ទម្លាយអាថ៌កំបាំងពីក្រោយឈុតពណ៌ក្រហមរបស់តាណូអែល

រាល់ពេលដែលពិធីបុណ្យណូអែលជិតមកដល់​​ យើងតែងសង្កេតឃើញមានដើមណូអែល កាដូ​ និងភ្លើងពណ៌តែងប្រដាប់តុបតែងនៅទីនានា​ ហើយអ្វីដែលមកទន្ទឹមគ្នានេះ គឺគេតែងនឹកដល់បុរសវ័យចំណាស់រាងធាត់មានពុកមាត់ពណ៌សស្ថិតក្នុងឈុតពណ៌ក្រហម ដែលគេស្គាល់ថាជា​ “Santa Claus”​ ឬប្រជានខ្មែរតែងនិយមហៅថា​ “តាណូអែល” នោះឯង។ ក៏ប៉ុន្តែ អ្នកដែលដឹងទេថា តាណូអែលជាបុគ្គលដែលមានពិតប្រាកដនៅក្នុងប្រវត្តិសាស្រ្ត? ហើយ​​រូបភាពរបស់តាណូអែលក្នុងឈុតក្រហមដែលអ្នកឃើញនៅក្នុងពេលសព្វថ្ងៃ​នេះ គ្រាន់តែជារូបភាពដែលកើតចេញពីពាណិជ្ជកម្មរបស់ភេសជ្ជៈកូកា-កូឡាតែប៉ុណ្ណោះ?

ជាក់ស្ដែង​ បុគ្គលក្នុងប្រវត្តិសាស្រ្ត និងសាសនាដែលមនុស្សជាទូទៅគិតថា​ជាតាណូអែលអាចនឹងមានច្រើន។ ទន្ទឹមគ្នានោះ ក៏មិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បាន១០០ភាគរយទេថា នរណាជាតាណូអែល ឬ Santa Claus ឱ្យពិតប្រាកដ។ ក្នុងន័យសង្ខេប និងទ្រឹស្ដីដែលមានអ្នកជឿច្រើនបំផុត Santa Claus អាចនឹងជាបុគ្គលដែលកើតពីការស្រមើស្រមៃ ក៏ប៉ុន្តែបានទទួលរងការបំផុសគំនិតចេញពីមនុស្សពិតក្នុងប្រវត្តិសាស្រ្ត នោះគឺ Saint Nicolas ដែលជាបុព្វជិតសាសនាគ្រឹស្តម្នាក់ស្នាក់នៅក្នុងប្រទេសតួកគី។

ដោយមានទឹកចិត្តប្រពៃ តែងជួយយកអាសា និងតែងផ្ដល់អំណោយឱ្យក្មេងៗ ជនជាតិអឺរ៉ុបជាច្រើនតែងគោរពដល់បុព្វជិតរូបនេះ។ ជនជនហូឡង់ក៏មិនខុសគ្នានឹងជនជាតិអឺរ៉ុបទាំងនោះដែរ ទាស់ត្រង់ថាពួកគេតែងនិយមហៅអ្នកបុណ្យរូបតែមួយនោះថា​ “Sinterklaas”។ លុះចំណេរក្រោយមក នៅពេលដែលជនជាតិហូឡង់បានផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក ពួកគេក៏បាននាំយកជំនឿ និងវប្បធម៌ទៅជាមួយគ្នាផងដែរ ហើយប្រាកដជនជាតិហូឡង់ទាំងនោះក៏បានពាំនាំយក​​ពិធីបុណ្យដែលរគោរពដល់ Sinterklaas មកកាន់ទឹកដីថ្មីផងដែរ។ មូលហេតុនេះហើយ បានជាជំនឿលើ Sinterklaas ចាប់ផ្ដើមរីកសុសសាយនៅក្នុងសហរដ្ឋអាមេរិក មុននឹងពាក្យមួយនេះសន្សឹមៗក្លាយមកជាពាក្យថា “Santa Claus” រហូតមកដល់ពេលបច្ចុប្បន្ន។

នៅក្នុងគ្រាដំបូងៗ តាណូអែលមិនមានរូបរាងច្បាស់ណាស់ណាមួយនៅឡើយនោះទេ ដោយគំនូរទាក់ទងនឹងតាណូអែលអាចនឹងមានភាពខុសគ្នាទៅតាមការស្រមើស្រម៉ៃរបស់មនុស្សម្នាក់ៗ។ ជាក់ស្ដែង អ្នកខ្លះគូររូបបុគ្គលតែមួយនេះក្នុងរូបភាពជាមនុស្សចាស់រាងស្គម ឬជារូបភាពមនុស្សប្រុសកំលោះម្នាក់ ក្នុងឈុតពណ៌បៃតង ស្វាយ ឬលឿងក៏មាន។

រហូតដល់ឆ្នាំ ១៨២៣ លោក Clement Clarke Moore បាននិពន្ធកំណាព្យមួយទាក់ទងជាមួយនឹងលោកតាណូអែលក្រោមចំណងជាងថា “A Visit from St. Nicholas” ឬ “Twas the Night Before Christmas” ។ នៅក្នុងវគ្គមួយដែលរៀបរាប់ពីរូបរាងរបស់តាណូអែល កវីនិពន្ធរូបនេះបានលើកឡើងថា Santa Claus ស្លៀកឈុតរោមសត្វពណ៌ក្រហមមួយតួខ្លួន មានថ្ពាល់ពណ៌ផ្កាឈូក រួមទាំងមានពុកមាត់ដែលមានពណ៌សប្រៀបបានទៅនឹងព្រិល។ តាមរយៈកំណាព្យមួយនេះ រូបរាង និងមុខមាត់ថ្មីរបស់ Santa Claus បានចាប់ផ្ដើមស្ថិតនៅក្នុងការចង់ចាំរបស់សាធារណជនទៅហើយ តែជាក់ស្ដែងមនុស្សទូទៅនៅតែមិនទាន់ចាប់អារម្មណ៍នឹងឈុតពណ៌ក្រហមរបស់ Santa Claus នៅឡើយទេ។

លុះមកដល់ឆ្នាំ ១៨៦៣ ក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងមានសង្គ្រាម ទស្សនាវដ្ដី Harper’s Weekly បានទៅជួលជាងគំនូរម្នាក់ដែលមានឈ្មោះថា Thomas Nast មកគូររូប Santa Claus ភ្ជាប់ជាមួយនឹងកំណត់បញ្ជាឱ្យជាងគំនូរនោះ គូររូប Santa Claus ដើម្បីចូលរួមលើកទឹកចិត្តដល់ទាហានដែលកំពុងតែតស៊ូក្នុងភ្លើងសង្គ្រាមនាជំនាន់នោះ។ ជាលទ្ធផល Thomas Nast ក៏បានគូររូប Santa Claus ក្នុងឈុតឆ្នូតលាយផ្កាយ ស្រដៀងគ្នាទៅនឹងទង់ជាតិរបស់អាមេរិក ហើយរូបមួយនេះក៏ចាប់ផ្ដើមទទួលបានការពេញនិយមរហូតផ្ដល់ឱកាសឱ្យវិចិត្រកររូបនេះបានទទួលការងារគូររូបលោកតាណូអែលជាច្រើនឆ្នាំបន្ទាប់ពីនេះ ក៏ប៉ុន្តែតាណូអែលនៅមិនទាន់និយមពាក់ឈុតពណ៌ក្រហមនៅឡើយនោះទេ។

នៅទីបំផុត ក្នុងឆ្នាំ ១៨៨១ រូបតាណូអែលក្នុងឈុតពណ៌ក្រហមដូចគ្នានឹងអ្វីដែលយើងឃើញនៅក្នុងពេលសព្វថ្ងៃនេះក៏ចាប់ផ្ដើមកើតឡើង ដោយគំនូរមួយសន្លឹកនោះឈ្មោះថា “Merry Old Santa”។​ មកដល់គ្រានេះ ប្រជាប្រិយភាពរបស់តាណូអែលក្នុងឈុតក្រហមក៏កាន់តែកើនឡើងជាបន្តបន្ទាប់ បើទោះបីជារូបភាពរបស់តាណូអែលស្លៀកឈុតពណ៌បៃតងនៅតែមានអ្នកគូរជារឿយៗក៏ដោយចុះ។

ចូលមកដល់ទសវត្សរ៍ឆ្នាំ ១៩៣០ ពេលនេះជាវេលាមួយដែលមនុស្សទូទៅចាប់ផ្ដើមផ្លាស់ប្ដូរការចងចាំរូបភាពចាស់ៗរបស់​ Santa Claus។ បូកផ្ស៊ំនឹងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនកូកា-កូឡាដែលមានប្រើប្រាស់់តួអង្គលោកតារូបនេះទៀតនោះ ពិភាពក៏ចាប់ផ្ដើមលែងចាប់អារម្មណ៍នឹងឈុតចាស់ៗរបស់តាណូអែលទាំងស្រុងតែម្ដង។

ជាក់ស្ដែង នៅក្នុងឆ្នាំ ១៩៣១ កូកា-កូឡាបានបង្កើតយុទ្ធនាការមួយក្នុងគោលបំណងផ្សព្វផ្សាយថា ផលិតផលរបស់ខ្លួនជាភេសជ្ជៈដែលអាចបរិភោគបានគ្រប់ពេលវេលាមិនមែនគ្រាន់តែនៅក្នុងរដូវក្ដៅនោះទេ ព្រោះកន្លងមកអ្នកបរិភោគទាំងអស់តែងទទួលទានភេសជ្ជៈក្ដៅៗក្នុងរដូវរងា ហើយកូកា-កូឡាមិនទទួលបានការពេញនិយមនៅក្នុងរដូវនេះឡើយ។ នៅគ្រានោះ Sundblom ជាជាងគំនូរដែលទទួលបន្ទុកលើការងារនេះ ដោយបានយកគំរូរបស់តួអង្គតាណូអែលទៅតាមអ្វីដែលធ្លាប់បានរៀបរាប់នៅក្នុងកំណាព្យ “A Visit from St. Nicholas” និងទទួលបានលទ្ធផលជាតាណូអែលក្នុងឈុតពណ៌ក្រហម ជាពណ៌តែមួយនឹងម៉ាកយីហោមួយនេះ។

ទាំងនេះហើយជាដំណើរវិវឌ្ឍន៍របស់ឈុត “Santa Claus”​ ឬ​ “តាណូអែល” ដែលចំណាយពេលរាប់រយឆ្នាំទម្រាំតែទទួលបានរូបភាពដូចអ្វីដែលយើងបានស្គាល់ និងឃើញនៅក្នុងពេលបច្ចុប្បន្ននេះ។ ចុះអ្នកវិញ? បើសិនជាមានឱ​កាសតុបតែងឈុតឱ្យតាណូអែល តើអ្នកនឹងតុបតែងឱ្យលោកតាស្លៀកឈុតបែបណាវិញ?​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *