មុននេះ លោកស្រី សុភា បុត្រឈរ បានបង្ហោះលើបណ្ដាញសង្គមនូវតួលេខនៃចំនួនទឹកប្រាក់ដែលធ្លាប់បានបរិច្ចាគតាមរយៈម្ចាស់ជំនួយក៏ដូចជាសាមីផ្ទាល់សរុបជាង ៣០ ម៉ឺនដុល្លារអាមេរិក នេះគិតត្រឹមក្នុងខែមករាប៉ុណ្ណោះ។

ការបង្ហាញនូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលលោកស្រី សុភា បុត្រឈរ បានបរិច្ចាគមកកាន់កម្ពុជា គិតត្រឹមអំឡុងខែ មករា បានកំពុងធ្វើឱ្យមហាជនលើបណ្ដាញសង្គមរំភើបចិត្តនិងទង្វើមនុស្សធម៌របស់លោកស្រីមកកាន់ប្រទេសនិងប្រជាជនកម្ពុជា។ ដ្បិតលោកស្រី សុភា បុត្រឈរ បានចាកចេញទៅរស់នៅឯក្រៅប្រទេសជាមួយស្វាមីហើយក្ដី ប៉ុន្តែលោកស្រីនៅតែបន្តការជួយមកកាន់ប្រជាជនកម្ពុជាជាច្រើននាក់ដែលកំពុងជួបការលំបាកនិងខ្វះខាត។
ជាក់ស្ដែង ក្នុងអំឡុងពេលដែលប្រទេសកំណើតរបស់លោកស្រី ពោលគឺប្រទេសកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីចោរសៀម ស្ត្រីខ្មែរដែលមានចិត្តមេត្តារូបនេះបានផ្ទេរប្រាក់ជាហូរហែដើម្បីជួយទំនុកបម្រុងដល់កងទ័ពកម្ពុជាក៏ដូចជាជនភៀសសឹកតាមរយៈម្ចាស់ជំនួយនានា និងតាមស្ថាប័នរដ្ឋ ជាពិសេសលោកស្រីក៏បានផ្ទេរប្រាក់ទៅតាមតម្រូវការជាក់ស្ដែងដល់សាមីជនដែលជាកងទ័ពផងដែរ។
ជារួម គិតត្រឹមអំឡុងខែ មករា នេះលោកស្រី សុភា បុត្រឈរ បានចំណាយប្រាក់បរិច្ចាគសរុប ៣១ ម៉ឺន ៥ពាន់ដុល្លារអាមេរិក។ នេះពុំបានគិតបញ្ចូលរយៈពេលកន្លងដែលលោកស្រីបានបរិច្ចាគនោះទេ។ ជាមួយគ្នា ក្នុងនាមប្រជាជនកម្ពុជាម្នាក់ចង់អរគុណចំពោះទឹកចិត្តលោកស្រីដែលបារម្ភនិងស្រលាញ់ចំពោះប្រជាជនកម្ពុជានិងតែងខ្នះខ្នែងជួយរហូតមក៕







រូបភាព ៖ Sophea Böttcher

























Account
Security
Favourite Content