ស្រីៗត្រូវស្អាត ហើយឆ្មើងឆ្មៃពេលចាំបាច់ បុរសៗឱនលំទោនមួយជីវិត

មនុស្ស​ស្រី​ត្រូវ​ចងចាំ​ថា យើង​រស់នៅ​លើ​លោក​នេះ​គឺ​សេរី​និយម ស្រលាញ់​ខ្លួនឯង និង​ចេះ​រីករាយ​ជាមួយ​ពេលវេលា​ដ៏​ល្អ​បំផុត មិនមែន​ត្រឹម​តែ​សម្រុះសម្រួល និង​ព្យាយាម​ផ្គាប់​ចិត្ត​​បុរស​នោះ​ទេ។ ក្នុង​ជីវិត​នេះ បុរស​តែង​តែ​ត្រូវ​ការ​មនុស្ស​ស្រី​ដែល​គួរ​សម រួសរាយ​រាក់ទាក់ ស្វាហាប់ មាន​ទំនុក​ចិត្ត ជួនកាល​ចេះ​ស្ដាប់​បង្គាប់។

ជា​ការពិត​មនុស្ស​ស្រី​ឆ្នាស​តែងតែ​មាន​អ្វី​ភាព​ទាក់ទាញ​ខ្លាំង។ មាន​ភាព​ព្រៃផ្សៃ​បន្តិចបន្តួច ធ្វើឲ្យ​បុរស​ចង់​យក​ឈ្នះ​រហូត​ឈ្លក់​វង្វេង​នៅ​ជាប់​នឹង​ពួកគេ​អស់​មួយ​ជីវិត។ នៅ​ពេល​នារី​ដែល​ចេះ​តុបតែង​ខ្លួន​ឲ្យ​ស្អាត​គ្រប់​ពេល នោះ​នាង​មាន​ពិភពលោក​ទាំងមូល​នៃ​បុរស​នៅ​ក្នុង​ដៃ។ បើ​ស្រី​ស្អាត​ប្រៀប​ដូច​ជា​ភ្លើង​ដែល​ទាក់ទាញ​ភ្នែក​មនុស្ស​ប្រុស នារី​ដែល​ឆ្នាស​ប្រៀប​ដូចជា​ថ្នាំ​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​ចង់​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​តាម​ប្រមាញ់។ នារី​ឆ្នាស​តែងតែ​មាន​អ្វី​ដែល​ទាក់ទាញ​ខ្លាំង។

ប្រភេទ​មនុស្ស​ស្រី​ឆ្នាស​នេះ​គេ​មិន​ព្រម​ធ្វើ​ពុត​ជា​សប្បាយ​ចិត្ត​ពេល​ចាញ់​ភ្លើង​ស្នេហ៍​ទេ។ ពួកគេ​តែងតែ​ដឹង​ថា​ពួកគេ​ចូលចិត្ត​អ្វី និង​មិន​​ចូលចិត្ត។ មនុស្ស​ស្រី​ត្រូវ​ចាំ ធ្វើ​ជា​នារី​សិចស៊ី រឹងមាំ​ដែល​បុរស​ៗ​គ្រប់​រូប​ប្រាថ្នា មិនមែន​ជា​នារី​ទន់ខ្សោយ​ដែល​តែងតែ​ពឹង​លើ​បុរស​នោះ​ទេ។ នារី​ដែល​មាន​មន្ត​ស្នេហ៍​ម្នាក់ ដឹង​ពី​របៀប​ពង្រឹង​រាងកាយ​របស់​នាង ដឹង​ពី​របៀប​ជំរុញ​គំនិត​ផ្ដួចផ្ដើម ប៉ុន្តែ​នៅតែ​រក្សា​ស្មារតី​ស្មោះត្រង់​របស់​ខ្លួន គឺ​គ្រប់គ្រាន់​ដើម្បី​បញ្ឆេះ​អារម្មណ៍​ដ៏​ខ្លាំងក្លា​របស់​បុរស។

មិន​ថា​មនុស្ស​ស្រី​មាន​រូបរាង មុខមាត់​បែប​ណា​នោះ​ទេ ឲ្យ​តែ​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​នឹង​សិចស៊ី​ជានិច្ច មិន​ថា​អាយុ​ប៉ុន្មាន​ឡើយ នៅតែ​សិចស៊ី​ដដែល និងទាក់ទាញភេទផ្ទុយគ្នា ឬសូម្បីតែស្រីៗដូចគ្នាក៏លង់ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ