ហេតុ​អ្វី​មនុស្ស​យើង​ត្រូវ​ការ​ពេល​ឈប់​សម្រាក?

មនុស្ស​គ្រប់រូប​​មមាញឹក​ក្នុង​មុខ​របរ​ និង​ការងារ​របស់​ខ្លួន​ដែល​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​សោះ។ ពេល​ខ្លះ​ក្នុង​ជីវិត​មនុស្ស​យើង​ចាំ​បាច់​ត្រូវ​តែ​មាន​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯង និង​សម្រាក​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ខ្លួន​បាន​ធ្វើ​ជា​ប្រចាំ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ពេល​វេលា​ឈប់​សម្រាក​មាន​អត្ថប្រយោជន៍​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ និង​រាង​កាយ។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​ ៥ យ៉ាង​ដែល​បង្ហាញ​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​យើង​ត្រូវ​ការ​ពេល​ឈប់​សម្រាក។

១ បង្កើន​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង

ភាគ​ច្រើន​មនុស្ស​ជា​ដែល​ត្រលប់​មក​ពី​ដើរ​កម្សាន្ត​វិញ​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ជាង​មុន និង​ផ្ដោត​អារម្មណ៍​បាន​ល្អ​ជាង​មុន។ ការ​សិក្សា​បាន​បង្ហាញ​ថា​ស្ត្រេស​ជា​ប្រចាំ​បង្ក​ឲ្យ​មនុស្ស​យើង​ពិបាក​ក្នុង​ការ​សម្រេច​កិច្ចការ​ណា​មួយ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​ការ​ចំណាយ​ពេល​ខ្លះ​ដើម្បី​សម្រាក​រួម​ចំណែក​ជួយ​ទៅ​ដល់​ខួរ​ក្បាល សុខភាព​ផ្លូវ​ចិត្ត និង​ការ​ចង​ចាំ។

២ រៀន​អ្វី​ដែល​ថ្មី និង​បង្កើន​ភាព​ច្នៃ​ប្រឌិត

វិទ្យាសាស្ត្រ​បាន​និយាយ​ថា​មនុស្ស​ពង្រីក​អតិបរមា​នៃ​ការ​រៀន​នៅ​ពេល​សម្រាក។ ដូច្នេះ​ហើយ​បាន​ជា​ប្រព័ន្ធ​អប់រំ​រៀបចំ​ឡើង​ឲ្យ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់។ របៀប​នៃ​ខួរ​ក្បាល​ដំណើរ​ការ​គឺ​ចាប់​យក និង​កត់ត្រា​ព័ត៌មាន​ពេល​ដែល​អ្នក​រៀន ឬ​ធ្វើ​ការ។ ហើយ​ដើម្បី​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​នោះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ខួរក្បាល​គឺ​វា​ត្រូវ​ការ​សម្រាក​គ្រប់​គ្រាន់​ដើម្បី​ដំណើរ​ការ​។

៣ បង្កើន​គុណភាព​ដល់​ជីវិត

ពេល​វេលា​ឈប់​សម្រាក​ជួយ​បង្កើន​សុភមង្គល​ដល់​ជីវិត។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​​យក​ពេល​ទាំង​នេះ​​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ និង​គិត​ពី​អ្វី​ដែល​អ្នក​ចង់​បាន​នូវ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​វេលា​ឈប់​សម្រាក​ក៏​ជួយ​បង្កើន​ការ​យល់​ឃើញ​ និង​ការ​គិត​របស់​អ្នក​ផង​ដែរ​។

៤ ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ

ការ​ចំណាយ​ពេល​សប្បាយ​រីករាយ​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ជួយ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែ​រឹងមាំ។ បើ​តាម​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Arizona ផ្នែក​សុខភាព​ និង​មនុស្ស​សាស្ត្រ​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ចំណាយ​ពេល​ដំណើរ​កម្សាន្ត​ពេល​ចិត្ត​និង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជាង​ស្ត្រី​ដែល​មិន​ចំណាយ​ពេល​សម្រាក​វិស្សមកាល។

៥ ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ផល​ប៉ះពាល់​រ៉ាំរ៉ៃ​នៃ​ស្ត្រេស​អាច​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ខួរក្បាល​របស់​អ្នក និង​ឈាន​ទៅ​ជំងឺ​ផ្លូវ​ចិត្ត និង​ជំងឺ​បាក់​ទឹក​ចិត្ត។ ពេល​ដែល​អ្នក​ចំណាយ​ពេល​ដើម្បី​ឈប់​សម្រាក​ខ្លះ​ អារម្មណ៍​ស្ងប់ស្ងាត់​​ជួយ​កាត់​បន្ថយ​ស្ត្រេស​ និង​ភាព​តាន​តឹង​ដែល​អនុញ្ញាត​ឲ្យ​រាង​កាយ​ និង​ផ្លូវ​ចិត្ត​របស់​អ្នក​ធូរស្រាល​ពី​បញ្ហា​ទាំង​អស់​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង