ម្សិលមិញនេះឯង! ទិដ្ឋភាពដ៏រំភើប ភ្ញៀវទេសចរយ៉ាងកុះករ ពេញប្រលានយន្តហោះអន្តរជាតិភ្នំពេញ

ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយ ក្នុងចំណោមវិស័យធំៗផ្សេងទៀត នៅប្រទេសកម្ពុជា ដែលអាចរកប្រាក់ចំណូលចូលចរន្តសេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយជីវភាពប្រជាជនឱ្យល្អប្រសើរ តាមរយៈការទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

កត្តាស្ថេរភាពនយោបាយ សុខសុវត្ថិភាព និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សុទ្ធតែជាកត្តាជួយជំរុញឱ្យទេសចរចង់មកទស្សនាកម្សាន្ត នៅថ្ងៃវិស្សមកាល ទន្ទឹមនឹងអំណោយផលពីធម្មជាតិ មានតំបន់ទេសចរណ៍ស្អាតៗ និងកេរមរតកដែលបន្សល់ទុកពីបុព្វបុរសខ្មែរ មានជាអាទិ៍ដូចជា ប្រាង្គប្រាសាទដែលមានស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា។

\អ្វីដែលគួរឱ្យរំភើប ក្រោយចប់វិបត្តិកូវីដ ១៩ សន្ទុះ នៃអ្នកធ្វើដំណើរកម្សាន្ត មកកាន់ប្រទេសកម្ពុជា ហាក់មានកំណើនឡើងវិញបន្តិចម្ដងៗ ជាក់ស្ដែងកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ នេះ ទិដ្ឋភាពនៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលសុទ្ធតែជាទេសចរបរទេស បានចុះចត មកប្រទេសកម្ពុជា ដើម្បីថ្ងៃឈប់សម្រាក់របស់ពួកគេ។

ការរួបរួមគ្នាមិនថា ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជន ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីវប្បធម៌ អរិយធម៌ តំបន់ណទេសចរណ៍ ស្ថានភាពនយោបាយ ស្ថេរភាព សុវត្ថិភាព និងរឿងរ៉ាវល្អៗ ពីប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្រៅពីនេះការទទួលបដិណ្ឋារកិច្ច តម្លៃលើសេវាកម្មផ្សេងៗ ដូចជាថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ ម្ហូបអាហារ សុទ្ធតែជាចំណុចមិនគួរមើលរំលងដើម្បីឱ្យទេសចរចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ៕

រូបភាព៖ រា ហ៊ូ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *