ពិតជាមោទកភាពណាស់សម្រាប់ប្រទេសកម្ពុជា ខណៈប្រាសាទអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ល្អបំផុត លំដាប់ទី១២ នៅលើពិភពលោក។
តាមរយៈទិន្នន័យដែលស្រាវជ្រាវដោយ TripAdvisor’s Traveler Choice Awards បានបង្ហាញពីចំណាត់ថ្នាក់ដ៏ល្អនៃប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងចំណោម ២៥ កន្លែងល្បីឈ្មោះជាច្រើនជុំវិញពិភពលោក។ ជាលទ្ធផល ប្រាសាទអង្គរវត្តបានឈរនៅលំដាប់លេខរៀងទី១២ ជាកន្លែងគោលដៅទេសចរណ៍ដ៏ល្អបំផុតខណៈ Empire State Building ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ឈរនៅលេខរៀងទី១ និង Corcovado – Christ the Redeemer នៅក្នុងប្រទេសប្រេស៊ីលឈរនៅលេខរាងចុងក្រោយបង្អស់។
គួរឱ្យដឹងដែរថា ប្រាសាទបុរាណរបស់កម្ពុជាមួយនេះបានធ្វើឱ្យអ្នកដំណើរជុំវិញពិភពលោកមានការស្ញប់ស្ញែងជាមួយនិងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងជាកន្លែងទស្សនានូវទស្សនីយភាពដ៏អស្ចារ្យដែលពិភពលោកគួរតែបានសិក្សា និងស្វែងយល់ពីប្រាសាទបុរាណចំណាស់ដ៏អស្ចារ្យមួយនេះ៕