សម្លៀកបំពាក់ និងរបស់ផ្ទាល់ខ្លួនរបស់ Whitney Houston ដាក់ដេញថ្លៃ យកលុយចូលរួមមូលនិធិ

កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ Julien’s Auction បានរៀបចំកម្មវិធីដេញថ្លៃ Whitney E. Houston Legacy Foundation ដើម្បីវៃអង្គាសថវិកាចូលរួមមូលនិធិ ក្នុងគោលបំណងផ្ដល់អាហារូបករណ៍ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដល់យុវជនដែលចាប់អារម្មណ៍លើវិស័យសិល្បៈ។

កម្មវិធីខាងលើនេះ បាននាំយកសម្លៀកបំពាក់ និងរបស់របរផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីចំនួន ២៥ មុខ មកដាក់ដេញថ្លៃ ប្រមូលបានប្រាក់សរុបចំនួន ២០៦ ៤០០ ដុល្លារអាមេរិក។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលដេញថ្លៃបានតម្លៃខ្ពស់បំផុត ពោលគឺរហូតដល់ទៅ ២២ ៤០០ ដុល្លារអាមេរិក គឺជាអាវ FIFA World Cup ឆ្នាំ ១៩៩៤ និងឈុតឆ្មារខ្មៅរចនាដោយ Marc Bouwer ដែលតារាស្រីបានពាក់នៅក្នុងកម្មវិធី I’m Your Baby Tonight ឆ្នាំ ១៩៩១ នៅឯទីក្រុងញូវយ៉ក។

បន្ថែមពីនេះ ឈុតពណ៌បៃតងពីកម្មវិធីប្រគំតន្ត្រី Welcome Home Heroes ឆ្នាំ ១៩៩១ និងឈុតពណ៌លឿងដែល Whitney Houston បានពាក់ចូលរួមក្នុងកម្មវិធី Dancing With the Stars ឆ្នាំ ២០០៩ និងរ៉ូបស្បែកខ្លា សម្រាប់កម្មវិធីជប់លៀង Grammy ក៏បានលក់ចេញក្នុងតម្លៃរៀងគ្នា ពី ១៦ ០០០ដុល្លារ ១២ ៨០០ដុល្លារ និង ១១ ៥២០ ដុល្លារអាមេរិកផងដែរ។

ក្រៅពីនេះ ក៏នៅមានវិញ្ញាបនបត្រ RIAA លំដាប់ផ្លាទីន ដែលបញ្ជាក់ពីភាពពេញនិយមនៃអាល់ប៊ុម The Bodyguard ឆ្នាំ ១៩៩២ ដែលជាអាល់ប៊ុមនាំយកប្រជាប្រិយភាពឱ្យ Whitney Houston ជាមួយនឹងពានរង្វាន់ Grammy ចំនួន ៨ ព្រមនាមជាអាល់ប៊ុមចម្រៀងប្រកបភាពយន្តដែលលក់ដាច់បំផុតមិនធ្លាប់មាន និងជាអាល់ប៊ុមពីសិល្បករស្រីដែលលក់ដាច់បំផុត ដោយវិញ្ញាបនបត្របន្ទះនេះបានលក់ចេញក្នុងតម្លៃ ១៦ ០០០ ដុល្លារអាមេរិក ខ្ពស់ជាងតម្លៃប៉ាន់ស្មានដល់ទៅ ៨ដង។

ដ្បិត បានលាចាកលោកតាំងតែពីឆ្នាំ ២០១២ ក្នុងវ័យ ៤៨ឆ្នាំ តែ Whitney Houston នៅតែមានកេរ្តិ៍ឈ្មោះបោះសំឡេងមិនឈប់ឈរ។ ជាក់ស្ដែងក្នុងឆ្នាំនៃមរណ​ភាពនោះ Billboard ក៏បានប្រគល់ពានរង្វាន់ Billboard Millennium Award ទៅដល់ក្រុមគ្រួសាររបស់តារាស្រី​ ខណៈថ្ងៃទី៩ ខែសីហានេះ ត្រូវនឹងថ្ងៃកំណើតរបស់លោកស្រីតែម្ដង ក៏ទើបតែមានកម្មវិធី Legacy of Love Gala ដែលរៀបចំឡើងដើម្បីអបអរខួប ៤០ឆ្នាំដែល Whitney Houston បានក្លាយជាសិល្បករ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *