ទឹកក្ដៅឧណ្ហៗ និង​ទឹក​ត្រជាក់​មួយ​ណា​មាន​អត្ថប្រយោជន៍​ច្រើន​ជាង

ការ​ផឹក​ទឹក​តែង​តែ​ជា​រឿង​ដ៏​ល្អ​សម្រាប់​សុខភាព ហើយ​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ​ កាន់​តែផ្ដល់​អត្ថប្រយោជន៍​ទៅ​ដល់​សុខភាព​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ផឹក​ទឹក​​ក្នុង​សីតុណ្ហភាព​ និង​ពេល​វេលា​​​ត្រឹម​ត្រូវ​កាន់​តែ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាពទ្វេដង​។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​មក​ស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃ​ទឹកក្ដៅឧណ្ហ៍ៗ និង​ទឹក​ត្រជាក់ រួម​ជា​មួយ​នឹង​ពេល​វេលា​ណា​ដែល​យើង​មិន​គួរ​ផឹក​វា។

អត្ថប្រយោជន៍​នៃ​ទឹកក្ដៅឧណ្ហ៍ៗ

សម្រួល​ដល់​ការ​រំលាយ​អាហារ

បើ​ទោះ​បី​ជា​ទឹក​ក្ដៅ​មិន​មាន​រសជាតិ​ក៏​ដោយ តែ​វា​មាន​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន។ ការ​ផឹក​ទឹកក្ដៅឧណ្ហ៍ៗមួយ​កែវ​នៅ​ពេល​ព្រឹក​ជួយ​សម្អាត​រាង​កាយ​ និង​កម្ចាត់​ជាតិ​ពុល​ផង​ដែរ។ ទឹក​ក្ដៅ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រំលាយ​អាហារ​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​មាន​សុខភាព​ល្អ។ ការ​ផឹក​ទឹកក្ដៅឧណ្ហ៍ៗ​បន្ទាប់​ពី​ញុំា​អាហារ​រួច​ ក៏​ជា​រឿង​ល្អ​ផង​ដែរ​ ដែល​វា​ជួយ​បំបែក​អាហារ​ និង​ធ្វើ​ឲ្យ​ដំណើរ​ការ​រំលាយ​កាន់​តែ​លឿន។

កម្ចាត់​ជាតិ​ពុល

គ្មាន​អ្វី​ដែល​ជួយ​កម្ចាត់​ជាតិ​ពុល​ល្អ​ដូច​ទឹក​ក្ដៅ​មួយ​កែវ​ឡើយ​។ ជាតិ​ពុល​ក្នុង​ខ្លួន​របស់​អ្នក​ចូល​ទៅ​បាន​តាម​រយៈ​អាហារ​ដែល​អ្នក​ញុំា​ និង​បរិយាកាស។ ទឹកក្ដៅឧណ្ហ៍ៗ​ជួយ​កម្ចាត់​ជាតិ​ពុល​ទាំង​នេះ​ពី​ប្រព័ន្ធ​រាង​កាយ​របស់​អ្នក និង​សម្រួល​ដល់​រាង​កាយ​។ អ្នក​អាច​បន្ថែម​ក្រូចឆ្មារ និង​ផ្លែ​ឈឺ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​វា​មាន​រសជាតិ។

ជួយ​សម្រួល​ការ​ឈឺចាប់

ប្រសិន​បើ​អ្នក​ឈឺក្បាល ឬ​មាន​បញ្ហា​រលាក អ្នក​អាច​ផឹក​ទឹក​ក្ដៅ​មួយ​កែវ​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នោះ​បាន។ ទឹក​ក្ដៅ​ជួយ​សម្រួល​ទៅ​ដល់​លំហូរ​ឈាម​ដែល​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ការ​រលាក និង​ឈឺក្បាល។

អត្ថប្រយោជន៍​នៃ​ទឹក​ត្រជាក់

បញ្ចុះ​កម្ដៅ​រាង​កាយ​

ប្រសិន​បើ​អ្នក​កំពុង​ហាត់​ប្រាណ​ លើក​ដុំ​ដែក លេង​កីឡា​អ្វី​ផ្សេង​វា​ជា​ពេល​ល្អ​បំផុត​ក្នុង​ការ​ផឹក​ទឹក​ត្រជាក់។ នៅ​ពេល​អ្នក​ធ្វើ​សកម្មភាព​កីឡា​រាង​កាយ​របស់​អ្នក​នឹង​កើន​កម្ដៅ ដូច្នេះ​ហើយ​ទឹក​ត្រជាក់​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ផឹក​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ទាំង​អស់​នោះ។

កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ការ​ផឹក​ទឹក​ត្រជាក់​ក្នុង​ខែ​ក្ដៅ​ផ្ដល់​​អត្ថ​ប្រយោជន៍​សុខភាព​ច្រើន​បំផុត។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ផឹក​ត្រជាក់​ជួយ​ដល់​រាង​កាយ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដ៏​ល្អ​បំផុត។

ជួយ​បញ្ចុះ​ទម្ងន់

អត្ថប្រយោជន៍​សុខភាព​ដ៏​សំខាន់​មួយ​ទៀត​របស់​ទឹក​ត្រជាក់​គឺ​ជួយ​បញ្ចុះ​ទម្ងន់។ ទឹក​ត្រជាក់​ជួយ​បង្កើន​មេតាបូលីស​ដែល​នឹង​ជួយ​ដុត​កាឡូរី​ក្នុង​រាង​កាយ​របស់​អ្នក។

តើ​ពេល​ណា​គួរ​ចៀស​វាង​ទឹកក្ដៅឧណ្ហ៍ៗ និង​ទឹក​ត្រជាក់?

  • សម្រាប់​ទឹក​ក្ដៅ​អ្នក​គួរ​ចៀស​វាង​ផឹក​បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ និង​បន្ទាប់​ពី​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង ដែល​ហេតុ​នេះ​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​បើ​អ្នក​ផឹក​ក្នុង​អំឡុង​ពេល​នេះ។
  • សម្រាប់​ទឹក​ត្រជាក់​គួរ​ចៀស​វាង​ផឹក​បន្ទាប់​ពី​ញុំា​អាហារ​រួច​ភ្លាមៗ។ បើ​សិន​អ្នក​ផឹក​ទឹក​ត្រជាក់​បន្ទាប់​ពី​ញុំា​អាហារ​រួច​នោះ​រាងកាយ​របស់​អ្នក​នឹង​ត្រូវ​ការ​ថាមពល​បន្ថែម​ដើម្បី​បំបែក​អាហារ​ និង​ប្រើ​ពេល​យូរ​ដើម្បី​រំលាយ​អាហារ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។