គន្លឹះ​ងាយៗទាំង​ ៥ ជួយថែសុខភាព​បានល្អនៅ​កន្លែង​ធ្វើ​ការ​

រយៈ​ពេល​ ៨ ម៉ោង​នៅ​លើ​កៅអី​ទល់​មុខ​កុំព្យូទ័រ និង​ ៥ ថ្ងៃ​ទៅ ៥ ថ្ងៃ​កន្លះ​ក្នុង​មួយ​សប្ដាហ៍​អាច​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​មួយ​ដល់​រាង​កាយ​របស់​អ្នក។ នៅ​ពេល​ដែល​យើង​ផ្ដោត​ទៅ​លើ​ការងារ​វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ផ្ដល់​អាទិភាព​ទៅ​លើ​សុខភាព។ ដូច្នេះ​ហើយ​តើ​យើង​គួរ​ធ្វើ​បែប​ណា ​ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​នៅ​កន្លែង​ធ្វើ​ការ។ ក្នុង​អត្ថបទ​មួយ​នេះ​នឹង​មក​ចែក​រំលែក​ពី​កន្លះ​ ៥ យ៉ាង​ក្នុង​ការ​រក្សា​សុខភាព​អ្នក​ឲ្យ​បាន​ល្អ​ និង​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

១ ផឹក​ទឹក​ឲ្យ​បាន​ច្រើន

ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ជួយ​ឲ្យ​អ្នក​មាន​ថាមពល​ និង​បំពេញ​ការងារ​បាន​ល្អ​បំផុត។ យ៉ាង​ណា​បើ​ទោះ​បី​ជា​អ្នក​រវល់​នឹង​ការងារ​យ៉ាង​ណា​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​អ្នក​គួរ​ផឹក​ទឹក​​ឲ្យ​បាន ៦ ទៅ​ ៨ ​កែវ​ដែល​ជា​កម្រិត​ដ៏​ល្អ​មួយ​ក្នុង​រយៈ​ពេល​ ៨​ ម៉ោង​នៃ​ការ​ធ្វើ​ការ​របស់​អ្នក​។ ម្យ៉ាង​ទៀត​ប្រសិន​តួ​នាទី​ការងារ​របស់​អ្នក​មាន​ភាព​ម​មាញឹក​ខ្លាំង​អ្នក​អាច​ប្រើ​ប្រាស់​ដប​ទឹក​ណា​ដែល​មាន​ទំហំ​ធំ​ល្មម​ដែល​ជួយ​សម្រួល​ដល់​អ្នក​ដោយ​មិន​ចាំ​បាច់​ទៅ​ដាក់​ទឹក​ជា​ច្រើន​ដង។

២ កុំ​ផឹក​ភេសជ្ជៈ​​មាន​សារ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក

យើង​គ្រប់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​សារជាតិ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ និង​តែ​ដែល​វា​ជួយ​ទៅ​ដល់​ការ​គិត​ ភាព​ច្នៃ​ប្រឌិត និង​បង្កើន​ថាមពល​ដល់​រាងកាយ។ ក៏​ប៉ុន្តែ​ការ​ផឹកសារជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង​ផង​ដែរ។ ផឹកជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​វិល​មុខ​ គេង​មិន​លក់ និង​ធ្វើ​អ្នក​នោម​ញឹក​ផង​ដែរ។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ពិសា​វា​ក្នុង​កម្រិត​មួយ​ដែល​សមរម្យ ឬ​មិន​ឲ្យ​លើស​ពី​ ៤០០ ក្រាម។

៣ ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​ពី​ផ្ទះ​ដោយ​ខ្លួន​ឯង​

ការ​វេច​ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​ដោយ​ខ្លួន​ឯង​ផ្ដល់​ឲ្យ​អ្នក​នូវ​ជម្រើស​ក្នុង​ការ​រៀបចំ​អាហារ​ដែល​មាន​ផល​ល្អ ​ដល់​សុខភាព​របស់​អ្នក​។ អាហារ​ដែល​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​តែង​តែ​ជា​អាហារ​ដែល​មាន​គុណ​ភាព​ខ្ពស់​ និង​អនាម័យ​ខ្ពស់​ជាង​អាហារ​ដែល​អ្នក​ទិញ​នៅ​ខាង​ក្រៅ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ធ្វើ​អាហារ​ណា​ដែល​អ្នក​ចង់​ញុំា​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​បន្ត​ការងារ​របស់​អ្នក​។

៤ រៀបចំ​តុ​ធ្វើ​ការ​របស់​អ្នក​ឲ្យ​បាន​ស្អាត

តុ​ធ្វើ​ការ​ស្អាត​ធ្វើ​ឲ្យ​អ្នក​អារម្មណ៍​ល្អ​ និង​ស្រស់​ស្រាយ ដោយ​សារ​មិន​មាន​ក្រដាស​ ឯកសារ​រញ៉េរញ៉ៃ​ ឬ​ក្លិន​ចម្លែកៗ​ជា​ដើម។ ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​ចេញ​ពី​ធ្វើ​ការ​អ្នក​អាច​រៀប​ចំ​តុ​បន្តិច​បន្តូច​ យកសម្បកនំ ឬ​កំប៉ុង​ភេសជ្ជៈ​ទៅ​បោះ​ចោល​ ដើម្បី​កុំ​ឲ្យ​វា​មាន​ក្លិន​មិន​ល្អ​នៅ​ថ្ងៃ​បន្ទាប់​។ ម្យ៉ាង​ទៀត​សម្ភារៈ​សំខាន់ៗ​ដែល​អ្នក​ប្រើ​ប្រចាំ​ថ្ងៃ​ដែល​គួរ​សម្អាត​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ​ដូចជា Mouse ឬ​ Keyboard ដើម្បី​កម្ចាត់​មេរោគ​ និង​បាក់តេរី​ផ្សេងៗ។

៥ ឧស្សាហ៍​សម្រាក​រយៈ​ពេល​ខ្លីៗ ឬ​ធ្វើ​ចលនា​ឲ្យ​បាន​ញឹកញាប់

ដើម្បី​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​មិន​មែន​មាន​ន័យ​ថា ​អ្នក​មិន​អាច​ក្រោក​ពី​កៅអី​របស់​អ្នក​បាន​ទេ។ ការ​សម្រាក​រយៈ​ពេល​ខ្លីៗ ឬ​ធ្វើ​ចលនា​បន្តិច​បន្តួច​ជួយ​ឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​បាន​កាន់​តែ​ល្អ និង​មាន​ភាព​ច្នៃ​ប្រឌិត​កាន់​តែ​ខ្ពស់​។ ការ​សម្រាក​រយៈ​ពេល​ខ្លី​ដូច​ជា​៖ ការ​ងើប​ដើរ​ទៅ​ណា​ ១ ​នាទី ទៅ​ដាក់​ទឹក និង​ស្រូប​យក​ខ្យល់​អាកាស​ពិត​ជា​មាន​អត្ថប្រយោជន៍​ទៅ​ដល់​សុខភាព​ រាងកាយ និង​ភ្នែក​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ