នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ រឿងភាគ Sweet Home វគ្គ ២ ដែលជារឿងភាគល្បីរបស់ Netflix បានធ្វើសន្និសីទកាសែតដើម្បីផ្សព្វផ្សាយត្រៀមចាក់បញ្ចាំងជាផ្លូវការក្នុងពេលឆាប់ៗ។

ក្នុងឱកាសនោះ Song Kang ដែលជាតួឯកប្រុសក្នុងរឿង Sweet Home បានលើកឡើងថា៖ រឿង Sweet Home គឺពិតជាមានអត្ថន័យពិសេសសម្រាប់រូបលោក វាជារឿងដែលធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញដូចសព្វថ្ងៃ។ ការសម្ដែងក្នុងរឿងនេះ ពិតជាពេលវេលាល្អមួយដែលលោកមិនអាចបំភ្លេចបាន។ តួអង្គ Hyun Soo ដែលលោកសម្ដែងពិតជាបង្រៀនរឿងជាច្រើនដល់រូបលោក។



ជាមួយគ្នាដែរ តួឯកប្រុសក្នុងរឿងភាគល្បីមួយនេះក៏បាននិយាយទាក់ទងដល់រឿងចូលបម្រើកងទ័ពផងដែរ ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកបានលើកឡើងថា៖ Sweet Home វគ្គ ២ នឹងជារឿងចុងក្រោយដែលលោកបង្ហាញខ្លួនមុនចូលបម្រើកងទ័ព វាជាកាតព្វកិច្ចរបស់លោកដែលត្រូវបំពេញ។ នៅពេលដែលធ្វើការផ្សព្វផ្សាយរឿង Sweet Home ចប់សព្វគ្រប់វាជាពេលវេលាលោកត្រូវចាកចេញមួយរយៈ។ តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះក៏បានសន្យាថា លោកនឹងត្រឡប់មកវិញជាមួយសុខភាពដ៏រឹងមាំ និងមិនធ្វើឲ្យគ្រប់គ្នាខកបំណងឡើយ។



គួរបញ្ជាក់ថា រឿង Sweet Home វគ្គ ២ នឹងចេញជាផ្លូវការនៅលើ Netflix នាថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។ រឿងនេះមានការចូលរួមសម្ដែងដោយតារាល្បីៗ ដូចជា Song Kang, Lee Jin Wook, Lee Si Young, Yoo Oh Sung និង Kim MooYeol៕























Account
Security
Favourite Content