រឿង​៥ យ៉ាង​ដែល​អ្នក​គួរ​ដឹង​នៅ​ក្នុង​វ័យខ្ទង់​ ២០​ឆ្នាំ

វ័យ ២០​ឆ្នាំ​ជា​ចន្លោះ​អាយុ​មាស​ដែល​នឹង​កំណត់​ជោគ​វាសនា​អ្នក​ទៅ​ថ្ងៃ​មុខ​ស្ទើរ​តែ​ទាំង​ស្រុង។ អ្វី​ដែល​អ្នក​បាន​ធ្វើ​ក្នុង​វ័យ​នេះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ វ័យ​ ២០ឆ្នាំ​ជា​វ័យ​ឯករាជ្យ​ មាន​សេរីភាព​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ សាក​ល្បង​អ្វី​ដែល​ថ្មី​ និង​រស់​នៅ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ។ វ័យ​ ២០​ឆ្នាំ​នឹង​ក្លាយ​ជា​វ័យ​អ្នក​នឹង​​ចង​ចាំ​បំផុត​ក្នុង​ជីវិត​ តែ​មាន​រឿង​ ៥យ៉ាង​ដែល​អ្នក​គួរ​ដឹង​ក្នុង​វ័យ​នេះ​ដើម្បី​ឲ្យ​ការ​ចងចាំ​ក្នុង​វ័យ​នេះ​ជា​ការ​ចង​ចាំ​ដ៏​ល្អ​បំផុត។

១ បន្ត​អភិវឌ្ឍ​ខ្លួន

នៅ​អាយុ​ចន្លោះ​ ២១ ឬ​២២​មនុស្ស​មួយ​ចំនួន​ធំ​អាច​នឹង​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ហើយ​ តែ​ការ​អភិវឌ្ឍនៅ​តែ​ចាំបាច់​រហូត​ដរាប​អ្នក​នៅ​មាន​ជីវិត ហើយ​ការ​អភិវឌ្ឍ​ខ្លួន​ក៏​មិន​ចាំ​បាច់​ទាល់​តែ​នៅ​ក្នុង​សាលា​រហូត​នោះ​ទេ។ អ្នក​អាច​រៀន​តាម​រយៈ​ការ​អាន ស្ដាប់​អ្នក​ជំនាញ និង​មើល​វីដេអូ​អប់រំ​ជា​ដើម។

២ រៀន​រស់​នៅ​ដោយ​ខ្លួន

លើ​លោក​នេះ​គ្មាន​អ្វី​ដែល​ទៀងទាត់​រហូត​នោះ​ទេ​អ្វីៗ​អាច​ផ្លាស់​ប្ដូរ​ ១៩០ដឺក្រេ​។ ចុង​ក្រោយគឺ​មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​សូម្បី​តែ​គ្រួសារ​ក៏​ដោយ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​បើ​ទោះ​បី​គ្មាន​វត្តមាន​ពួកគាត់។ រីករាយ​នឹង​ខ្លួន​ឯង​ និង​ស្វែង​រក​ខ្លួន​ឯង​ឲ្យ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ។

៣ សាក​ធ្វើ​រឿង​ដែល​អ្នក​ខ្លាច​ឲ្យ​បាន​ច្រើន

ប្រសិន​បើ​ចិត្ត​របស់​អ្នក​ចង់​ធ្វើ​អ្វី​មួយ​ ចូល​ធ្វើ​វា​កុំ​បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​រារាំង​អ្នក។ ប្រសិន​បើ​អ្នក​ចង់​ទៅ​ដើរ​លេង​នៅ​សៀមរាប​ម្នាក់​ឯង​ចូរ​ធ្វើ​វា បើ​ស្រលាញ់​នរណា​ម្នាក់​គួរ​ប្រាប់​គេ ប្រសិន​បើ​អ្នក​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ចូរ​ចាប់​ផ្ដើម​តែ​ត្រូវ​ស្រាវជ្រាវ​ជា​មុន​សិន។ ​វ័យ​ ២០​ឆ្នាំ​ជា​ពេល​ដែល​អ្នក​មាន​ឱកាស​ធ្វើ​វា​បើ​សិន​​ជា​រឿង​ដែល​អ្នក​ចង់​ធ្វើ​នោះ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ ចូរធ្វើ​វា​ចុះ​មុន​ពេល​អ្វីៗ​ហួស​ពេល។

៤ កុំ​ប្រៀបធៀប​ខ្លួន​ឯង​ និង​អ្នកដទៃ

នៅ​ក្នុង​យុគ​សម័យ​បណ្ដាញសង្គម​ វា​ងាយ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​នឹង​អ្នក​ដទៃ​ ប្រសិន​បើ​អ្នក​ឃើញ​មិត្តភ័ក្ដិ​របស់អ្នក​រៀបការ​ មាន​កូន រស់​នៅ​ក្នុង​ជីវិត​ដ៏​សុខ​ស្រួល។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ប្រាប់​ថា​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​និង​អ្នក​ដទៃ​គឺ​មិនមាន​ន័យ​នោះ​ទេ​ដោយ​ហេតុ​ថា​មនុស្ស​គ្រប់​គ្នា​ហាក់​ដូចជា​មាន​ក្ដី​សុខ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​ ហើយ​ក្នុង​ជីវិត​ពិត​មិន​បែប​នោះ​ទាំង​ស្រុង​នោះ​ទេ។

៥ មតិ​របស់​អ្នក​ដទៃ​មិន​សំខាន់​ជាង​ខ្លួន​អ្នក​នោះ​ទេ

ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​អាច​មិន​សំខាន់​ដូច​ការ​យល់​ឃើញ​របស់​ខ្លួន​អ្នក​ផ្ទាល់​នោះ​ទេ។ វា​មិន​សំខាន់​នោះ​ទេ​បើ​ទោះ​បី​ជា​អ្នក​ចាស់​ជាង ជោគជ័យ​ជាង មាន​ការ​អប់រំ​ល្អ​ជាង។ ការ​យល់​ឃើញ​គឺ​ជា​ការ​យល់​ឃើញ​ តែ​អ្នក​សម្រេច​ចិត្ត​លើ​ជោគវាសនា​ខ្លួន​ឯង​គឺ​ជា​អ្នក។ រៀន​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​មាន​ហេតុផល និង​ស្វែង​យល់​ឲ្យ​បាន​ថា​គួរ​សម្រេច​ចិត្ត​បែប​ណា​ឲ្យ​ត្រូវ​សម្រាប់​ខ្លួន​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន