ទើបប្រកាសទំនាក់ទំនងស្នេហា ឥឡូវ Tao សុំមិត្ដស្រីរៀបការយ៉ាងផ្អែមល្ហែម!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បកត្រឡប់ទៅកាលពីខែ កក្កដា ឆ្នាំ ២០២៤ តារាចម្រៀង និងសម្ដែងចិនល្បីឈ្មោះ Huang Zitao បានប្រកាសពីទំនាក់ទំនងស្នេហាជាមួយមិត្ដស្រីរបស់ខ្លួនគឺតារាស្រី Xu YiYang។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរីករាយ និងបញ្ចេញមតិអបអរជាហូរហែរ។

តារាប្រុសស្រីទាំងពីរបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម Weibo និងវីដេអូ ក្នុងបណ្ដាញសង្គម Douyin អមជាមួយពាក្យពេចន៍យ៉ាងផ្អែមល្ហែមថា “សង្ឃឹមថា ពួកយើងនឹងនៅបែបនេះរហូត“។ 

ភាពផ្អែមល្ហែមនៅមិនទាន់ចប់ឡើយ ទើបប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈបានជាង ២ ខែ តារាប្រុស Huang Zitao ក៏បានសុំមិត្ដស្រីរបស់ខ្លួនរៀបការនៅក្នុងកម្មវិធីរបស់ខ្លួន “Dare or Not”។ Tao បានរៀបរាប់ពីអារម្មណ៍ក្នុងចិត្ដប្រាប់ទៅមិត្ដស្រីថា៖ រូបនាងជាមនុស្សម្នាក់ដែលលោកនឹងរស់នៅជាមួយជារៀងរហូត។ ជារៀងរាល់ថ្ងៃ រាល់ពេល លោកតែងតែចង់ឲ្យមនុស្សម្នាក់ដែលនៅក្បែរលោកគឺជាមិត្ដស្រីរបស់លោក Xu YiYang។ តើនាងហ៊ានទទួលយក និងរៀបការជាមួយលោកទេ?

ជាការឆ្លើយតប៖ តារាស្រី Xu YiYang ក៏បាននិយាយយល់ព្រមទាំងមិនស្ទាក់ស្ទើរ។

មែនទែនទៅ  Tao ធ្លាប់បានលើកឡើងថា Xu YiYang​ ជាមនុស្សម្នាក់សំខាន់ក្នុងជីវិតរបស់លោក នាងតែងតែនៅក្បែរលោក លើកទឹកចិត្ដរាល់ពេលដែលលោកមានបញ្ហាទាំងតូចទាំងធំ ក្នុងជីវិត ពិសេសនៅពេលដែលលោកបាត់បង់ឳពុក ជាពេលវេលាលំបាកមួយក្នុងជីវិត ហើយរូបនាងក៏នៅក្បែរលោក។ អ្នកទាំងពីរត្រូវបានរាយការណ៍ថា​ ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ក្រោយគូស្នេហ៍​មួយ​គូ​នេះ បង្ហាញខ្លួនក្នុងកម្ម​វិធី “Chuang 2020”។ រហូតដល់ឆ្នាំ ២០២២ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានទៅដើរកម្សាន្ដជុំគ្នាយ៉ាងផ្អែមល្ហែម នៅតំបន់ Sangyan។ អ្នកទាំងពីរក៏ត្រូវបានរាយការណ៍ថា បានជួបគ្រួសារទាំងសងខាងទៅហើយ មុនប្រកាសពីទំនាក់ទំនង។

នៅឆ្នាំ ២០២៣ ក៏មានលេចពាក្យចចាមអារ៉ាមថា អ្នកទាំងពីរបានសម្រេចចិត្ដភ្ជាប់ពាក្យ តែក៏ត្រូវភ្នាក់ងាររបស់ពួកគេក៏បដិសេធ។ រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ Tao និងមិត្ដស្រីក៏បានសម្រេចចិត្ដប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាផ្លូវការ។ អ្ន​កទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១៤ ដោយកាលនោះ លោកបានបង្ហាញមុខជាមួយក្រុម EXO ទៅហើយ តែតារាស្រី Xu YiYang​ នៅជាអ្នកហ្វឹកហាត់នៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F