សិល្បករជួរមុខកញ្ញា ស៊ីន យូប៊ីន បានក្លាយជាម្ចាស់រថយន្ត MG GT ស៊េរីថ្មី ឆ្នាំ២០២៤ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាទូតសុឆន្ទៈ MG Cambodia ជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ។

តារាស្រីលំដាប់ប្រទេស ស៊ីន យូប៊ីន ហាក់កំពុងចាប់បានឱកាសការងារធំៗជាច្រើនទាំងក្រៅ និងក្នុងប្រទេស។ ក្រៅពីអាជីពសិល្បករតារាស្រីរូបនេះក្ដោបបានឱកាសការងារជាទូតសុឆន្ទៈតំណាងសម្លៀកបំពាក់ និងផលិតផលប្រ៊េនលំដាប់ជាច្រើន។ ជាក់ស្ដែងក្នុងអំឡុងពាក់កណ្ដាលខែមិថុនានេះ យូប៊ីន ទទួលបានការងារថ្មីមួយនៅក្នុងប្រទេសដោយបានក្លាយជាទូតសុឆន្ទៈឱ្យក្រុមហ៊ុនរថយន្ត MG Cambodia ដែលជាក្រុមហ៊ុនរថយន្តទំនើប ថែមទាំងទទួលបានរថយន្ត MG GT ស៊េរីថ្មីឆ្នាំ២០២៤ មួយគ្រឿងបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថែមទៀតផង។


ជាមួយគ្នានេះដែរ កញ្ញា ស៊ីន យូប៊ីន ក៏បានកោតសរសើរដល់ក្រុមហ៊ុនរថយន្ត MG ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរ តាមរយៈការជ្រើសរើសរួមការងារជាមួយសិល្បករខ្មែរជាជាងការជ្រើសរើសតារាបរទេស ឬប្រើប្រាស់រូបភាពដែលមានស្រាប់ពីបរទេសក្នុងការផ្សព្វផ្សាយនេះបង្ហាញពីសេចក្ដីថ្លៃថ្នូរ និងស្មារតីខ្មែរជួយខ្មែរ៕




















































Account
Security
Favourite Content