គុណប្រយោជន៍ពិសេស ៥យ៉ាងរបស់សូកូឡា ដែលអ្នកអាចមិនធ្លាប់ដឹង

មនុស្សមួយចំនួនធំពិតជាចូលចិត្តញ៉ាំសូកូឡាមែនទែន ហើយសូកូឡានោះទៀតសោតក៏មានច្រើនប្រភេទផងដែរ។ ក្នុងចំណោមសូកូឡាទាំងអស់គឺមានតែសូកូឡាខ្មៅតែប៉ុណ្ណោះដែលមានទាំងរសជាតិឆ្ងាញ់និងអត្ថប្រយោជន៍ជាងគេ​ហើយក៏ពេញនិយមសម្រាប់មនុស្សទូទៅច្រើនដែរ។ ម៉ោះ! ញ៉ាំសូកូឡាយូរហើយចង់ដឹងថាសូកូឡាអាចជួយបានអ្វីខ្លះ ឥឡូវនេះ AMS Infotainment នឹងមកប្រាប់ពីអត្ថប្រយោជន៍នៃសូកូឡា។

១. សូកូឡាអាចជំនួយដល់ខួរក្បាល​ និងកាត់បន្ថយភាពតានតឹង

 នៅពេលដែលមនុស្សគិតច្រើន ឬអាយុកើនឡើង នោះ​សមត្ថភាព​នៃ​ខួរ​ក្បាល​ប្រាកដ​ជា​មាន​ភាព​អន់ថយ។ តាមការស្រាវជ្រាវពី FASEB (Federation of American Society for Experiment Biology) នៅក្នុង​សូកូឡា​ពិតជាមានសារធាតុសំខាន់មួយដែលមានឈ្មោះថា flavonoids​ ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ឬការ​រលាក​សរសៃផ្សេងៗដែលទាក់ទងបេះដូង និងខួរក្បាល។ ជាមួយគ្នានេះដែរ លោកបណ្ឌិត Joy Dubost ដែល​ជា​អ្នកនាំ​ពាក្យផ្នែកអាហារូបត្ថម្ភ និងជាម្ចាស់ក្រុមហ៊ុន Dubost Food & Nutrition Solutions បានបង្ហាញ​ថា​សូកូឡា​ពិត​ជា​អាច​រំញោច​ដល់​សកម្មភាព​សរសៃ​ប្រសាទ​នៅតំបន់​ខួរ​ក្បាល​ដែល​ទាក់ទងទៅ​នឹង​ភាពសប្បាយ​រីករាយជា​ហេតុដែល​ធ្វើឱ្យអារម្មណ៍​ធូរស្រាលពីភាពតានតឹង និងកាត់បន្ថយស្រ្តេស។

២. សូកូឡាជួយឱ្យស្រកទម្ងន់

​ធ្លាប់ឮតែគេថាញ៉ាំសូកូឡាច្រើនឡើងគីឡូ តើអ្នកទាំងអស់គ្នាអាចគិតដល់អត់ថាញ៉ាំសូកូឡាហើយស្រកគីឡូ? តាមការស្រាវជ្រាវបានបង្ហាញថាសូកូឡាខ្មៅមានមុខងារអាចជួយគ្រប់គ្រងចំណង់អាហារ ជាហេតុ​ដែលអាចជួយសម្រួលដល់ការសម្រកទម្ងន់បានមួយផ្នែកដែរ។ តាមលោកបណ្ឌិត​ Will Clower​ ​ដែលជា​អ្នកវិទ្យាសាស្រ្តផ្នែកប្រសាទវិទូបានបញ្ជាក់ថាការញ៉ាំសូកូឡាក្នុងបរិមាណមួយត្រឹម​ត្រូវមុនពេលបាយ ឬក្រោយ​ពេលបាយអាចរំញោចដល់អរម៉ូនឱ្យផ្ដល់សញ្ញាទៅខួរក្បាលថាមានអារម្មណ៍មិនសូវឃ្លាន។   ផ្អែកតាមការសិក្សាលើស្រ្តីចំនួន​១២ នាក់បានបង្ហាញថានៅពេលដែលពួកគេបានហិតក្លិន​ឬញ៉ាំសូកូឡាហើយ​ពួកគេមិនមានអារម្មណ៍ថាឃ្លានច្រើនដូចមុនទៀតទេ។​ ហើយការញ៉ាំសូកូឡានេះផងដែរ​ គឺល្អបំផុត​សម្រាប់​ស្រ្តី​ដែល​អស់រដូវ​ ព្រោះស្រ្តីដែលអស់រដូវមានអារម្មណ៍​ ឬញ៉ាំច្រើនជាងស្រ្តីដែលមានរដូវធម្មតា នេះយោងតាមគេហទំព័រ​ Healthline។

៣. សូកូឡាអាចជួយកាត់បន្ថយអត្រាជំងឺគាំងបេះដូង

សូកូឡាផ្អែមសឹងអី​ តើអាចជួយកាត់បន្ថយអត្រានៃគ្រោះថ្នាក់នៃជំងឺគាំងបេះដូងបានដែរ? ការ​ទទួលទានសូកូឡាខ្មៅដែលល្អគឺត្រូវមានកម្រិតកាកាវ​ ៧០% ហើយចំពោះសូកូឡាដែលមានជាតិកាកាវពី ៨០​ ទៅ​ ៩៥% គឺរឹតតែពិសេស។ អ្នកស្រី​ Lacey Baier ជាអ្នក​ចែក​រំលែក​បទពិសោធន៍ផ្នែកសុ​ខភាពនៅសហរដ្ឋអាមេរិក​ក៏ដូចជាម្ចាស់ channel YouTube និងគេហទំព័រដែលមានឈ្មោះថា​ A Sweet Pea Chef  បានលើកឡើងថា​ការ​ទទួលទាន​សូកូឡា​ដែលមានជាតិកាកាវ​គឺអាចជួយកាត់បន្ថយនៅជំងឺគាំងបេះដូង​ និងការពារសន្ទះបេះដូងបានយ៉ាងល្អ។ តាមការសិក្សារបស់ NIH ទៅលើបុរសចំណាស់ចំនួន ៤៧០ នាក់ក្នុងរយៈពេល ១៥ ឆ្នាំបានបង្ហាញថាការញ៉ាំសូកូឡាក្នុងរយៈពេលយូរអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ៥០%។ ជាមួយគ្នានេះដែរ ការសិក្សាមួយទៀតពី​ NIHដដែលក៏បានបង្ហាញថាការញ៉ាំសូកូឡាបរិមាណមួយដែលត្រឹមត្រូវចំនួន ២​ ដងឬច្រើនជាងនេះក្នុង​ ១ សប្ដាហ៍អាចជួយកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងបាន​ ៣២% ផងដែរ។

៤. សូកូឡាជួយសុខភាពស្បែក

មនុស្សភាគច្រើនអាចនឹងគិតថាសូកូឡាគឺសម្រាប់តែការទទួលទានតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សូកូឡាក៏អាចធ្វើជាគ្រឿងផ្សំមួយមុខក្នុង skin care បានដែរ។ យោងតាមគេហទំព័រ  FAITH IN NATURE នៃចក្រភពអង់គ្លេសបានបង្ហាញថានៅក្នុងសាប៊ូ ឡេ ឬក្រែមថែរក្សាស្បែក បាន​ឲ្យ​ដឹង​ថា ស្បែក​ដែលមានសារជាតិកាកាវអាចជួយការពារស្បែកពីភាពខូចខាត និងការរលាកស្បែកជាដើម។ ជាក់ស្ដែង សមាសធាតុកាកាវដែលនៅក្នុងសូកូឡាគឺជាជាតិសំណើមធម្មជាតិដែលល្អបំផុតដោយនៅក្នុងនោះមាន fatty acid ដែលរួមផ្សំមាន oleic acid, palmitic acid and stearic acid ដែលមានមុខងារបំប៉ន​ និងជំនួយស្បែករបស់យើងឱ្យសភាពទន់រលោង ជាពិសេស​អ្នកទាំងអស់គ្នា​អាច​ប្រើប្រាស់​បាន​នៅ​រដូវរងា​ពេលដែលស្បែករបស់មនុស្សយើងចាប់ផ្ដើមស្ងួត។ លើសពីនេះទៅទៀត សមាសធាតុ​កាកាវនេះ​ក៏​ជាសារធាតុ​ដែល perfect ក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម និងការខូចខាតស្បែកពីរ៉ាឌីកាល់សេរី ហើយ​អាចជួយ​ការពារ​ស្បែក​យើង​ពី​កាំរស្មី UV បានផងដែរ។ អ្នកដែលមានស្បែកឆាប់រលាក និងស្បែកឆាប់​ប្រតិកម្មត្រូវ​បានគេ​ផ្ដល់យោបល់ឱ្យប្រើប្រាស់ផលិតផលដែលមានសារធាតុកាកាវ ឬសូកូឡាបែបនេះ។

៥. សូកូឡាធ្វើឱ្យអារម្មណ៍ល្អ

ធ្លាប់មានមនុស្សមួយចំនួននិយាយថាគ្រាន់តែសូកូឡាមួយដុំសោះមិនអាចធ្វើឱ្យអារម្មណ៍ល្អទេ? ប៉ុន្តែដោយយោងតាមវេបសាយរបស់សហរដ្ឋអាមេរិកមួយដែលទាក់ទងនឹងផ្នែកសុខភាពហើយមានឈ្មោះថា VIVEVE  បានលើកឡើងថាសូកូឡាជា Super food ដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុផ្សំជាច្រើនដែលធ្វើឱ្យខួរក្បាលយើងមានអារម្មណ៍ធូរស្រាល។ ជាមួយគ្នានេះដែរ នៅក្នុងសូកូឡាខ្មៅ ឬកាកាវក៏មានផ្ទុកនូវអាស៊ីតអាមីណូ​ ឬ tryptophan ដែលខួរក្បាលរបស់ប្រើវាដើម្បីបង្កើនអារម្មណ៍ល្អនិងសុខស្រួល។ ហើយនៅក្នុងសូកូឡាផងដែរ គេសង្កេតឃើញថាមានសារធាតុ Serotonin ដែលជាសារធាតុគីមីល្អម៉្យាងអាចភ្ញោចខួរក្បាលរបស់អ្នក ធ្វើ​ឱ្យ អារម្មណ៍របស់អ្នកមានសភាពប្រសើរឡើង។ ជាឧទាហរណ៍ជាក់ស្ដែង នៅសហរដ្ឋអាមេរិក​បានធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន ១៣០០០ នាក់ ហើយ​​គេបានសង្កេតឃើញថា​ពួកគេ​អាច​កាត់​បន្ថយ​អារម្មណ៍​បាក់ទឹកចិត្តបាន ៧០% បន្ទាប់ពីញ៉ាំសូកូឡាហើយក្នុងរយៈពេល ២៤ម៉ោង នេះយោងតាមវេបសាយ Psychiatric Times របស់សហរដ្ឋអាមេរិក។

ដូចនេះហើយសូកូឡាពិតជាអាចជួយអ្នកទាំងអស់គ្នាបានច្រើនពិតណា តែកុំភ្លេចណាបើអ្នកទាំងអស់គ្នាញ៉ាំច្រើនហួសកំណត់ នោះវាមិនមែនជំនួយតែជាការធ្វើបាបខ្លួនឯងទៅវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម