ហេតុផលបែបនេះហើយដែល​យើងគួរ​គេង​ផ្អៀងទៅ​ខាងឆ្វេង តែ​មិន​គួរ​ផ្អៀងទៅ​ខាង​ស្ដាំ

គុណភាព​នៃ​ការ​គេង​អាស្រ័យ​ទៅ​លើ​របៀប និង​រយៈ​ពេល​នៃ​ការ​គេង​របស់​យើង។ មនុស្ស​គ្រប់​រូប​មាន​របៀប និង​ទីតាំង​គេង​ដែល​ខ្លួន​ចូលចិត្ត​រៀង​ៗ​ខ្លួន គេង​ផ្កាប់​មុខ គេង​បញ្ឈរខ្លួន​ គេង​បែរ​ទៅ​ឆ្វេង និង​ស្ដាំ​ជាដើម។ ហើយ​របៀប​គេង​ទាំងនេះ​មាន​គុណវិបត្តិ​ និងគុណ​សម្បត្តិផ្សេងៗ។ យ៉ាង​ណា​បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែ​នាំ​ឲ្យ​យើង​គួរ​គេង​បែរ​ទៅ​ឆ្វេង​ដែល​វា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូចជា៖

ល្អ​សម្រាប់​បេះដូង

ការ​គេង​បែរ​ទៅ​ឆ្វេង​អាច​ជួយ​កាត់​បន្ថយ​សំពាធ​បេះដូង​ ដោយ​វា​ជួយ​សម្រួល​បេះដូង​ក្នុង​ការ​ចរាចរណ៍​ឈាម​ទៅ​កាន់​រាង​កាយ។ ម្យ៉ាង​ទៀត​វេជ្ជបណ្ឌិត​ណែនាំ​ខ្លាំង​ឲ្យ​គេង​ទៅ​ខាង​ឆ្វេង​ដោយ​ហេតុ​ថា​វា​នឹង​ជួយ​សម្រួល​ទៅ​ដល់​បេះដូង​កុំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​ខ្លាំង​ពេកអំឡុង​ពេលគេងនោះ។

កាត់​បន្ថយ​ឆ្អល់​ចុង​ដង្ហើម

យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត The Journal of Clinical Gastroenterology បាន​រក​ឃើញ​ថា​ការ​គេង​បែរ​ទៅ​ឆ្វេង​ជួយ​កាត់​បន្ថយ​ការ​ចាល់​អាស៊ីដ​ដោយ​សារ​តែ​ក្រពះ​របស់​មនុស្ស​យើង​នៅ​ខាង​ឆ្វេង។ ប្រសិន​បើ​អ្នក​ឆ្អល់​ចុង​ដង្ហើម​បន្ទាប់​ពី​បរិភោគ​អាហារ​ហើយ​អ្នក​អាច​សាក​ល្បង​គេង​បែរ​ទៅ​ខាង​ឆ្វេង​បាន។

ជួយ​ទៅ​ដល់​ការ​រំលាយ​

នៅ​ពេល​ដែល​យើង​និយាយ​ទៅ​ដល់​ការ​រំលាយ​អាហារ​ ការ​គេង​បែរ​ទៅ​ខាង​ឆ្វេង​ជា​របៀប​គេង​ដែល​ល្អ​បំផុត​ដោយ​សារ​តែ​ទំនាញ។ ការ​គេង​បែរ​ទៅ​ខាង​ឆ្វេង​ជួយលំហូរ​សំណល់​អាហារ​ពី​ពោះវៀន​ធំ​ទៅ​ក្នុង​ពោះវៀន​ធំ​ចុះ (descending colon​) បាន​យ៉ាង​ល្អ។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ទៅ​ដល់​លំពែង​ និង​ក្រពះ​ផង​ដែរ។

ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ខ្នង

មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ខ្នង​រ៉ាំរ៉ៃ ឬ​កំពុង​តែ​ឈឺ​ខ្នង​អាច​សាក​ល្បង​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​គេង​បែរ​ទៅ​ខាង​ឆ្វេង​បាន​។ ការ​គេង​បែរ​ទៅ​ឆ្វេង​ជួយ​កាត់​បន្ថយ​សំពាធ​ទៅ​ដល់​ឆ្អឹង​ខ្នង កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ជួយ​ឲ្យ​អ្នក​គេង​លក់​បាន​លឿន។

កាត់​បន្ថយ​ការ​ស្រមុក​

ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​សំឡេង​ស្រមុក​បន្ត​រំខាន​អ្នក​ដទៃ ឬ​ដៃគូ​របស់​ខ្លួន​អ្នក​គួរ​កែប្រែ​ការ​គេង​ដោយ​គេង​បែរ​ទៅ​ខាង​ឆ្វេង។ ការ​គេង​បែរ​ទៅ​ខាង​ឆ្វេង​អនុញ្ញាត​ឲ្យ​អ្នក​គ្រប់​គ្រង​ការ​ស្រមុក​របស់​ខ្លួន​ឯង​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន