ជាប់ក្នុងបញ្ជីខ្មៅនៅចិន តែ Zhang Zhehan នៅតែជោគជ័យខ្លាំងនៅអន្តរជាតិ

បកត្រលប់ទៅឆ្នាំ២០២១ តារាសម្ដែងចិន Zhang Zhehan ធ្លាប់មានឈ្មោះល្បីដល់កំពូលក្នុងប្រទេសចិន បន្ទាប់ពីការចាក់ផ្សាយរឿងភាគ BL បុរាណ “Word of Honor”។ ទោះយ៉ាងណា នៅក្នុងខែសីហាឆ្នាំដដែលនោះ លោកក៏បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងរហូតត្រូវបាន ban ទាំងស្រុងនៅក្នុងប្រទេសចិន បន្ទាប់ពីរូបថតចាស់ៗរបស់លោកដែលបានថតនៅប្រទេសជប៉ុន និងមានជាប់ទីសក្ការបូជាដល់មន្ត្រីយោធាជប៉ុនក្នុងអំឡុងពេលសង្រ្គាមជាមួយប្រទេសចិន ត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត ដែលធ្វើឱ្យមនុស្សជាច្រើនចោទប្រកាន់ថាកលោកជាអ្នកគាំទ្រជប៉ុន។ ទោះបីជាមានការព្យាយាមសុំទោស តែទីបំផុតឈ្មោះរបស់ Zhang Zhehan ក៏ត្រូវបានលុបចោលនៅក្នុងទីផ្សារសិល្បៈចិន បូករួមទាំងគណនីបណ្ដាញសង្គមរបស់លោកក៏ត្រូវបានលុបចេញ ហើយលោក​ក៏​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ប្រទេស​ចិន របូតកុងត្រាផ្សាយ​ពាណិជ្ជកម្ម ការ​គាំទ្រ និង​ការ​ថត​រឿង​ជា​ច្រើន។

ថ្វីត្បិតតែមិនខានបង្ហាញមុខអស់រយៈពេលជាងមួយឆ្នាំក៏ដោយ ប៉ុន្តែទីបំផុត Zhang Zhehan បានចេញមុខសាជាថ្មី នៅពេលដែលលោកបានចេញបទចម្រៀងថ្មីនៅលើតាមបណ្ដាញ Platforms អន្តរជាតិ។ ភាពល្បីល្បាញពីស្នាដៃកន្លងៗមក បានជួយឱ្យការព្យាយាមរបស់លោកក្នុងការអភិវឌ្ឍន៍អាជីពនៅក្រៅប្រទេសបានទទួលជោគជ័យ ខណៈសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់លោកនៅប្រទេសថៃ ម៉ាឡេស៊ី និងហុងកុងកាលពីឆ្នាំមុនសុទ្ធតែលក់ដាច់អស់គ្មានសល់។

លើសពីនេះ Zhang Zhehan បានចេញផ្សាយសៀវភៅកម្រងរូបថតរបស់ខ្លួនមានចំណងជើងថា Hyacinth ដែលអាចលក់បានជាង ១ម៉ឺនក្បាល ទោះបីជាមានការផ្សព្វផ្សាយតិចតួចក៏ដោយ។ តារាប្រុសរូបនេះបាននិយាយថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំ​មិន​មាន​វិធី​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​រូបថត​នោះ​ទេ ដូច្នេះ​ខ្ញុំ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​រាល់​គ្នា​ទេ។ ខ្ញុំ​សប្បាយចិត្ត​ណាស់!”

បន្ថែមពីលើភាពជោគជ័យនៃសៀវភៅរូបថត បទចម្រៀងថ្មីរបស់តារាវ័យ ៣២ ឆ្នាំរូបនេះសុទ្ធតែបានជាប់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងផ្សេងៗ ខណៈបទ “Journey” របស់លោកមានអ្នកទស្សនាជាង ២,៦ លានដង និងបទ “Melancholy Sunshine” មានអ្នកទស្សនាជាង ២,២ លានដងនៅលើ Youtube ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​