ឆ្កែជាទីស្រឡាញ់របស់តារាស្រី Kathy Chow សម្រក់ទឹកភ្នែកក្រោយម្ចាស់បាត់បង់ជីវិត

កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នាក់ងារតំណាងរបស់តារាស្រីជើងចាស់ Kathy Chow​ បានចេញប្រកាសពីដំណឹងមរណភាពរបស់រូបនាង ដោយនាងបានលាចាកលោកនៅអាយុ ៥៧ ឆ្នាំ។ ចំពោះមូល ត្រូវបានគេជឿជាក់ថា ដោយសារបញ្ហាសុខភាព។ ដំណឹងនេះដែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការសោកស្ដាយខ្លាំងផងដែរ។

មុនទទួលមរណភាពតារាស្រីជើងចាស់ Kathy Chow បានបន្សល់ទុកស្នាដៃសម្ដែងជាច្រើនរួមមាន The Feud of Two Brothers (១៩៨៦), Looking Back in Anger (១៩៨៩), Fight Back to School III (១៩៩៣) និង Ashes Of Love ឆ្នាំ ២០១៨។ រូបនាងត្រូវបានគេចាត់ទុកជាតារាស្រីរៀមច្បងម្នាក់ដែលមានទេពកោសល្យ និងមានភាពល្បីល្បាញកាលពីកំឡុងចុងទសវត្សរ៍ឆ្នាំ ៩០។

តារាស្រី Kathy Chow មិនមានគ្រួសារ ឬកូនឡើយ តែរូបនាងមានចិញ្ចឹមសត្វឆ្កែមួយក្បាលឈ្មោះ Saturday និងសត្វឆ្មាពីរក្បាលឈ្មោះ Ruyi និង Laila។ ក្រៅពីនេះនាងក៏មានចិញ្ចឹមសត្វទន្សាយ និងសត្វកាំប្រម៉ាស្រុកផងដែរ។ ថ្មីៗ រូបភាព និងវីដេអូរបស់ Saturday បានបង្ហោះជាសាធារណៈ បង្ហាញឲ្យឃើញសត្វចិញ្ចឹមមួយក្បាលនេះមើលទៅមិនសប្បាយចិត្ត ថែមទាំងទឹកភ្នែករលីងរលោង។ អ្នកគាំទ្រជាច្រើនរបស់តារាស្រី Kathy Chow បានបញ្ចេញមតិជាហូរហែថាប្រហែលមកពីសត្វមួយនេះនឹកម្ចាស់វាពេកមើលទៅ។

ក្រោយមកភ្នាក់ងាររបស់តារាស្រី Kathy Chow បានបញ្ជាក់ថា៖ សត្វចិញ្ចឹមទាំងអស់របស់តារាស្រី Kathy Chow សុទ្ធតែមានសុវត្ថិភាពមិនមានបញ្ហាអ្វីទេ។ គ្រាន់តែសត្វទាំងអស់នេះនឹកដល់ម្ចាស់របស់វាដែលត្រូវទៅឆ្ងាយ។ Saturday មិនទាន់បានដឹងថា តារាស្រី Kathy Chow ទទួលមរណៈភាពឡើយ ដោយអ្នកជុំវិញនិយាយប្រាប់វាថា តារាស្រីរូបនេះមានការរវល់ត្រូវទៅធ្វើការនៅឆ្ងាយមិនទាន់ត្រឡប់មកវិញ។

គួរបញ្ជាក់ថា តារាស្រី Kathy Chow​ ធ្លាប់លើកឡើងថាខ្លួនមានជំងឺម៉្យាងឈ្មោះ Lupus erythematosus ជាជំងឺអូតូអ៊ីមម៉ូន ប្រភេទសើរស្បែករាំរៃ ចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវប្រើប្រាស់ថ្នាំជាប្រចាំដើម្បីថែរក្សាសុខភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ