មរណភាពទាំងវ័យក្មេងរបស់អតីតបេក្ខភាព The Rapper Cambodia ទេព កោសល្យអធិរាជ ហៅ កូនជ្រូក ធ្វើឱ្យគ្រប់គ្នាសម្តែងការសោកស្តាយជាពន់ពេក ព្រោះមិននឹកស្មានថា ស្ងាត់ៗស្រាប់តែត្រូវឃ្លាតឆ្ងាយគ្នាគ្មានថ្ងៃវិលវិញបែបនេះឡើយ។ ការចាកចេញរបស់ កូនជ្រូក បន្សល់នូវអនុស្សាវីរយ៍ច្រើនរាប់មិនអស់ដល់មិត្តភ័ក្ត និងមិត្តរួមអាជីព។

ក្រឡេកទៅមើល កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ឯណោះវិញ មានក្ដីរន្ធត់ពេលដឹងដំណឹងមរណភាពនេះ តែវាក៏បានរំឭកឱ្យនាងងាកទៅមើលអ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតយើងប្រចាំថ្ងៃផងដែរ។ ក្នុងសំណេរ សុជ្ឈតា បានឱ្យដឹងថា ការពិតទៅនាងមិនស្គាល់ កូនជ្រូក ផ្ទាល់នោះឡើយ គ្រាន់តែធ្លាប់ឃើញជំនាន់រៀននៅអនុវិទ្យាល័យចតុមុខ និងធ្លាប់លួចសរសើរការតស៊ូរបស់អតីតបេក្ខភាព The Rapper Cambodia រូបនោះ ពីចម្ងាយ។
តារាចម្រៀងរូបនេះ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ កូនជ្រូក ចំពោះការបាត់បង់មួយនេះ ហើយនាងក៏បានលើកយកមរណភាពរបស់បុគ្គលដែលធញលាប់ទទួលបានហត្ថលេខាពី CL កាលពីឆ្នាំ ២០១៨ រូបនោះ ជាមេរៀន និងជាសារដាស់តឿនដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួនផងដែរ ព្រោះយើងរស់នៅតែម្ដងប៉ុណ្ណោះ៕
សូមអានសំណេរពេញរបស់តារាចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ខាងក្រោមនេះ៖
























































Account
Security
Favourite Content