ត្រឹមជាសត្វចិញ្ចឹម តែបើសាកល្បងសង្កេតមើល ឆ្មាកំពុងបង្រៀនមេរៀនជីវិតជូនអ្នកប្រចាំថ្ងៃ

ជួនកាលមេរៀនសម្រាប់ជីវិត មិនមែនបានមកពីសៀវភៅក្រាស់ៗ ឬពាក្យសម្ដីដ៏អស្ចារ្យរបស់អ្នកណាម្នាក់នោះទេ ប៉ុន្តែវាបានមកពីសត្វដែលអ្នកកំពុងចិញ្ចឹម។ ដ្បិតធ្វើឡើងដោយទម្លាប់ធម្មជាតិ តែប្រសិនបើអ្នកសង្កេតឱ្យច្បាស់ អ្នកនឹងឃើញថា ឆ្មាកំពុងតែបង្រៀនអ្នក តាមរយៈកាយវិការដ៏សាមញ្ញរបស់វា។

នេះគឺជាមេរៀនទាំង ៥ ពីសត្វឆ្មា ថ្វីបើមិនធំដុំ តែបើអាចសម្របខ្លួនតាម​បាន ជីវិតគង់ប្រសើរជាងមុន៖

១. រស់នៅជាមួយបច្ចុប្បន្នកាលឱ្យបានល្អ

ឆ្មាមិនដែលបារម្ភពីថ្ងៃស្អែក ហើយក៏មិនដែលរំឭកពីម្សិលមិញទេ។ នៅពេលវាលេង គឺវាលេងឱ្យអស់ពីចិត្ត នៅពេលវាដេក គឺវាដេកឱ្យស្កប់ស្កល់។ ការរស់នៅជាមួយឆ្មាធ្វើឱ្យយើងរៀនសូត្រថា “ពេលនេះ” គឺជាអ្វីដែលយើងកំពុងមាន និងត្រូវធ្វើឱ្យបានល្អបំផុត មិនមែនម្សិលមិញដែលរំលងផុតទៅហើយ ឬថ្ងៃស្អែកដែលមិនទាន់នឹងមកដល់នៅឡើយ។

ជួនកាលក្ដីសុខមិនមានអ្វីស្មុគស្មាញឡើយ គ្រាន់តែបែរមករស់នៅជាមួយអ្វីដែលនៅចំពោះមុខ កុំបារម្ភច្រើនពេក ដូចជាសត្វឆ្មាក៏គ្រប់គ្រាន់ហើយ។

២. សម្រាកដោយមិនចាំបាច់មានអារម្មណ៍ខុស

ឆ្មាដេកជាច្រើនម៉ោងក្នុងមួយថ្ងៃ ដោយមិនដែលមានអារម្មណ៍ខុសអ្វីបន្តិចសោះឡើយ។ ផ្ទុយពីមនុស្សដែលសង្គមបានបង្រៀនឱ្យព្យាយាមខិតខំធ្វើការគ្រប់ពេលវេលា ស្ទើរតែរកពេលសម្រាកមិនឃើញ។ ឆ្មាបង្រៀនយើងថា ការឈប់សម្រាកមិនមែនជាការខ្ជិលច្រអូស ឬជាការបង្អាក់ដំណើរអភិវឌ្ឍនៃជីវិតនោះទេ ប៉ុន្តែវាគឺជាការបញ្ចូលថាមពលដើម្បីអាចបន្តដំណើរទៅមុខទៀត។

ជួនកាលការគេងនៅស្ងៀម ឬការទុកឱ្យខួរក្បាលទំនេរមួយគ្រា គឺជាការ Reset ខ្លួនឯងដ៏ល្អបំផុតដោយមិនចាំបាច់ធ្វើអ្វីបន្ថែម។

៣. ចេះជ្រើសរើសមនុស្សចូលមកក្នុងជីវិត

ឆ្មាមិនចូលរកមនុស្សគ្រប់គ្នា ហើយក៏មិនព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាញ់វាដែរ។ វាជ្រើសរើសដោយខ្លួនឯងថាចង់នៅជាមួយអ្នកណា និងបើកចិត្តឱ្យអ្នកណាចូលមកជិត។ ចំណុចនេះធ្វើឱ្យយើងអាចរៀនសូត្រពី “ព្រំដែន” ដែលជាដែនកំណត់ថា ជីវិតយើងមិនចាំបាច់បើកឱ្យមនុស្សគ្រប់គ្នាចូលមកគ្រប់ពេលនោះទេ។

ទំនាក់ទំនងដែលល្អ មិនមែនស្ថិតលើចំនួនមនុស្សដែលយើងរាប់អាននោះទេ ប៉ុន្តែគឺស្ថិតលើមនុស្សដែលយើងនៅក្បែរហើយ មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើជាខ្លួនឯង។

៤. ភាពសាមញ្ញក៏អាចបំពេញក្ដីសុខបានដែរ

ឆ្មាអាចមានក្ដីសុខជាមួយរបស់តូចតាច ដូចជាប្រអប់ក្រដាស ស្មៅខ្ចីៗ ឬរបស់លេងដដែលៗ។ វាមិនត្រូវការអ្វីដែលស្មុគស្មាញដើម្បីមានអារម្មណ៍ល្អឡើយ។ ចំណុចនេះ បានបង្ហាញយើងថា ជួនកាលក្ដីសុខនៃជីវិតប្រហែលជាមិនមែនស្ថិតនៅលើរបស់ថ្មី ឬរបស់ធំដុំជានិច្ចនោះទេ ប៉ុន្តែស្ថិតលើសមត្ថភាពក្នុងការទទួលយកក្ដីសុខពីរបស់សាមញ្ញៗដែលនៅជុំវិញខ្លួនយើងជារៀងរាល់ថ្ងៃ។

៥. ធ្វើជាខ្លួនឯង

ឆ្មាមិនដែលព្យាយាមធ្វើជាអ្វីដែលមិនមែនជារូបវានោះទេ។ ពេលខ្លះ វាក៏មកប្រលែងលេងនឹងម្ចាស់ ពេលខ្លះក៏ទៅលាក់ខ្លួនបាត់​ ហើយពេញខ្លះក៏វាយឫកពា ធ្វើដូចម្ចាស់មិនស្មើខ្លួន។ ទោះបីជាក្នុងទម្រង់ណាក៏ដោយ ឆ្មានៅតែជាឆ្មា នៅតែជាអ្វីដែលជាខ្លួនវា ហើយចំណុចនេះឯងដែលធ្វើឱ្យឆ្មាមានមន្តស្នេហ៍។

វាបង្រៀនយើងថា យើងមិនចាំបាច់កែប្រែខ្លួនឯងរហូតដល់បាត់បង់ខ្លួនឯងដើម្បីឱ្យអ្នកណាម្នាក់ទទួលស្គាល់នោះទេ ព្រោះមនុស្សដែលស្រឡាញ់យើងពិតប្រាកដ នឹងស្រឡាញ់យើងក្នុងបែបបទជាយើង។ មិនខុសពីឆ្មា ទោះបីជាពេលខ្លះវារឹងរូស ឬងក់ងរច្រើនក្ដី តែម្ចាស់នៅតែស្រឡាញ់វាដូចដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

N.John ហោះទៅកូរ៉េ ដើម្បីសម្ដែងក្នុងកម្មវិធីមួយ ដែលរៀបចំដោយ Error nyc

តារា​ចម្រៀង​ដែល​មាន​ឈាម​ជ័រ​ខ្មែរ តែ​​ប្រកប​អាជីព​នៅ​អាមេរិក N.John មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយបន្តិចទៀត​​នេះ កូនប្រុស​ទី ២ របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ នឹង​ត្រូវ​ចូលរួម​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង

BTS ឈ្នះពានរង្វាន់ធំម្តងទៀត ពីកម្មវិធី American Music Awards

BTS ដណ្ដើមបានពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ដែលជាពានរង្វាន់កិត្តិយសដ៏ធំបំផុតពីកម្មវិធី AMAs ដែលបានប្រារព្ធឡើងនៅឯ MGM Grand Garden Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែឧសភា

ZEROBASEONE ក្លាយជាក្រុម K-Pop ជំនាន់ទី ៥ ដំបូងបង្អស់ដែលលក់អាល់ប៊ុមបានលើស ១០ លានបន្ទះ

ក្រុមចម្រៀងបុរស K-pop ZEROBASEONE បានលក់អាល់ប៊ុមរួមបញ្ចូលគ្នាសរុបបានលើស ១០ លានបន្ទះហើយ បើផ្អែកលើទិន្នន័យរបស់តារាង Hanteo Chart ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop ជំនាន់ទី ៥ ដំបូងបង្អស់

ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ក្រោយ​បង្ហាញ​វត្តមាន​ជាច្រើន​ថ្ងៃ នៅ​មហោស្រព​កាន លើក​ទី ៧៩ លោកស្រី អ៊ុង ពីយ៉ាណេ ដែល​ជា​ស្ត្រី​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ ទស្សនាវដ្ដី Vanity Fair របស់​អាមេរិក នា​ថ្ងៃ​បិទ​កម្មវិធី កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការ

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *