ឧទ្យានជាតិភ្នំគូលែន ត្រូវបានចាត់ចូលជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយទាំង៧ ក្នុងតំបន់អាស៊ាន ។ នេះបើតាមការសិក្សាស្រាវជ្រាវដោយវេបសាយបរទេស Condé Nast Traveler កាលពីខែ មីនា ឆ្នាំ ២០២៦ កន្លងទៅ។

ជាដំណឹងដ៏សែនរីករាយ ខណៈដែលឧទ្យានជាតិភ្នំគូលែន នៃប្រទេសកម្ពុជា ត្រូវបានចាត់ចូលជាអច្ឆរិយមួយដ៏អស្ចារ្យក្នុងចំណោមចំណោមអច្ឆរិយទាំង៧ នៅតំបន់អាស៊ាន។ អច្ឆរិយទាំង៧ ដែលមានរាយនាមនៅក្នុងបញ្ជីនៃទិសដៅទេសចរណ៍ដ៏ពេញនិយម ទាំងសម្រាប់ភ្ញៀវក្នុងតំបន់អាស៊ី អឺរ៉ុប និងជុំវិញពិភពលោក រួមមាន៖
១. BATANES ប្រទេសហ្វីលីពីន
២. ឧទ្យានជាតិភ្នំគូលែន ប្រទេសកម្ពុជា (PHNOM KULEN NATIONAL PARK)
៣. Bái Tử Long Bay ប្រទេសវៀតណាម
៤. George Town, Penang, ប្រទេសម៉ាឡេស៊ី
៥. Bolaven Plateau ប្រទេសឡាវ
៦. Doi Inthanon National Park ប្រទេសថៃ
៧. Raja Ampat ប្រទេសឥណ្ឌូណេស៊ី
គួរឱ្យដឹងថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឬឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ ក្នុងខេត្តសៀមរាប ដែលសម្បូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ។ ឧទ្យានជាតិភ្នំគូលែន ជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលរក្សានូវមរតកវប្បធម៌រូបីច្រើនប្រភេទ មានដូចជាប្រាសាទបុរាណ និងស្ថានីយបុរាណច្រើនកន្លែង ដែលមានអត្ថន័យ និងតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពជា៕

ចុចទីនេះដើម្បីលម្អិតបន្ថែម៖ https://www.cntraveler.com/story/7-wonders-of-southeast-asia-for-2026-from-thailand-to-the-philippines
រូបភាព ៖ ក្រសួងទេសចរណ៍

























Account
Security
Favourite Content