តារាចម្រៀង រិទ្ធី លំអរកេសរ និពន្ធចម្រៀង១បទ ជូនដំណើរគូស្នេហ៍កម្សត់ក្នុងសោកនាដកម្មដ៏រន្ធត់

តារា​ចម្រៀង​ឯករាជ្យ​ រិទ្ធី លំអរកេសរ​ បាន​និពន្ធ​ចម្រៀង​ខ្លី​មួយ​បទ ​ដើម្បី​ជូន​ដំណើរ​គូស្នេហ៍​ដែល​​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់មួយ​កាលពី​ថ្ងៃ​ចន្ទដើម​សប្ដាហ៍​កន្លង​ទៅ​។​ សោកនាដកម្ម​​រន្ធត់​មួយ​នេះ​បាន​ធ្វើ​​ឱ្យ​មហាជន​មាន​ការ​អាណិត​អាសូរ​ និង​សោក​ស្ដាយ​ជា​ពន់ពេក​ ខណៈ​អ្នក​ទាំង​ពីរ​ត្រូវ​ចូល​រោង​ការ​ក្នុង​ខែ​តុលា​ឆាប់​ៗ​ខាង​មុខ​នេះ។​​​​​

នា​​រសៀល​ថ្ងៃ​ច័ន្ទ​ ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០២៤ ​មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​ដោយ​មាន​ការ​បាញ់​រះ​នៅ​ត្រង់​ចំណុច​ផ្ទះ​ល្វែង​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ​​។​ ហេតុការណ៍​មួយ​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ​ និង​​ម្នាក់​ក្នុង​ចំណោម២​នាក់​ដែល​រង​របួស​បាន​ស្លាប់​ខណៈ​ដឹក​ដល់​មន្ទីរ​ពេទ្យ​។​​​ បុរស​ស្ត្រី​វ័យ​ក្មេង​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ខាង​ប្រុស​ជា​ម្ចាស់​ Stella Pictures រី​ឯ​ខាង​ស្រី​គឺ​ជា​គ្រូ​បង្រៀន​ហែល​ទឹក​។​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា​ជា​គូរ​ដណ្ដឹង​ដែល​នឹង​ត្រូវ​ចូល​រោង​ការ​ក្នុង​ខែ​តុលា​​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​។​

ការ​ស្លាប់​របស់​អ្នក​ទាំង​២ បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មាន​ការ​សោក​ស្ដាយ​ជា​ពន់​ពេក ​​​រហូត​ធ្វើ​ឱ្យ​តារា​ចម្រៀង​ឯក​រាជ្យ​ កេសរ​ និពន្ធ​ចម្រៀង​ខ្លី​មួយ​បទ​ជូន​ដំណើរ​អ្នក​គូស្នេហ៍​មួយ​គូ​នោះជា​លើក​ចុង​ក្រោយ​ ភ្ជាប់​ជាមួយ​សារ​​ទាំង​អាឡោះអាល័យ​ថា​៖​​​​​​​​ «Rest well lovebirds Long LySong & Kanhchna Khin សូម​ទៅ​បាន​ក្តី​សុខ ទៅ​កាន់​សុគិតភព ។ យើង​បាន​បាត់បង់​មិត្តភក្កិ​ កូន​ស្រី​ កូន​ប្រុស​ បង​ប្អូន​ ក្រុម​ការងារ​ និង​មនុស្ស​ដ៏​ល្អ​បំផុត​ដោយ​សេចក្តី​នឹក​រលឹក​ជា​ខ្លាំង​ទៅ​កាន់​ពួកគាត់​ ខ្ញុំ​បាន​សរសេរ​បទ​ចម្រៀង​ខ្លី​នេះ​ឡើង​ជូន​ដំណើរ​គាត់​ បំពេរ​អ្នក​ទាំង​២​ឆ្លង​ត្រើយ​ យើង​ឃ្លាត​គ្នា​រហូត​ហើយ​ ។ អ្នកទាំងពីរ ក្លាយជាដួងផ្កាយ រះឆ្ងាយ សែនឆ្ងាយហើយ»។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះប្រហែល​ម៉ោង ៣-៤ ល្ងាច មាន​ហេតុការ​ដ៏​រន្ធត់​ចិត្ត​មួយ​កើត​ឡើង​នៅ​ក្នុង​បុរី​ប៉េងហួត​បឹងស្នោរ ដោយ​ស្មាន់​កាំភ្លើង​ចូល​ទៅ​បាញ់​សម្លាប់​គូស្នេហ៍​​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ផ្ទាល់៕

សូមទស្សនាបទចម្រៀងខ្លី កេសរ និពន្ធឡើងដើម្បីជូនដំណើរគូរស្នេហ៍កម្សត់បានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់ ៖ https://www.facebook.com/Kesorrr/videos/971197461138143



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ