ធ្វើម៉េចទើបដឹងមនុស្សក្បែរខ្លួនចង់បិទផ្លូវអ្នក?

ពាក្យថា «បិទផ្លូវ» តើចង់សម្ដៅលើអ្វី?

ជាធម្មតាមិនថាតែក្នុងថ្នាក់រៀន កន្លែងធ្វើការ ឬកន្លែងណាក៏ដោយសុទ្ធសឹងតែមានមនុស្សដែលកំពុងលួចច្រណែនអ្នកស្ងាត់ៗ ឬភ័យខ្លាចអ្នកពូកែល្អជាងខ្លួន ដូច្នេះពួកគេខិតខំធ្វើរឿងគ្រប់បែបយ៉ាងដើម្បីមិនឱ្យអ្នកមានឱកាសបង្ហាញពីសមត្ថភាព ក៏ដូចជាធ្វើអ្វីដែលខ្លួនពេញចិត្តក្នុងគោលបំណងឱ្យអ្នកនៅនឹងទ្រឹងដើរទៅណាមិនរួចនៅមួយកន្លែង។ ចុះធ្វើម៉េចទើបដឹងថាគេកំពុងចង់បិទផ្លូវអ្នក?

១. ដណ្ដើមការងារអ្នកធ្វើ

ពួកគេជឿថា បើបណ្ដោយឱ្យអ្នកធ្វើកិច្ចការទាំងអស់នោះ អ្នកនឹងអាចរីកចម្រើន ឬធ្វើបានល្អខ្លាំងហើយមនុស្សជុំវិញខ្លួននឹងសរសើរអ្នក។ ដូច្នេះពួកគេក៏ព្យាយាមដណ្ដើមរឿងអស់នោះយកមកធ្វើវិញក្រោមរូបភាពណាមួយ ដើម្បីកុំឱ្យអ្នកបានក្រេឌីត ឬល្អជាងពួកគេ។

. មិនចង់ឱ្យអ្នកធ្វើរឿងដែលខ្លួនពេញចិត្ត និងជំនាញ

គេព្យាយាមអូសទាញអ្នកឱ្យទៅធ្វើរឿងអ្វីផ្សេងៗ ទាំងដឹងថាអ្នកស្រឡាញ់ពេញចិត្ត និងជំនាញមួយហើយ ចេះតែនិយាយថាធ្វើនេះល្អជាង ធ្វើនោះល្អជាង។

. ព្យាយាមបំបែកអ្នកចេញពីមនុស្សពូកែ

ដូចគេថាមនុស្សមានអត្ដចរិតដូចគ្នានឹងរត់រកគ្នា ឬគ្របណាឆ្នាំងហ្នឹង គេភ័យខ្លាចអ្នកជួបអ្នកមានចំណេះនិងរៀនសូត្របានច្រើន។ នៅពេលគេដឹងថាអ្នកមានសមត្ថភាពក្នុងការធ្វើអ្វីមួយ  ។ ពោលគេមិនចង់ឱ្យអ្នកអភិវឌ្ឍខ្លួនឯងឡើយ ចង់ឱ្យអ្នកនៅធ្វើតែរឿងដដែលៗ។

៤. តែងតែនិយាយថាអ្វីអ្នកកំពុងធ្វើគឺគ្រប់គ្រាន់ល្អហើយ

ជាវិធីល្អបំផុតមួយធ្វើឱ្យអ្នកមិនដឹងខ្លួនថាអ្វីដែលកំពុងធ្វើគឺត្រូវ ឬខុស ចេះតែប្រាប់អ្នកថាអ្នកធ្វើល្អហើយ ធ្វើម៉េចក៏ល្អ​ ឃើញខុសមិនជួយកែតម្រូវ។

. និយាយបំបាក់ទឹកចិត្ត

ពិតណាស់ពាក្យសម្ដីគឺអាចសម្លាប់មនុស្សបានយ៉ាងងាយស្រួលបើប្រើត្រូវពេលវេលា និងស្ថានភាព។ គេព្យាយាមនិយាយថាអ្នកធ្វើរឿងនេះមិនបានល្អ ធ្វើទៅអត់ប្រយោជន៍ និងធ្វើយ៉ាងណាឱ្យអ្នកមានអារម្មណ៍ទន់ខ្សោយ អស់ជំនឿចិត្តលើខ្លួន ដល់ចុងក្រោយអ្នកនឹងអស់កម្លាំងចិត្តធ្វើរឿងនោះដោយឯកឯង។

. សម្ដែងធ្វើជាជួយ

ពីសម្បកក្រៅធ្វើដូចជាចង់ជួយដើម្បីឱ្យអ្នកមានអារម្មណ៍ថាទុកចិត្ត បន្ទាប់មកក៏ចាប់ផ្ដើមធ្វើរឿងមិនល្អដាក់អ្នក ដូចជាព្យាយាមរារាំងអ្នកមិនឱ្យធ្វើនេះ ធ្វើនោះដោយស្ងាត់ៗ។

អ្នកគួរតែប្រយ័ត្នឱ្យបានច្រើនជាមួយមនុស្សជុំវិញ ព្រោះមិនប្រាកដថាមនុស្សដែលសើចៗ និងញញឹមដាក់អ្នកជាមនុស្សស្រឡាញ់រាប់អានអ្នកពិតប្រាកដឡើយ ពេលខ្លះគេកំពុងលួចច្រណែនអ្នកហើយលួចធ្វើបាបអ្នកពីក្រោយខ្នងក៏មាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ