ខ្លាំងមែន!  V អាចរកចំណូលពីការផ្សាយផលិតផលក្នុង IG ច្រើនខ្លាំង ខណៈវ៉ាដាច់តារាលំដាប់ពិភពលោកល្បីៗ

បច្ចុប្បន្នបណ្ដាញសង្គមរបស់សមាជិកក្រុមចម្រៀងល្បី BTS V គឺមានអ្នកចុច Follow ៤០.៣ លាននាក់ ខណៈទើបតែបង្កើតបានប្រមាណជា ៥ ខែ​ប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាមិញ តម្លៃពាណិជ្ជកម្មដែលតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះអាចរកបានពីការផ្សព្វផ្សាយផលិតផល (Brand Value) គឺខ្ពស់ជាងតម្លៃរបស់តារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ក៏ដូចជាតារាចម្រៀងល្បីប៉ែកខាងអាមេរិក Ariana Grande, Selena Gomez និងផ្សេងៗទៀត។

យោងតាមសារព័ត៌មានកូរ៉េល្បី Naver បានឱ្យដឹងថា​ គិតត្រឹមថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ ចំនួនទឹកប្រាក់ដែល V អាចរកបានក្នុងមួយផុសដែលមានការផ្សព្វផ្សាយផលិតផល (Brand Value) បើប៉ាន់ស្មាន់ទៅគឺចាប់ពី ៧៧៣ ០០០ ដុល្លារឡើងទៅ។ លទ្ធភាពក្នុងការរកប្រាក់យ៉ាងច្រើននេះ គឺរួមផ្សំគ្នានឹងសកម្មភាពដែលលោកប្រើប្រាស់បណ្ដាញសង្គមជាប្រចាំ ចំនួន Like ជាមធ្យមក្នុងមួយផុសមានចំនួន ១២.៩ លាន និង engagement rate ដល់ទៅ ៣២ ភាគរយ (គិតត្រឹម ២០ ផុសចុងក្រោយ)។ ហើយការប៉ានស្មាននេះធ្វើឡើងលើកម្មវិធីល្បី SPEAKRJ ដែលជាកម្មវិធីតាមដានចំនួនអ្នកចុច Follow និងវិភាគលើទិន្នន័យផ្សេងៗ លើអ៊ីនស្ដារក្រាម។

ការរកប្រាក់ចំណូលបានជាង ៧០ ម៉ឺនដុល្លារក្នុងមួយផុសមិនត្រឹមតែជាចំនួនច្រើនដាច់គេក្នុងចំណោមតារាប្រទេសកូរ៉េខាងត្បូងទេ ថែមទាំងច្រើនវ៉ាដាច់តារាលំដាប់ពិភពលោកជាច្រើនផងដែរ។

ក្នុងនោះ Cristiano Ronaldo អាចរកបាន ៤៥១ ០០០ ដុល្លារ ,Kylie Jenner ៥១៤ ០០០ ដុល្លារ ,Selena Gomez ២២៦ ០០០ ដុល្លារ ,Kendall Jenner ៣៦២ ០០០ ដុល្លារ ,Zendaya ៥២៨ ០០០ ដុល្លារ និង Leo Messi ៣០៨ ០០០ ដុល្លារ។ (តម្លៃវិភាគគិតត្រឹម ២០ ផុសចុងក្រោយ)

ថ្វីបើចំនួនអ្នកចុច Follow មើលទៅហាក់ដូចជាតិចជាតារាដែលបានរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្ដែចំនួន Likes ចំនួន Views ចំនួនអ្នកចុច Follow ដ៏ច្រើនក្នុងរយៈពេលដ៏ខ្លីបានធ្វើឱ្យលោកជាប់ឈ្មោះជាស្ដេចអ៊ីនស្ដារក្រាម។ វីដេអូចុងក្រោយដែល V ផុសក្នុងបណ្ដាញសង្គមមានអ្នកចុច Views រហូតដល់ ២០ លានដងត្រឹមរយៈពេល ១២ ម៉ោងបំបែកកំណត់ត្រាមានអ្នកចុចចូលមើលលឿនបំផុតក្នុងតំបន់អាស៊ី និងលំដាប់ថ្នាក់លេខ ២ លើពិភពលោកបន្ទាប់ពីវីដេអូ Cristiano Ronaldo។ ស្របពេលជាមួយគ្នា វីដេអូនេះបច្ចុប្បន្នមានអ្នកចុចមើល ៣៣ លានដងហើយ។ V ក៏ជាប់ជាមនុស្សដែលមានចំនួនអ្នកចុច Follow ១ លាននាក់, ១០ លាននាក់, ២០ លាននាក់, ៣០ លាននាក់, ៤០ លាននាក់លឿនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ដផងដែរ (Guinness World Records) និងជាតារាអាស៊ីតែម្នាក់គត់ដែលជាប់ក្នុងចំណោម Top 20 មានអ្នកចុច Like រូបភាពច្រើនជាងគេក្នុងពិភពលោក។

ជាក់ស្ដែង សន្ទុះហក់ឡើងខ្លាំងបែបនេះទើបធ្វើឱ្យ V អាចវ៉ាដាច់តារាល្បីៗលើពិភពលោកជាបុគ្គលដែល​មាន​តម្លៃ​ពាណិជ្ជកម្មខ្ពស់ជាងគេលើអ៊ិនស្តាក្រាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់