រំឭកបុណ្យណូអែលដែលបង្កើតបទឈប់បាញ់ក្រៅផ្លូវការ កណ្ដាលសង្គ្រោមលោកលើកទី ១

ត្រឡប់ទៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ១៩១៤ ពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិគ្រប់ទិសទី ក្រោមឥទ្ធិពលនៃសង្គ្រាមលោកលើកទី ១។ អស់ពេលរាប់ខែនៃការបង្ហូរឈាម ឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ នៅរាត្រីបុណ្យណូអែលឆ្នាំ ១៩១៤ សមរភូមិខ្លះបានជួបនឹងហេតុការណ៍ Christmas Truce ដែលសត្រូវអាចទម្លាក់កាំភ្លើងចុះជាបណ្ដោះអាសន្ន រួចបែរមកឆ្លងថ្ងៃបុណ្យណូអែលជុំគ្នា។

នាយទាហានអង់គ្លេស Graham Williams ធ្លាប់រំឭកប្រាប់ BBC ថា នៅយប់បុណ្យណូអែល ឆ្នាំ១៩១៤ លោកបានចេញទៅយាមដូចសព្វមួយដង ខណៈលោកព្យាយាមផ្ដោតទៅលើ No Man’s Land ដែលជាដីទំនេរ រវាងលេណដ្ឋានរបស់អង់គ្លេស​ និងអាល្លឺម៉ង់។ នៅពេលនោះ នាយទាហានរូបនេះនិយាយថា​ លោកបានឃើញពន្លឺនៅឯលេណដ្ឋានអាល្លឺម៉ង់ បន្ទាប់មកពួកគេក៏ច្រៀងបទ Stille Nacht, heilige Nacht។

Graham Williams បន្តថា ក្រោយទាហានអាល្លឺម៉ង់ច្រៀងបទ ក្រុមទាហានអង់គ្លេសក៏បានច្រៀងបទ The First Noel តបទៅវិញ ហើយគ្រានោះបទឈប់បាញ់ដោយឥតផ្លូវការក៏បានកើតឡើង។​

ផ្អែកតាម DW នៅគ្រានោះ មេបញ្ជាការជាន់ខ្ពស់របស់អាល្លឺម៉ង់បានបញ្ជូនដើមណូអែលរាប់ពាន់ដើមទៅកាន់ជួរមុខដើម្បីជំរុញស្មារតីកងទ័ព ដោយយល់ថា​ វាជារឿងពិបាកដែលទាហានទាំងនេះត្រូវនៅឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់នៅក្នុងថ្ងៃបុណ្យណូអែល។ លើសពីនេះ ការដុតទៀនបំភ្លឺដែលអាចធ្វើឱ្យសត្រូវមើលឃើញ ធ្លាប់តែស្ថិតនៅក្នុងការហាមឃាត់ ក៏លែងជារឿងសំខាន់ទៀតហើយនៅក្នុងរាត្រីនោះ។

ទាហានរាប់ពាន់នាក់បានផ្លាស់ប្តូរកាដូតិចតួច ដូចជាម្ហូបអាហារទៅវិញទៅមក។ ពួកគេចែករំលែកស្រាក្រហម ស្រារ៉ាំ និងបារី ហើយបានបង្ហាញរូបថតគូដណ្ដឹង ប្រពន្ធ និងកូនៗរបស់គ្នាទៅវិញ ក្រោមសន្តិភាពរយៈពេលខ្លី។

ប្រភពដដែលបានរៀបរាប់ថា ភាគច្រើនពួកគេគឺជា ទាហានជនជាតិអង់គ្លេស និងអាល្លឺម៉ង់ ប៉ុន្តែទាហានបារាំងមួយចំនួនក៏បានចូលរួមក្នុងបទឈប់បាញ់ឥតផ្លូវការនេះដែរ ដោយគេយកស្រា Champagne មករួមអបអរសាទរបុណ្យណូអែល។

បន្ថែមពីនេះ កងទ័ពទាំងនោះ ថែមទាំងបានលេងបាល់ទាត់ជុំគ្នាទៀតផង ដោយប្រើប្រាស់ចំបើង ឬកំប៉ុង ធ្វើជាបាល់ ខណៈប្រើប្រាស់មួក German spiked helmets និង British field caps ធ្វើជាបង្គោលទី។ លើសពីការអបអរ ទាហានខ្លះក៏បានឆ្លៀតឱកាសនេះ ប្រមូលសាកសពរបស់មិត្តទាហានពីទីវាល No Man’s Land យកមកកប់ ដែលនេះគឺជាវេលានៃភាពជាមនុស្ស ចំកណ្ដាលភ្លើងសង្គ្រាមដ៏ឃោឃៅ។

ទន្ទឹមគ្នានេះ BBC ក៏បានឱ្យដឹងបន្ថែមថា វាជារឿងពិបាកក្នុងការកំណត់ពីដើមចមនៃបទឈប់បាញ់ឥតផ្លូវការនេះឱ្យបានជាក់លាក់ តែហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងជាច្រើនកន្លែង។ ខុសត្រង់ថា កន្លែងខ្លះសន្ដិភាពនេះបានកើតឡើងប៉ុន្មានម៉ោង កន្លែងខ្លះក៏ដល់ថ្ងៃ Boxing Day ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ កន្លែងខ្លះក៏ដល់ថ្ងៃឆ្លងឆ្នាំ។

ជារឿងអកុសល នៅក្នុងថ្ងៃតែមួយនេះ លេណដ្ឋានខ្លះមិនបានជួបសំណាងល្អបែបនេះទេ ដោយសមរភូមិប្រយុទ្ធនៅតែបន្ត ហើយទាហានក៏នៅតែពលីជីវិត។ តួយ៉ាង ទាហានអង់គ្លេសចំនួន ៧៧នាក់ បានស្លាប់ក្នុងថ្ងៃបុណ្យណូអែលនោះ ឆ្នាំ ១៩១៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *