បវរកញ្ញាបែលហ្សិក បន្តផ្សព្វផ្សាយប្រាសាទខ្មែរ​លើបណ្ដាញសង្គម ហាក់ប្រាប់ទេសចរឱ្យមកទស្សនា

បវរកញ្ញា​នៃ​ប្រទេស​បែលហ្សិក Karen Jansen បង្ហោះ​រូបភាព​ច្រើន​សន្លឹក​ពី​ប្រាសាទ​បុរាណ​របស់​ខ្មែរ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ភ្ជាប់​ជាមួយ​ពាក្យ​ពេចន៍​រំជួល​ចិត្ត​ហាក់​ចង់​បង្ហាញ​អន្តរជាតិ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​គ្មាន​ផ្ទឹម​នៃ​មរតកពីបុរាណដែល​បាន​បន្សល់​​លើ​ដែន​កម្ពុជា។

ដ្បិត​កញ្ញា Karen Jansen បានវិលត្រឡប់ទៅប្រទេស​កំណើត​ខ្លួន​វិញ​ក៏​ពិត​មែន តែ​នាង​បាន​បង្ហោះ​រូប​ច្រើន​សន្លឹក​ពី​តំបន់​ប្រាសាទ​បុរាណ​របស់​ខ្មែរ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប។ បវរ​កញ្ញា​ប៉ែក​អឺរ៉ុប​រូប​នេះ​បាន​បាន​ភ្ជាប់​ជាមួយ​សារ​ដែល​បង្ហាញ​ពី​អារម្មណ៍​សុវត្ថិភាព​ដែល​នាង​ទទួល​បាន​ក្នុង​អំឡុង​ពេល​មក​ទស្សនា​និង​ចុះ​បេសកកម្ម​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖ «ការចងចាំដ៏ល្អបំផុត​នៅ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា បង្កើត​ថ្ងៃ​ដ៏​ស្រស់​ស្អាត​របស់​អ្នក​នៅ​ក្នុង​ប្រាសាទ​ដ៏​ធំ​អស្ចារ្យ​ និង​ស្រស់​ស្អាត​ជា​ច្រើន​នៅ​កម្ពុជា»។ ក្នុង​​រូប​ភាព​ដែល Karen Jansen បាន​បង្ហោះ​មាន​ដូច​ជា​ប្រាសាទ​អង្គរវត្ត ប្រាសាទ​តា​ព្រហ្ម ប្រាសាទ​បាយ័ន និង​ប្រាសាទ​មួយ​ចំនួន​ទៀត​ដែល​នាង​បាន​ទៅ​ទស្សនា​ដោយ​ផ្ទាល់។

Karen Jansen​ ដែល​បាន​មក​ដល់​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​ ហាក់​បង្ហាញ​ប្រាប់​ទៅ​កាន់​ពិភពលោក​ថា​កម្ពុជា​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​ដែល​មិន​មែន​មាន​ត្រឹម​តែ​ប្រាសាទ​បុរាណ​ដ៏អស្ចារ្យប៉ុណ្ណោះ​ទេ តែ​កម្ពុជាក៏ជា​ប្រទេស​ដែល​មាន​វប្បធម៌ អរិយធម៌ ដ៏​ល្អ​ផូរផង់​ អម​ដោយ​ស្នាម​ញញឹម​របស់​ប្រជាជន​ខ្មែរ។

អ្នកគាំទ្រ​នៅ​កម្ពុជា​លើកឡើង​ថា Karen Jansen​ ហាក់​ដឹង​ពី​បញ្ហា​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ននៃ​ការ​រំលោភ​បំពានពី​សំណាក់​ទាហាន​ថៃ​មក​លើ​ទឹក​ដី​ខ្មែរ ហើយ​ត្រូវ​បាន​គេ​លាបពណ៌ថា​ជា​ទី​កន្លែង​គ្មាន​សុត្ថិភាព តែ​នាង​បែរជា​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម Miss Belgium ច្រើន​លើក​ច្រើន​សា ដោយ​បញ្ជាក់​ថា​កម្ពុជា​ មាន​សុវត្ថិភាព​ សម្រាប់​អ្នក​ដំណើរ​មក​កម្សាន្ត៕

រូបភាព ៖ Miss Belgium



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *