មីណា បញ្ចេញវីដេអូ Cover បទចម្រៀង១ទៀតរបស់រឿង “KPop Demon Hunters”

តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ មីណា ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង cover ១​បន្ថែម​ទៀត​របស់​រឿង “KPop Demon Hunters” ដែល​មាន​ចំណងជើង​ថា «How it’s done HUNTR/X» ដោយ​ម្ដង​នេះ​ក៏​មិន​ខុស​ពី​បទ cover លើក​មុន​ដែរ នៅតែ​ពីរោះ។

មីណា បាន​បង្ហោះ​បទ​ចម្រៀង Cover នោះ​ទាំង​នៅ​លើ YouTube និង Facebook ហើយ​មាន​អ្នក​មើល​ច្រើន​ទាំង​ហ្វេន​ក្នុង​ស្រុក រួម​ទាំង​ក្រៅ​ស្រុក។ សម្រាប់​បទ «How it’s done HUNTR/X» នេះ​ដែរ មីណា នៅតែ​អាច​ប្រើ​បច្ចេកទេស​សំឡេង​បាន​ល្អ អាច​បត់បែន និង​លើក​ដាក់​គ្រប់​ឃ្លាឃ្លោង។

ហុង ស្រីពេជ្រ ជា​ឈ្មោះ​ពិត​របស់​តារា​ស្រី​វ័យ ២៥ ឆ្នាំរូបនេះ។ តារា​ចម្រៀង​ស្រី​​រូបនេះ ស្ថិត​នៅ​ក្រោម​ផលិតកម្ម K’ve entertainment ដែល​មាន​ជនជាតិ​កូរ៉េ​ជា​អ្នក​គ្រប់គ្រង។ ​ការ​ច្រៀង និង​រាំ​របស់ មីណា ពិតជាមិន​ធម្មតា​ឡើយ កន្លង​មក​តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​បញ្ចេញ​ចេញ​បទ​ចម្រៀង​ជាច្រើន អម​ដោយ​​ក្បាច់​រាំ​រស់​រវើក។

និយាយ​ពី​រូប​សម្រស់​វិញ កញ្ញា មីណា ពិតជា​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ ហើយ​នាង​មិន​ត្រឹម​តែ​អាច​ច្រៀង និង​រាំ​បាន​ល្អ​ឡើយ ម្ចាស់​បទ “TIPSY ” ក៏​ជា​តួ​សម្ដែង​ផង​ដែរ ដោយ​ធ្លាប់​បាន​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត “សាស​នាងងឹត” ដែល​ចាក់​បញ្ចាំង​កាលពី​ដើម​ឆ្នាំ ២០២៥ នេះ​ផង​ដែរ។

ក្រឡេក​ទៅ​មើល​វីដេអូ​លើ YouTube មាន​អ្នក​បញ្ចេញ​មតិ​ភាគច្រើន​ជា​ជនជាតិ​កូរ៉េ ហើយ​បាន​សរសើរ មីណា ថា​ច្រៀង​បទ​ចម្រៀង​របស់​រឿង “KPop Demon Hunters” ពីរោះ​ខ្លាំង។ គួរ​បញ្ជាក់​ផង​ដែរ​ថា soundtrack សម្រាប់ភាពយន្តគំនូរជីវចល “KPop Demon Hunters” មាន ១២ បទ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *