ជិតមានដំណឹងល្អឆាប់ៗ! YG បញ្ជាក់ថា ពិតជាជួបពិភាក្សាជាមួយ​ 2NE1 មែន

កាលពីថ្ងៃទី ២៥​ ខែមិថុនា ឆ្នាំ ២០២៤ ប្រភពព័ត៌មានកូរ៉េ Osen បានឲ្យដឹងថា សមាជិកទាំង ៤ របស់ក្រុមនារីជំនាន់ទី ២ ដ៏ល្បី 2NE1 នឹងណាត់ជួបជាមួយលោក Yang Hyunsuk ជាអ្នកដឹកនាំធំម្នាក់ក្នុងផលិតកម្ម YG នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការណាត់ជួបនេះទំនងជានិយាយពិភាក្សាអំពីការបញ្ចេញចម្រៀងថ្មីរបស់ក្រុម 2NE1។

នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ ខាងផលិតកម្ម YG ក៏បានចេញសេចក្ដីថ្លែងការណ៍ថា មិនទាន់មានគម្រោងបញ្ជាក់ជាផ្លូវការទេ ប៉ុន្ដែជំនួបរបស់ក្រុមចម្រៀង 2NE1 នឹង Yang Hyunsuk ពិតជាត្រូវធ្វើឡើងពិតមែន។ វាលើកដំបូងនៃការណាត់ជួបពិភាក្សា ក្រោយមិនដែល​បាន​ជួបគ្នាអស់រយៈពេល ៨ ឆ្នាំ​។ Yang HyunSuk នៅតែមានក្ដីស្រឡាញ់គាំទ្រចំពោះសមាជិកក្រុម 2NE1 និងបាននិយាយពិភាក្សាជាមួយសមាជិកក្រុមម្នាក់។ ដូច្នេះអ្នកគាំទ្រអាចនឹងរំពឹងទុកអំពីដំណឹងល្អនាពេលឆាប់ៗ ខាងមុខនេះ។

បកត្រឡប់ទៅ កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ សមាជិកក្រុម 2NE1 ម្នាក់​គឺ CL ត្រូវបានរាយការណ៍ថា បានណាត់ជួបជាមួយលោក Yang HyunSuk ម្ដងរួចមកហើយ។

មែនទែនទៅ ការជួបជុំពិភាក្សាត្រូវបានគេរាយការណ៍ថា ទាក់ទិនការបញ្ចេញចម្រៀងថ្មី។ ចម្រៀងថ្មីត្រូវបានគេជឿថា ធ្វើពិសេសជាកាដូជូនដល់អ្នកគាំទ្រ  សម្រាប់គម្រប់​ខួប​បញ្ចេញមុខជាផ្លូវការរបស់ 2NE1 រយៈពេល ១៥ ឆ្នាំមក​នេះ។ សម្រាប់​ខួប ១៥ ឆ្នាំរបស់ក្រុម 2NE1 គឺនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ ខណៈថ្ងៃនោះ សមាជិកក្រុមបានបង្ហោះរូបភាពជុំគ្នា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើបខ្លាំង។

គួរបញ្ជាក់ថា​ 2NE1 ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ២ ដ៏ល្បីល្បាញ និងជោគជ័យខ្លាំងមួយ។ 2NE1 បានបង្ហាញមុខជាផ្លូវការក្នុងឆ្នាំ ២០០៩ និងប្រកាសរំសាយក្រុមក្នុងឆ្នាំ ២០១៦។ ទោះរំសាយក្រុមហើយក្ដីសមាជិកម្នាក់ៗនៅតែមានភាពជិតស្និទ្ធ និងបន្ដទាក់ទងគ្នារហូតដល់បច្ចុប្បន្ន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨