លក្ខណៈ ៥យ៉ាង​របស់​មនុស្ស​ដែល​មូស​ចូលចិត្ត​ខាំ

ប្រសិន​បើ​មូស​ហាក់​ដូចជា​ស្រលាញ់​អ្នក​ជាង​អ្នក​ដទៃ ពួក​វា​ប្រហែល​ពិត​ជា​ចូលចិត្ត​អ្នក​ណាស់។ ​តាម​ការ​សិក្សា​បង្ហាញ​ថា​ប្រហែល ២០% នៃ​មនុស្ស​​មិន​អាច​ទ្រាំ​នឹង​ការ​ខាំ​របស់​សត្វ​ល្អិត​ទាំងនេះ​បាន​ទេ។ អ្នក​ខ្លះ​​និយាយ​ថា​មូលហេតុ​ដែល​មូស​ចូល​ចិត្ត​អ្នក​មក​ពី​អ្នក​មាន “ឈាម​ផ្អែម” ដែល​នេះ​មិន​ពិត​នោះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប្រភេទ​ឈាម​របស់​អ្នក​អាច​ដើរ​តួ​ជា​ផ្នែក​មួយ និង​កត្តា​ផ្សេងៗ​ទៀត​ដូច​ជា​សម្លៀក​បំពាក់ ដង្ហើម​របស់​អ្នក និង​សូម្បី​តែ​បាក់តេរី​ដែល​រស់​នៅ​លើ​ស្បែក​របស់​អ្នក។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ ៥យ៉ាង​របស់​មនុស្ស​ដែល​មូស​ចូលចិត្ត​ខាំ។

សម្លៀកបំពាក់

សត្វ​មូស​ប្រើ​ភ្នែក​របស់​ពួក​វា​ដើម្បី​កំណត់​គោលដៅ​មនុស្ស​ដែល​វា​ត្រូវ​ខាំ។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ស្លៀកពាក់​ពណ៌​ងងឹត (បៃតង ខ្មៅ និង​ក្រហម) ធ្វើ​ឱ្យ​មូល​ងាយ​ស្រួល​សម្គាល់​អ្នក។

ឈាម​ប្រភេទ​ O

ប្រភេទ​ឈាម​គឺ​ជា​កត្តា​ដ៏​ធំ​មួយ​ដែល​នឹង​បង្កើន​ហានិភ័យ​នៃ​មូស​​ខាំ ​ជា​ពិសេស​អ្នក​ដែល​មាន​ឈាម​ប្រភេទ O។ សត្វ​មូស​គឺ 83 ភាគរយ​ទំនង​ជា​ខាំ​មនុស្ស​ដែល​មាន​ប្រភេទ O ជាង​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ A, B ឬ AB ។ ឯ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ A គឺ​ជា​មនុស្ស​សំណាង​ដែល​ពួកគេ​ត្រូវ​មូស​ខាំ​តិច​បំផុត។

អ្នក​មាន​ផ្ទៃ​ពោះ

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មូស​ហាក់​ដូចជា​ទាក់ទាញ​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ជាង​ស្ត្រី​មិន​មាន​ផ្ទៃពោះ។ មូល​ហេតុ​គឺ​ដោយ​សារ​តែ​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ហើយ​ដក​ដង្ហើម​ចេញ​កាបូន​ឌីអុកស៊ីត​​ច្រើន។

ផឹក​ស្រា

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ក្នុង​ឆ្នាំ​ ២០១២ បាន​ស្វែង​រក​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ផឹក​ស្រា​ដែល​ទាក់​ទាញ​ដល់​មូល។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ផឹក​ស្រា​គឺ​បង្កើន​ការ​ទាក់​ទាញ​ទៅ​ដល់​សត្វ​មូស​ជាង​មនុស្ស​ដែល​មិន​ផឹក។

មនុស្ស​ដែល​មាន​ខ្លួន​ក្តៅ ឬ​ក្តៅ​អ៊ុនៗ

រាងកាយ​របស់​យើង​បង្កើត​កម្ដៅ ហើយ​កម្រិត​កម្តៅ​​របស់​យើង​អាច​ប្រែប្រួល​អាស្រ័យ​លើ​សីតុណ្ហភាព​ជុំ​វិញ​ខ្លួន​យើង។ នៅ​ពេល​ដែល​មូស​កាន់​តែ​ខិត​មក​ជិត​យើង វា​អាច​រក​ឃើញ​កម្ដៅ និង​ញើស​លើ​ស្បែក​របស់​យើង​ដែល​ធ្វើ​ឲ្យ​វា​សម្រេច​ចិត្ត​ខាំ​ឬ​អត់។ ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​មូស​ផ្លាស់ទី​ឆ្ពោះ​ទៅ​រក​ប្រភព​កម្ដៅ​​ដែល​មាន​សីតុណ្ហភាព​ដែល​វា​ចង់​បាន​ទើប​វា​សម្រេច​ចិត្ត​ខាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ