកួត​ផ្សេង​ៗ ដើម្បី​ឱ្យ​អ្នក​គាំទ្រ​តាម​បណ្ដាញ​សង្គម​បាន​ដឹង​ឮ​ពី​ព្រឹត្តិការណ៍​នឹង​កើត​ឡើង ប្រាប់​ឱ្យ​ដឹង​សមាសភាព​អ្នក​ចូល​ប្រកួត MUC ២០២២ មួយ​ចំនួន ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល និង​ស្រឡាំងកាំង​ជា​ខ្លាំង​ជាមួយ​ភាព​ខ្លាំង​របស់​បេក្ខនារី​ដែល​បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ។

យោង​តាម​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ Team Cambodia បង្ហាញ​ឱ្យ​ឃើញ​បេក្ខនារី ចំនួន ១០ នាក់ សុទ្ធសឹង​ជា​បុគ្គល​មាន​ឈ្មោះ​បោះសំឡេង និង​ធ្លាប់​សាង​ភាព​ល្បីល្បាញ​តាម​កម្មវិធី Beauty Pageant ធំ​ៗ​កាល​ពី​ពេល​កន្លង​មក ដោយ​ឆ្នាំនេះ​គ្រប់​គ្នា​បាន​សម្រេចចិត្ត​ឈានជើង​មក​វេទិកា MUC ដើម្បី​ដណ្ដើម​យក​មកុដ និង​តំណែង​ជា Miss Universe Cambodia 2022 បន្ត​ពី Miss Universe Cambodia ២០២១ កញ្ញា ងិន ម៉ារ៉ាឌី។ ក្រៅពីអ្នកធ្លាប់មានស្នាដៃទាំង ១០ នៅមានបេក្ខភាពជាច្រើនរូបទៀត បានមកដាក់ពាក្យប្រកួតប្រជែងសម្រស់នៅវេទិកានេះ​។

មក​ស្គាល់​សមាសភាព​អ្នក​ចូល​ប្រកួត MUC 2022ទាំង ១០ ខាងក្រោមនេះ!

១. កញ្ញា ហង្ស ម៉ានីតា កូន​កាត់​ខ្មែរ-បារាំង ជា 2nd runner up Miss Tourismmetropolitan International ២០១៦

២. កញ្ញា ហង្ស សុរិយ៉ាន់ Top4 Cambodia Next Top Model, Top11 Miss Global International ២០១៨

៣. កញ្ញា ហេង និស្ស័យ ​អតីត​​​កញ្ញាឯក Miss University ២០១៦ ចំណាត់​​ថ្នាក់​លេខ​​ ​២ ​និង​​​ធ្លាប់​បាន​ចូលរួម​ប្រកួត​​កម្មវិធី​ Miss​ Cosmopolitan World ២០១៦ នៅ​​ប្រទេស​ម៉ាឡេស៊ី ដោយ​​ទទួល​បាន​​ពាន ២ គឺ​ពាន​ Best in talent & ពាន​ Best Eyebrows, Miss Earth Cambodia ២០២២

៤. កញ្ញា ដាវ ដាវីកា អ្នកសម្តែង និង ពិធីករ

៥. កញ្ញា ខាត់ ស្រីច័ន្ទ 4th runner up Miss Grand Cambodia ២០២០ 

៦. កញ្ញា តាំង អឺរីកា 2nd runner up Miss Cambodia ២០២១

៧. កញ្ញា រតនា សុខាវត្តី finalist of Cambodia Queen of the Catwalk / កីឡាការនី ជម្រើសជាតិ ការ៉ាតេ-ដូកម្ពុជា

៨. កញ្ញា ហែម ថុន វិធានី អតីតកីឡាការិនីជម្រើសជាតិហែលទឹក

៩. កញ្ញា អ៊ុច សុគន្ធដាវី Miss Grand SiemReap ២០២០, 2nd runner Up Thida Ek Sankranta ២០២១

១០. កញ្ញា ពក ស្រីល័ក្ខ Miss World Cambodia ២០២០ (candidate), Top10 Miss Grand Cambodia ២០២១ Top10 Miss Universe Cambodia ២០២១



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ