ទីផ្សារផ្ទុះខ្លាំង! ស្ងាត់ៗ ស៊ីន យូប៊ីន ត្រូវក្រុមហ៊ុនធំមួយ ប្រកាសជាអ្នកតំណាងទូរស័ព្ទស៊េរីថ្មី

ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ស្ងាត់ៗកំពូលតារាសម្តែងស្រី ស៊ីន យូប៊ីន ត្រូវបានក្រុមហ៊ុនសាមសុងប្រកាសជាអ្នកតំណាងទូរស័ព្ទ​​ស៊េរីថ្មី ជាស្មាតហ្វូន Galaxy AI ដំបូងគេបង្អស់នៅកម្ពុជា។

មែនទែនទៅ ក្រុមហ៊ុន smart phone យក្សនេះបានផ្អាកជ្រើសរើសអ្នកតំណាងផលិតផលរបស់ខ្លួនរយៈពេលច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុន smart phone ជាច្រើនទៀតសម្រុក​ផ្សព្វផ្សាយជាបន្តបន្តាប់ តែសាមសុង ហាក់ដូច មិនខ្វាយខ្វល់។ ទើបតែពេលនេះ​ប្រេនលំដាប់អន្តរជាតិមួយនេះ បើកបង្ហាញមុខមាត់អ្នកតំណាងសា​ជាថ្មីម្តងទៀត គឺតារាសម្តែងឆ្នើមលំដាប់ប្រទេស ស៊ីន យូប៊ីន ស្របពេលជាមួយការបញ្ចេញទូរស័ព្ទស៊េរីថ្មី Galaxy S24 Series ដែលមានមុខងារច្រើនសម្បូរបែប ថែមទាំងជាស្មាតហ្វូនដែលមាន​បច្ចេកវិជ្ជា AI ដំបូងគេទៀតផង។ បើនិយាយអំពីពណ៌ និងរូបរាងវិញនោះ មើលទៅស៊ីវិល័យ និងទាក់ទាញខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

គ្រាន់តែឃើញ Poster ផ្លូវការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មហាជន និងបណ្តាហ្វេនៗដែលជាអ្នកស្រលាញ់គាំទ្រ ស៊ីន យូប៊ីន បានសម្រុកទៅ Comment អបអរសាទរដល់​តារាស្រីរូបនេះ​ភ្លូកទឹកភ្លូកដី ថែមទាំងលើកឡើងថា យូប៊ីន ពិតជាស័ក្តិសមតំណែង ជាអ្នកតំណាងទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់ ព្រោះនាងជាសិល្បករម្នាក់​តែងតែ​នាំភាពថ្មីប្លែក និងចែករំលែកពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិផ្សេងៗ។ ដូច្នេះគេជឿជាក់ថា ឱកាសធ្វើជាអ្នកតំណាងទូរស័ព្ទសេរីថ្មីនេះ នឹងជួយឱ្យ យូប៊ីន កាន់តែមានឱកាស​បង្ហាញពីសក្តានុពល ភាពស្រស់ស្អាតចែងចាំងរបស់កម្ពុជា​។

មិនទាន់អស់នៅឡើយ ហ្វេនៗលាន់មាត់់សរសើរពីសម្រស់ និងការតុបតែងខ្លួនរបស់​តារា​ស្រី​វ៧យ ២៦​ឆ្នាំរូបនេះ​គ្រប់ៗគ្នា ក្នុងរាត្រីនៃការប្រកាសតំណែងអ្នកតំណាងទូរស័ព្ទស៊េរីថ្មីជាផ្លូវការ កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤។ កំពូលតារាសម្តែងរូបនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់ពណ៌ដី​ភ្លឺ​រលោង អមដោយកាយវិការទន់ភ្លន់ ស្នាមញញឹមផ្អែមល្ហែម មើលទៅពិតជាគួរឱ្យស្រលាញ់ខ្លាំងមែនទែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ