អ្នកម្តាយទទួលមរណភាព ហ្វេនៗរំជួលចិត្តនឹកឃើញបទ «ម្តាយ» ដែល សុជាតិ ធ្លាប់ច្រៀង

រំលឹក​ទៅ​ដល់​អតីតកាល​ប្រមាណ​ជាង ២ ឆ្នាំ​មុន គ្រប់គ្នា​ប្រាកដជា​នៅ​ចាំ​បាន​ថា ក្រុម​ក្មេង​ខ្មែរ រួម​មាន​លោក កៅ ពន្លឺ និង​លោក ជា សុជាតិ បាន​ចាប់ដៃ​គ្នា​ផលិត​បទ​ចម្រៀង​មួយ​បទ​ចំណង​ជើង «ម្តាយ« ឬ MAMA ជាមួយ​តារា​ចម្រៀង​រ៉េប​លំដាប់​ប្រទេស វណ្ណដា ដោយ​កាលនោះ​បទ​ចម្រៀង​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ព្រោះ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ។

ថ្មី​ៗ​បំផុត​នេះ​អ្នក​គាំទ្រ ក៏​ដូចជា​​សិល្បករ​ខ្មែរ​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ សុជាតិ ដែល​ជា​សមាជិក​ក្រុម​ក្មេង​ខ្មែរ ដែល​លោក​កំពុង​ជួប​ទុក្ខ​ធំ ព្រោះ​អ្នក​ម្តាយ​ជាទី​គោរព​ស្រលាញ់​បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ ១១ ខែ​ឧសភា កាលពី​វេលា​ម៉ោង ៦.៥០នាទី ដោយ​​រាគាពាធ។ អ្នក​ម្តាយ​ជាទី​ស្រលាញ់​ដែល​ជា​បង្គោល​គ្រួសារ​របស់ សុជាតិ មាន​ឈ្មោះថា អ៊ឹង សុខភាតរៈ (អ្នក​គ្រូពេទ្យ​ជុំរំ)។

ខណៈ​លោក​កំពុង​ជួប​ទុក្ខ​យ៉ាង​ដូច្នេះ ហ្វេន​ៗ​ស្រាប់តែ​រលឹក​ដល់​បទ «ម្តាយ» ដែល​លោក​ធ្លាប់​ច្រៀង ដោយ​ឃ្លា​ប្រយោគ​ដែល​លោក​ពោល​ច្រៀង​ក្នុង​បទ​នោះ ធ្វើឱ្យ​រំជួល​ចិត្ត​ជា​ខ្លាំង ព្រោះ​ចម្រៀង​បទ​នេះ​ត្រូវ​គេ​ដឹង​ថា សុជាតិ តែង​ជូន​ដល់​អ្នក​ម្តាយ​ជាពិសេស ជា​ការ​ដឹង​គុណ និង​គោរព​ទឹកចិត្ត ព្រម​ទាំង​ជា​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​ម្តាយ​លោក​បាន​ធ្វើ​ចំពោះ​កូន​។ ចម្រៀង​នោះ​​ពិតជា​មាន​ន័យ​ធំធេង​ខ្លាំង​ណាស់​សម្រាប់​លោក ព្រោះ​ជា​ក្មេង​កំព្រា​ឪពុក ហើយ​មាន​អ្នក​ម្តាយ​ជា​បង្គោល​គ្រួសារ​រហូត​សព្វ​ថ្ងៃ។ តាម​អ្វី​ដែល​ធ្លាប់​ប្រាប់​កន្លង​មក អ្នកម្តាយ​របស់​លោក​នេះ​ហើយ​គឺជា​អ្នក​ជំរុញ​ទឹក​ចិត្ត​លោក​ឱ្យ​ដើរ​ក្នុង​វិស័យ​ចម្រៀង​ដូច​ក្តី​ប្រាថ្នា និង​ជា​បុគ្គល​ដែល​ចាំ​ជំរុញ​ទឹកចិត្ត​លោក​ឱ្យ​មាន​គ្រប់​យ៉ាង​ដូច​សព្វថ្ងៃ។

ក្រុមការងារ AMS សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​ ជា សុជាតិ ដែល​បាត់បង់​អ្នក​មាន​គុណ​មហា​សាល​ដោយ​គ្មាន​ថ្ងៃ​នឹង​ជួប​គ្នា​បាន​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ