ជិតដល់ថ្ងៃ Christmas សាកស្លៀកប៉ុន្មានស្ទីលនេះ ធានាលេចធ្លោតែម្ដង

កាន់តែកៀកថ្ងៃមែនទែនហើយ ពិធីបុណ្យគ្រិស្តម៉ាស ឬណូអែល នឹងមកដល់ក្នុងរយៈពេល ២ ថ្ងៃទៀត។ ពិតណាស់ចៀសមិនផុតទេ នៅថ្ងៃនោះមនុស្សជាច្រើននឹងនាំគ្នាចេញដើរលេងតាមផ្សារទំនើប ឬកន្លែងនានា ជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ ឬសំណព្វចិត្តជាដើម។ តែពេលខ្លះស្លៀកស្ទីលដដែលៗ អាវយឺត ខោខូវប៊យ ធុញណាស់មែនអត់? ចង់រកអ្វីដែលថ្មីសម្រាប់ស្លៀកឲ្យមើលទៅប្លែកភ្នែក តោះមកសាកប៉ុន្មានម៉ូដនេះ មិនត្រឹមតែស្អាតទេសូម្បីតែអ្នកជុំវិញក៏លួចសរសើរដែរ៖

១. អាវពណ៌ក្រហមជាមួយខោខ្មៅ

មានស្ទីល ២ ដែល ប្រិយមិត្ត អាចរើសបានតាមចំណង់ចំណូលចិត្ត។ ទី១ អាចពាក់ជាមួយអាវចាក់ ប្រភេទអ្វីក៏បានដៃវែងពណ៌ក្រហម ស្លៀកជាមួយខោរលុងជើងវែងពណ៌ខ្មៅ ឬខោរឹបក៏បាន។ ទី ២ ពាក់អាវដៃខ្លីរលុងពណ៌ក្រហម មានអាវដៃវែងពីក្នុង (ពណ៌ខ្មៅ ឬក្រឡេក្រឡា) ទឺនុយជាមួយខោជើងខ្លីពណ៌ខ្មៅ ស្អាតប្លែកតែម្ដង។ មួយវិញទៀត កុំភ្លេចពាក់ណា ពាក់ជាមួយស្បែកជើងប៉ាតា ឬស្បែកជើងកវែងទើបកាន់តែឡូយ។

២. រ៉ូប ឬអាវវែងពណ៌ក្រហម

ប្រិយមិត្ត ក៏អាចជ្រើសអាវបែបវែងឆែកពណ៌ក្រហមពាក់ជាមួយខោខ្លីពណ៌ខ្មៅគឺថាឃើញរាងស្អាត។ បន្ថែមពីនេះ ក៏អាចជ្រើសស្លៀករ៉ូបបែបសាមញ្ញាៗ ពណ៌ក្រហម បែបប៉ោងៗ ឬសារ៉ូ។

៣. សំពត់ជាមួយអាវចាក់

មួយឈុត ឬស្ទីលបែបនេះ ពាក់ទៅគឺឃើញខ្ជូតខ្លាំងតែម្ដង។ សម្រាប់ស្ទីលទី ១ ប្រិយមិត្តអាចជ្រើសស្លៀកសំពត់ពណ៌ក្រហមជាមួយអាវចាក់ពណ៌ខ្មៅ ឬពណ៌ស។ រីឯស្ទីលទី ២ គឺស្លៀកជាមួយសំពត់ក្រឡេក្រឡា ជាមួយអាវចាក់ពណ៌ក្រហម។

៤. ស្លៀកបែបប៊យៗ   

សម្រាប់មួយម៉ូដនេះ អាចជ្រើសយកខោបែប swag ពណ៌ខ្មៅក៏បាន ក្រហមក៏បាន ស្លៀកជាមួយអាវពាក់កណ្ដាល ឬរលុង។ មួយវិញទៀតអាចទឺនុយក៏បាន ព្រោះឃើញកាន់តែឡួយនិងស្អាត ជាពិសេសអ្នកក្បែរខ្លួនក៏បានឃើញម៉ូដខោរបស់អ្នកដែរ។

តោះស្រឡាញ់មួយណា កុំភ្លេចសាកលេងស្ដាយម៉ូដហ្នឹងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន