សម័យកូវីដ១៩ចង់បានសុខភាពល្អ! អាហារ៣ក្រុមនេះមិនគួរមើលរំលង

បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្ដ​រីករាល​ដាល​ឥត​ឈប់ឈរ និង​នៅ​តែ​ជា​ក្ដី​បារម្ភ​សម្រាប់ប្រជាជនកម្ពុជា។ ដូច្នេះកំឡុងពេលនេះអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ គឺសុខភាពតែម្ដង ព្រោះថាបើអ្នកហ៊ានតែធ្វេសប្រហែស​ច្បាស់​ជា​ស្ដាយក្រោយ​មិនខាន ដោយសារ​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយនេះ។

ជាមួយគ្នាដែរ ក្រៅពី​ត្រូវ​ថែ​រក្សា​អនាម័យ ៣កុំ៣ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​សូម្បី​តែ​របប​អាហារ​ក៏អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរមុន​នឹងទទួលទាន នោះ​ទើប​ធានាបានថា​ សុខភាព​របស់​អ្នក​មិន​ធ្លាក់​ដុនដាប​និង​ឈឺថ្កាត់។ តោះថ្ងៃនេះ AMS នឹង​ណែនាំ​ប្រិយមិត្ត​ទាំងអស់​មក​ដឹង​អំពី​អាហារ ៣ក្រុម​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ហើយ​យ៉ាង​ហោចណាស់​គួរ​ទទួលទាន​ឲ្យ​បាន​មួយ​មុខ​ទៅ​​ពីរ​មុខ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​សុខភាពល្អ។

តើ​អាហារ​ទាំង៣ក្រុម​នោះ​មាន​អ្វីខ្លះ?

១. បន្លែនិងផ្លែឈើគ្រប់មុខ​ចម្រុះពណ៌

យោងតាម​ក្រុម​គ្រូពេទ្យ​ជំនាញ​ បន្លែ​និង​ផ្លែឈើ​គឺ​ជា​​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព និង​មាន​អត្ថ​ប្រយោជន៍ផ្សេងៗ​គ្នាទៅ​តាម​ប្រភេទ និងពណ៌របស់វា។ តែសម្រាប់ពេលនេះ យើងគួរ​ជ្រើស​យក​បន្លែ​ណា​ដែល​មានពណ៌បៃតង (ស្ពៃខាត់ណាបៃតង ស្លឹកបាស ជាដើម។ល។) និង​ផ្លែឈើ​ដែល​មាន​ពណ៌​លឿងទុំ (ល្ពៅ ស្វាយទុំ ក្រូច ទន្លាប់ ល្ហុង។ល។) បន្លែ​ផ្លែឈើ​ខាងលើ​នឹង​ជួយ​ការពារ​រាងកាយ​អ្នក​ពី​ជំងឺផ្សេងៗ។

២. ត្រីនិងសាច់

ចំពោះ​ក្រុមទី២វិញគឺត្រីតូច​ ធំ គ្រប់ប្រភេទ សាច់សត្វ ស៊ុត និងសណ្ដែកគ្រប់មុខ រួមមានដូចជាសណ្ដែកដី សណ្ដែកបាយ ឬសណ្ដែកសៀង និងផ្សេងៗ ទៀត។ អាហារ​ទាំង​នេះ​ជា​ប្រភពសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយឲ្យរាងកាយរបស់អ្នកមានភាពលូតលាស់កាន់តែល្អប្រសើរ។ ​

៣ អាហារប្រភេទម្សៅ ប្រេងរុក្ខជាតិ និងស្ករធម្មជាតិ​​

អាហារប្រភេទម្សៅ (នំប៉័ង) ប្រេងរុក្ខជាតិគ្រប់ប្រភេទរួមមាន ប្រេងសណ្ដែក ប្រេងដូង ខ្លាញ់ត្រី។ល។ ប្រភេទស្ករធម្មជាតិ ដូចជាស្ករអំពៅ ស្ករត្នោត​  (ដាក់ចម្អិនក្នុងម្ហូប) ឬទឹកឃ្មុំ (ឆុងតែ ដាក់ក្នុងភេសជ្ជៈផ្សេងៗ)។ អាហារទាំងនេះ ក្រោយពីអ្នកបរិភោគរួច នឹងផ្ដល់នូវថាមពល និងកម្លាំងដល់រាងកាយ ដែលអាចឲ្យអ្នកបំពេញការងារប្រចាំថ្ងៃបានយ៉ាងរលូន។

ជាចុងក្រោយផងដែរ ក្នុង​រយៈពេលនេះ អ្នកគួរតែ​ជៀសវាងបរិភោគ​​​របស់​បំពង​ដែល​មាន​ខ្លាញ់​លើសលុប និង​របស់​ផ្អាប់​ខ្លាំង​ទុក​យូរ​ដូច​ជាខ្ទឹមជ្រក់ ព្រោះវា​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់ដល់ក្រពះ ក្ដៅក និង​ហើម​ពោះជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ