Han Soo Hee ប្រកាសច្បាស់ៗ ថាមិនជួយសងបំណុលជួសម្ដាយទៀតទេ

យោងតាមសេចក្ដីប្រកាសរបស់ផលិតកម្ម 9ato Entertainment ដែលជាទ្រនំរបស់តារាសម្ដែងស្រីកំពុងមានឈ្មោះល្បីរបស់ប្រទេសកូរ៉េខាងត្បូង Han Soo Hee បានឱ្យដឹងថា រូបនាងនឹងមិនជួយសងបំណុលជួសម្ដាយខ្លួនទៀតឡើយ។

ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីម្ដាយរបស់តារាស្រីរូបនេះ បានប្រើប្រាស់ឈ្មោះរបស់នាងទៅខ្ចីប្រាក់ពីធនាគារជាច្រើនទាំងដែលនាងផ្ទាល់មិនបានដឹង ជាហេតុធ្វើឱ្យមានរឿងស្មុគស្មាញច្រើនកើតឡើងបន្ដបន្ទាប់។ ពិតណាស់ការខ្ចីប្រាក់នេះគឺមិនមែនជាលើកទី ១ ឡើយ ហេតុការណ៍ដូចគ្នាបានកើតឡើងជារឿយៗ ហើយចុងក្រោយនោះគឺកាលពីឆ្នាំមុនតែម្ដង។

ដំណើរដើមទងនៃការខ្ចីប្រាក់នេះកើតឡើង ចាប់តាំងពីតារាស្រីនេះមិនទាន់គ្រប់អាយុ ម្ដាយរបស់នាងបានបើកកុងមួយដោយប្រើប្រាស់ឈ្មោះរបស់នាង ហើយយូរៗ ទៅក៏យកកុងនោះទៅដាក់ពាក្យស្នើសុំខ្ចីប្រាក់ជារឿយៗ ដោយមិនឱ្យនាងបានដឹងឡើយ។ តារាស្រីវ័យ ២៧ ឆ្នាំនេះក៏បានបញ្ជាក់ថា នាងមិនច្បាស់ចិត្តទេ ទៅថ្ងៃមុខរូបគាត់នឹងទៅខ្ចីប្រាក់របស់នរណាទៀត។

រូបនាងក៏បានសុំទោសទៅកាន់បណ្ដាអ្នកគាំទ្ររបស់នាង ក៏ដូចជាមហាជនដែលសម្រេចចិត្តធ្វើយ៉ាងដូច្នេះ ប៉ុន្ដែបើនាងនៅតែបន្ដធ្វើមើលមិនឃើញនឹងមានមនុស្សជាច្រើនត្រូវម្ដាយនាងបោកប្រាស់ជាក់ជាមិនខាន។ ណាមួយម្ដាយរបស់នាង អាងថាឥឡូវនាងហាក់មានប្រជាប្រិយភាពអាចរកប្រាក់បានច្រើនជាងមុន ក៏កាន់តែលើសទៅៗ យកឈ្មោះរបស់នាងទៅខ្ចីគ្រប់ទិសទី បើខ្ចីច្រើនម្ល៉ឺងៗ នាងពិតជាគ្មានលទ្ធភាពសងទេ។

ជាចុងក្រោយនាងបានបន្ថែមថា វាពិតជាពិបាកណាស់ដែលត្រូវធ្វើអ៊ីចឹងព្រោះម្ដាយ និងកូនពិតជាពិបាកកាត់ចិត្តឱ្យដាច់ណាស់តែនាងគ្មានជម្រើសទេ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ទៅថ្ងៃមុខនាងសុំមិនទទួលខុសត្រូវលើរឿងដែលម្ដាយខ្លួនដើរខ្ចីប្រាក់គេនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ