កក់ក្ដៅខ្លាំង! Song Joong Ki ចែករំលែកអារម្មណ៍ជាឪពុករបស់កូនៗ ២ នាក់យ៉ាងរំភើប

ថ្មីៗនេះតារាសម្ដែងប្រុស Song Joong Ki បានបើកចំហពីអារម្មណ៍របស់លោកជាឪពុករបស់កូនគួរឱ្យស្រឡាញ់ពីរនាក់ និងមិនភ្លេចរំឭកទៅដល់របៀបដែលភរិយារបស់លោកជួយផ្ដល់កម្លាំងចិត្តគាំទ្រឱ្យលោកផ្ដោតអារម្មណ៍ទៅលើអាជីពសម្ដែងផងដែរ។

កាលពីថ្ងៃទី២៣ ខែធ្នូ តួឯកប្រុសរឿង Vincenzo ចូលរួមក្នុងបទសម្ភាសដើម្បីពិភាក្សាអំពីខ្សែភាពយន្ដរបស់លោកមានចំណងជើងថា Bogota: City of the Lost ដឹកនាំសម្ដែងដោយលោក Kim Seong Je។ ខ្សែភាពយន្ដមួយនេះបានពណ៌នាអំពីជីវិតរបស់តួឯកប្រុស Guk Hee សម្តែងដោយ Song Joong Ki ជាមនុស្សម្នាក់ដែលក្រោកឈរចាប់ផ្ដើមពីភាពទទេរស្អាតទៅជាមនុស្សមានគ្រប់បែបយ៉ាងក្នុងកំលុងពេលមានវិបត្តិ IMF ឆ្នាំ ១៩៩៧ នៅទីក្រុង Bogotá ប្រទេសកូឡុំប៊ី។ ភាពយន្ដនេះផងដែរក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ Guk Hee ជាមួយ Soo Young សម្តែងដោយ Lee Hee Joon ដែលជាតួអង្គសំខាន់របស់សហគមន៍កូរ៉េក្នុងទីក្រុង Bogotá និងមេបញ្ជាការ Park សម្ដែងដោយ Kwon Hae Hyo។

ក្រោយពេលគ្រួសាររបស់ Guk Hee បានភៀសខ្លួនចេញពីប្រទេសកូរ៉េអំឡុងពេលមានវិបត្តិទៅកាន់ប្រទេសកូឡុំប៊ី ពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាងនៅពេលទៅដល់ទីនោះ។ យ៉ាងណាមិញ ក៏ Guk Hee បានប្រើប្រាស់ក្ដីសង្ឃឹមចុងក្រោយរបស់ខ្លួន ចាប់ផ្ដើមធ្វើការក្រោមការដឹកនាំរបស់មេបញ្ជាការ Park ហើយសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីភាពជោគជ័យ។

បកមកក្នុងការពិភាក្សាវិញ រឿងរ៉ាវជីវិតមួយចំនួនរបស់លោកក៏ត្រូវបានលើកយកមកនិយាយដែរដោយលោកបានទទួលស្គាល់ថាអារម្មណ៍ទំនួលខុសត្រូវជាឪពុករបស់កូនៗដល់ទៅ ២ នាក់គឺពិតកាន់តែធំឡើង។ ជាមួយនឹងស្នាមញញឹមដ៏កក់ក្ដៅ តារាប្រុស Song Joong Ki បានចែករំលែកថាពេលមានកូនបានធ្វើឱ្យលោកមានអារម្មណ៍ថាមានទំនួលខុសត្រូវខ្លាំងជាងមុន​។ ក្រោយពេលឃើញកូនស្រីពៅហើយ លោកពិតជាបង្អួតនាងទៅកាន់ពិភពលោកខ្លាំងមែនទែន។ ខណៈគិតដល់ពេលដែលវត្តមានរបស់កូនស្រីពៅបានមកដល់ពិភពលោក លោកមិនបានភ្លេចឡើយនូវអារម្មណ៍ដែលនាងតូចបានចាប់ដៃរបស់លោកជាប់។ លោកក៏បានបន្ថែមថាពេលនេះទារកបានសុខភាព និងការលូតលាស់ល្អ ហើយប្រពន្ធរបស់លោកក៏បានជាសះស្បើយបន្ទាប់ពីសម្រាលរួចផងដែរ។

តារាប្រុស Song Joong Ki បានបន្ថែមថាពេលនេះភរិយារបស់លោកនៅក្រៅប្រទេសនៅឡើយដោយមិនទាន់បានទស្សនារឿង Bogota: City of the Lost នោះទេ ប៉ុន្តែនាងមានគម្រោងថានឹងមើលវានៅពេលក្រោយ។ ជាងនេះទៅទៀត ទោះទើបតែសម្រាលកូនស្រីទីពីរមែនតែលោកស្ទើរមិនជឿថាភរិយារបស់លោកនៅតែអាចគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់លោកក្នុងការងារដដែល។ មិនត្រឹមប៉ុណ្ណេះ តារាប្រុស Song Joong Ki ក៏ត្រូវបានប្រភពជិតខ្លួនបង្ហើបឱ្យដឹងថាលោកបានខំប្រឹងរៀនភាសាអេស្ប៉ាញសម្រាប់តួអង្គនៅក្នុងរឿង Bogota។ ជាក់ស្ដែងវាមិនមែនសម្រាប់តែការថតរឿងមួយមុខឡើយ ពោលគឺលោកខំប្រឹងប្រែងរៀនសូត្រភាសាអេស្ប៉ាញដើម្បីប្រើសម្រាប់សន្ទនាប្រចាំថ្ងៃជាមួយនឹងប្រពន្ធ និងកូនៗបស់លោកផងដែរ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *