តារាកូរ៉េល្បីៗបង្ហាញទឹកចិត្តសប្បុរសតាមរយៈការបរិច្ចាគប្រាក់រាប់ម៉ឺនដុល្លារក្នុងថ្ងៃបុណ្យណូអែល

ខណៈពេលដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំងនៅបុណ្យណូអែល តារាកូរ៉េល្បីៗដូចជា Han Ji Min, Ahn Bo Hyun និង Changmin សមាជិកក្រុម TVXQ បានជួយផ្តល់ភាពកក់ក្តៅដល់រដូវកាលនេះជាមួយនឹងការបរិច្ចាគដ៏សប្បុរសដល់កុមារ និងគ្រួសារដែលខ្វះខាត។

សម្រាប់បុណ្យណូអែលឆ្នាំ២០២៥ តារាសម្ដែងស្រី Han Ji Min បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល ៧ ម៉ឺនដុល្លារអាមេរិក) ដល់មន្ទីរពេទ្យកុមារសាកលវិទ្យាល័យជាតិសេអ៊ូល ដើម្បីជួយដល់អ្នកជំងឺកុមារមានប្រាក់ចំណូលទាប ដែលពិបាកទទួលបានការព្យាបាលត្រឹមត្រូវ។ ភ្នាក់ងាររបស់តារារូបនេះគឺ BH Entertainment បានចែករំលែកថា ការបរិច្ចាគនេះត្រូវបានបំផុសគំនិតដោយការទៅមន្ទីរពេទ្យថ្មីៗនេះជាមួយក្រុមគ្រួសាររបស់នាង ដែលការឃើញអ្នកជំងឺវ័យក្មេងកំពុងទទួលការព្យាបាលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែង។

ទន្ទឹមនោះ តារាសម្ដែងប្រុស Ahn Bo Hyun ក៏បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដល់អង្គការ Community Chest of Korea ផងដែរ។ មូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីចេញថ្លៃវះកាត់សម្រាប់កុមារដែលមានជំងឺភ្នែកឡើងបាយ ជំងឺរីទីណា និងពិការភាពភ្នែកតាមរយៈមូលនិធិ Eye Love Foundation។ តាមរយៈការបរិច្ចាគនេះ Ahn Bo Hyun បានក្លាយជាសមាជិកទី ៣៨០០ នៃក្រុមអ្នកបរិច្ចាគកម្រិតខ្ពស់ គឺ Honor Society។

នៅយប់ថ្ងៃបុណ្យណូអែល តារាចម្រៀង Changmin បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុនដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ដើម្បីជួយសម្រួលការចំណាយលើការព្យាបាលសម្រាប់កុមារ និងក្មេងជំទង់ដែលខ្វះខាត។ លោកបាននិយាយថា៖ “បុណ្យណូអែលគួរតែពោរពេញដោយសំណើចរបស់កុមារ” ដោយបង្ហាញពីក្តីសង្ឃឹមថាការបរិច្ចាគនេះនឹងជួយពួកគេឱ្យជាសះស្បើយ និងបន្តក្តីសុបិនរបស់ពួកគេ។ ក្នុងនាមជាអ្នកបរិច្ចាគយូរមកហើយ Changmin ក៏ជាសមាជិក Green Noble Club របស់ ChildFund Korea ផងដែរ។

គួរបញ្ជាក់ថា សិល្បករទាំងនេះ ក៏កំពុងមមាញឹកលើការងាររបស់ពួកគេផងដែរ។ ជាក់ស្ដែង Han Ji Min នឹងត្រឡប់មកជួបទស្សនិកជនវិញនៅថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងរឿង Efficient Dating for Singles របស់ប៉ុស្តិ៍ JTBC ខណៈដែល Ahn Bo Hyun នឹងសម្តែងជាតួឯកក្នុងរឿងបែបកំប្លែងនិងស្នេហា Spring Fever របស់ tvN នៅថ្ងៃទី ៥ ខែមករា ព្រមទាំងរឿងភាគមួយទៀត God’s Beads ដែលកំពុងរង់ចាំការចេញផ្សាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *