សូរ ពេជ្រវលក្ខណ៍ ជាបវរកញ្ញាតំណាងកម្ពុជា កំពុងមានវត្តមានលើវេទិកា Miss International ក្នុងប្រទេសជប៉ុន ដែលកំពុងត្រូវការការគាំទ្រយ៉ាងខ្លាំងពីមហាជននៅក្នុងស្រុកតាមរយៈការចូលរួមបោះឆ្នោត ដើម្បីឱ្យកម្ពុជាបានចូលនៅក្នុង Top ជ្រៅណាមួយនៃកម្មវិធី។

ដូចដែលមហាជនអ្នកតាមដានវិស័យបវរកញ្ញាបានជ្រាបហើយថា វលក្ខណ៍ គឺជាម្ចាស់មកុដ Miss International Cambodia 2025 ហើយក៏ជាបេក្ខភាពតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិ Miss International នៅប្រទេសជប៉ុន ក្នុងឆ្នាំនេះផងដែរ។
នាថ្ងៃម្សិលមិញ វលក្ខណ៍ បានបង្ហោះជូនដំណឹងលើអាខោនផ្លូវការអំពីពេលវេលានៃការបិទបញ្ចប់ការបោះឆ្នោតជ្រើសរើសបេក្ខភាព Top 20 គឺនៅថ្ងៃស្អែក វេលាម៉ោង ១០ យប់ ។ តាមរយៈវីដេអូដែលបង្ហោះនាពេលនេះ វលក្ខណ៍ បានសំណូមពរឱ្យមហាជនក្នុងស្រុកជួយបោះឆ្នោតគាំទ្រដើម្បីឱ្យកម្ពុជាមានឱកាសបានឈរនៅលំដាប់លេខរៀង Top ណាមួយ។
កាន់តែពិសេសនៅលើ App របស់ Miss International បានបើកជា Flash Vote បានន័យថារាល់ការចំណាយទឹកប្រាក់ក្នុងការបោះឆ្នោតនឹងទទួលបានពិន្ទុ គុណនឹង២។ ចំពោះការបោះឆ្នោតគាំទ្រនេះដែរ គឺដើម្បីឱ្យកម្ពុជាបានចូលនៅក្នុង Top 20 ហើយបើទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមបេក្ខភាពចូលរួមទាំងអស់នឹងអាចមានឱកាសឈរនៅលំដាប់ Top 10 ទៀតផង។
កម្ពុជាអាចឈរនៅលំដាប់កំពូលទាំង ២០ ឬ ១០ លើវេទិកាប្រកួតប្រជែង Miss International 2025 បានឬយ៉ាងណាគឺអាស្រ័យការចូលរួមរបស់មហាជនអ្នកគាំទ្រ ហើយនេះក៏ជាឱកាសក្នុងការបង្ហាញឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជា ក៏ដូចជាការបង្កើតប្រវត្តិសាស្ត្រឱ្យកម្ពុជាឈរនៅលំដាប់ខ្ពស់លើឆាកអន្តរជាតិផងដែរ។
សម្រាប់ការបោះឆ្នោត លោកអ្នកអាចចូលទៅដោនឡូត App កម្មវិធី Miss International បន្ទាប់មកធ្វើការ ចុះឈ្មោះ រួចរាល់ហើយស្វែងរកពាក្យថា Cambodia ដែលមានរូបបវរកញ្ញាកម្ពុជា សូរ ពេជ្រវលក្ខណ៍ ជាតំណាង បន្ទាប់មកជ្រើសរើសចំនួនទឹកប្រាក់ដែលចង់ចូលរួមបោះឆ្នោតជាការស្រេច៕
ទស្សនាវីដេអូសម្រាប់ស្វែងយល់បន្ថែមអំពីរបៀបនៃការបោះឆ្នោត៖ https://www.facebook.com/share/r/1GoNruko87/
រូបភាព ៖ Pichvoleak So





























Account
Security
Favourite Content