កាដូរភ្ញាក់ផ្អើលចុងឆ្នាំ! ម៉ាក់របស់ ស្រីនា មិនទាន់បានពចៅ ឥឡូវពកូនខ្លួនឯងជំនួសវិញ

ឃើញ​រូប​ដំបូង​អ្នក​គាំទ្រ​ផ្ញាក់ផ្អើល ស្មានតែ​ប្រដាប់​ពិនិត្យ​ទឹកនោម និង​ក្រដាស​លទ្ធផល​អេកូ​បង្ហាញ​ថា​មាន​ផ្ទៃពោះ គឺជា ស្រីនា ការពិត​គឺ​ជា​ម្ដាយ​របស់ ស្រីនា ទៅ​វិញ​ទេ។ នេះ​ក៏​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់ រហូត​សមាជិក​ម្នាក់​ៗ​ក្នុង​គ្រួសារ​ចំហ​មាត់​គ្រប់​គ្នា។

ជា​ដំណឹង​ដ៏​រីករាយ​នៅ​ក្នុង​គ្រួសារ ជា ស្រីនា បាន​ចែក​រំលែក​រឿង​អ្នក​ម្ដាយ​មាន​ផ្ទៃពោះ​លើ​បណ្ដាញ​សង្គម រហូត​ទទួល​មាន​មតិ​យោបល់​ជាច្រើន​ចំពោះ​រូបភាព និង​វីដេអូ​នៃ​ការ​ប្រកាស​លទ្ធផល​ផ្ទៃពោះ​របស់​អ្នកស្រី ថន ធីនី។ ជា​រឿយ​ៗ​ម្ចាស់​សម្អាងការ​ដ៏​ធំ​ប្រណិត​នារី តែង​ទន្ទឹង​រង់ចាំ ចង់​ព​ចៅ ដែល​ជា​កូន​របស់ ស្រី​នា និង ហេង វិសាល តែ​ពេល​បន្តិច​ទៀត​នេះ បាន​ពចៅ​កូន​ខ្លួន​ឯង​វិញ​ម្ដង។

ម្នាក់​ៗ​បាន​ចូល​ទៅ​អបអរ ស្រីនា ដែល​បាន​ប្អូន​ពៅ​ម្នាក់​ទៀត​ហើយ ដែល​ជា​​ស្រី។ មិន​តែ​ប៉ុណ្ណោះ​អ្នក​គាំទ្រ​ខ្លះ​ចំអន់​ប្អូនប្រុស​តែម្នាក់​របស់ ស្រីនា ថា​លែង​មាន​សិទ្ធិ​ជា​កូន​ពៅ​តទៅ​ទៀត​ហើយ។ ចំណែក ស្រីនា ផ្ទាល់​នៅ​មិន​អស់​ចិត្ត ហើយ​ឆ្លៀត​សួរ​ទៅ​កាន់​ម្ដាយ​ថា បើ​នាង​មាន​កូន កូន​នាង និង​លេង​ជា​មួយ​កូន​ម្ដាយ​នាង ឬ​យ៉ាង​ណា ហើយ​អ្នក​បង្កើត​មាតិកា​រូប​នោះ បន្ថែម​ថា បើ​នាង​មាន​កូន កូន​នាង និង​ក្លាយ​ជា​មិត្តភ័ក្ដិ​ជាមួយ​កូន​ម្ដាយ​នាង។

គ្រួសារ ស្រីនា ម្នាក់​ៗ​ពិតជា​សប្បាយ​រីករាយ និង​រំភើប​ខ្លាំង​ជាមួយ​កាដូរ​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​ពុំបាន​នេះ។ អ្នក​គាំទ្រ​ក៏​បាន​រង់ចាំ​នូវ​ដំណឹង​ល្អ​ពី​ ស្រីនា និង វិសាល ផ្ទាល់ដែរ៕

រូបភាព៖ Meng Ny



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *