យ៉ារ៉ូ ច្នៃក្រមាខ្មែរ ធ្វើឆៀង និងប្រើហូលខ្មែរជាឈុត ក្នុងថ្ងៃទទួលពានរង្វាន់ភាពយន្តនៅចិន

តារាសម្តែងប្រុស វី យ៉ារ៉ូ ច្នៃក្រមាប៉ាក់ដោយទង់ជាតិខ្មែរ ធ្វើជាឆៀង និងឈុតហូលខ្មែរ បង្ហាញវត្តមានលើឆាកអន្តរជាតិក្នុងកម្មវិធីទទួលពានរង្វាន់ភាពយន្តក្នុងប្រទេស​ចិន មើល​ទៅ​គួរឱ្យស្ងើចសរសើរ។

នាពេលថ្មីៗនេះ​ យ៉ារ៉ូ បានចូលរួម និងទទួលបានពានរង្វាន់ភាពយន្តក្នុងកម្មវិធី The 5th LANCANG-MEKONG INTERNATIONAL FILM WEEK នៅទីក្រុង KUNMING ខេត្ត YUNNAN ប្រទេសចិន។ ពានរង្វាន់នេះជាការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្តខ្នាតធំដែលមានចំណងជើងថា «WISHING LOLLIPOP» ឬ «អំណោយស្នេហ៌ថ្ងៃណាត់ជួប» របស់ផលិតកម្ម LD។ តារាសម្តែងប្រុសរូបនេះបានបង្ហាញក្តីរំភើបរបស់លោកចំពោះពានរង្វាន់មួយនេះថា ពាននេះគឺសម្រាប់ទាំងអស់គ្នាដែលបានប្រឹងប្រែងឱ្យសាច់រឿងមួយនេះកើតឡើងបាន និងការគាំទ្រ លោកពិតជាអរគុណខ្លាំងណាស់។

តែរឿងដែលកាន់តែធ្វើឱ្យមហាជនកោតសរសើរ និងមោទនភាពបន្ថែមលើរូបលោកនោះគឺ ការបង្ហាញនូវអត្តសញ្ញាណ​ខ្មែរនៅលើឆាកអន្តរជាតិ ជាមួយឈុតដែលច្នៃឡើងដោយហូល និងមានបង្កប់ក្រម៉ាដែលប៉ាក់ទង់ជាតិខ្មែរនៅលើខ្លួនរបស់លោកនៅក្នុងកម្មវិធី។ នេះជាការបង្ហាញទៅកាន់ពិភពលោកនូវអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ និងធ្វើឱ្យបរទេសបានស្គាល់ខ្មែរកាន់តែទូលំទូលាយ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel

កញ្ញា កុយ អេនណា បាន​បន្ត​បេសកកម្ម​នាំ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស​ស្គាល់​ពី​ខ្មែរ កាន់តែ​ច្បាស់ និង​ដឹង​ថា​ខ្មែរ​ជា​ប្រទេស​សម្បូរ​បែប​នៃ​សិល្បៈ វប្បធម៌​បុរាណ​ដ៏​ល្អ​ឥត​ខ្ចោះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី