បេក្ខនារី The Rapper ទើបបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គិសនី មុខ cute ហើយរ៉េបឡូយទៀត

សប្ដាហ៍​ថ្មី​នៃ​កម្មវិធី The Rapper Cambodia នៅតែ​ទទួលបាន​ការ​គាំទ្រ និងមាន​​បេក្ខជន​ឆ្នើម​ៗ​​អាច​លេង​ពាក្យ​សម្ដី នៅ​ក្នុង​ប៉ារូល​ចម្រៀងល្អ ធ្វើឲ្យ coach ទាំង ៤ ដណ្ដើម​គ្នា​មិន​ឈប់។ បើ​និយាយ​ពី​បេក្ខនារី​ដែល​ចូលរួម​ប្រកួត The Rapper មិន​សូវ​ជា​មាន​ច្រើន​ប៉ុន្មាន​ឡើយ តែ​ម្នាក់​ៗ​សុទ្ធសឹង​តែ​មាន​សមត្ថភាព​មិន​ធម្មតា រហូត​ដល់ producer ក៏​លាន់​មាត់​សរសើរ​ដូច​គ្នា។

ក្នុង​វគ្គ Audition សប្តាហ៍​ចុង​ក្រោយ​បេក្ខនារី សួន រដ្ឋា មាន stage name 2LIP ដែល​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វករ​អគ្គិសនី​ថ្មី​ៗ​ផង​នោះ បាន​ឡើង​មក​អង្រួន​កម្មវិធី ជាមួយ​បទ «កិលេស» ដោយ​អាច​បញ្ចេញ​ទំនុក​ច្រៀង style បែប​ខ្លួនឯង​បាន​យ៉ាង​រលូន។ ត្បិត​តែ​ជា​និស្សិត​ផ្នែក​វិស្វករ​អគ្គិសនី ប៉ុន្តែ 2LIP ពិតជា​មាន​ដុងជា​អ្នក​សិល្បៈ​ពេញ​ខ្លួន​ពិតៗ។

Coach ខ្មែរ ១ ជីវិត បាន​កោតសរសើរ 2LIP ថា​ជា​បេក្ខជន​ចេះ​ដឹង​ពី​បច្ចេកទេស​អាច​សរសេរ​ចេញ​មក​ជា​ចម្រៀង ហើយ​ស័ក្ដិសម​ជាមួយ​រូបរាង និង​សំឡេង​ខ្លួនឯង។ មិន​តែ​ប៉ុណ្ណោះ 2LIP ដឹង​ពី​របៀប​លើក​ដាក់​សំឡេង​ឡើង​ចុះ ហើយ​ចំណុច​សំខាន់​មួយ​ទៀត គឺ​បេក្ខនារី​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ ច្រៀង​ក៏​ពីរោះ និង​រ៉េប​បាន​យ៉ាង​ល្អ។

បើ​និយាយ​ពី​រូប​សម្រស់​ទៀតសោត​ក៏ cute និង​ចេះ​រៀបចំ​ខ្លួន-សម្លៀកបំពាក់​បាន​សមសួន​ជា រ៉េប​មាន​ពាក្យ​ចុង​ចួន​ល្អ ធ្វើឲ្យ coach ជាន់​ហ្គាស​ដើម្បី​គ្នា ហើយ​សូម្បី producer ក៏​រាំ​លេង​តាម​ចង្វាក់​ភ្លេង​បែប slow របស់​បេក្ខនារី​ដែរ។ ក្រោយ​ចប់​ការ​បកស្រាយ​ចម្រៀង និង​សម្ដែង​របស់ 2LIP ហើយ​នោះ សង្គ្រាម​ពាក្យ​សម្ដី ដើម្បី​ដណ្ដើម​បេក្ខនារី​រូប​នោះ ក៏​ចាប់ផ្ដើម។ ដោយ​ពិបាក​សម្រេច producer ក៏​បោះ​ឲ្យ​ទៅ​ម្ចាស់​បទ ” ឆក់ព្រលឹង” តែ coach King Chi ប្រើ​សិទ្ធិ​ពិសេស​យក​មួក​មាស​ទៅ​ឲ្យ​បេក្ខនារី។

ជាចុងក្រោយ 2LIP ពិតជា​រីករាយ ដោយ King Chi ប្រើ​មួក​មាស​ដណ្ដើម​នាង​ពី ខ្មែរ ១ ជីវិត ព្រោះ​នាង​ក៏​មាន​បំណង​ជ្រើសរើស​ម្ចាស់​បទ ” កាលុងឃុង” ជា​គ្រូ​បង្វឹក​ដូច​គ្នា​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន