នូ ឧសភា លេងព្យ៉ាណូ Cover បទចាស់របស់ ព្រាប សុវត្ថិ យ៉ាងពីរោះរណ្តំ

មិនត្រឹមតែមានសំនៀងពីរោះរណ្តំចិត្ត និងលេងដេញហ្គីតា​ស្ទាត់ជំនាញប៉ុណ្ណោះទេ កំលោះសង្ហា នូ ឧសភា ថែមទាំងចេះលេងព្យ៉ាណូ ដែលជាឧបករណ៍តន្រ្តីបស្ចិមប្រទេសបានយ៉ាងល្អថែមទៀតផង។

ថ្មីៗនេះ ម្ចាស់បទ «ព្រងើយ» បានបង្ហើរសំនៀងយ៉ាងពីរោះ អមដោយការលេងព្យ៉ាណូ​ខ្លួនឯងតែម្ដង។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺប៉ុន្មានថ្ងៃមុន លោកបានលេងព្យ៉ាណូ Cover បទចម្រៀងចាស់របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចំណ​ងជើងថា «Call មកបងពេលគេបោះបង់អូន» ដែលសម្រែកច្រៀងរបស់ ឧសភា ស្តាប់ទៅពិត​ជា​ពីរោះប្លែក ទោះបីមិនដូចម្ចាស់ដើម តែទឹកដមសំនៀងរបស់តារាចម្រៀងរូបនេះ បង្កើតរសជាតិថ្មីមួយទៀត ឱ្យ «Call មកបងពេលគេបោះបង់អូន» ប្លែក​ម្យ៉ាង។

បណ្តាអ្នកគាំទ្រ តារាចម្រៀងឯករាជ្យរូបនេះ បានចូលទៅ Comment សរសើរលោកគ្រប់គ្នា ថែមទាំងសំណូមពរឱ្យច្រៀងបទផ្សេងៗទៀតផង ខណៈអ្នកខ្លះបានសំណូមពរឱ្យលោកបកស្រាយចម្រៀងភាសាអង់គ្លេស ព្រោះកន្លងមកម៉ូដែលរាងខ្ពស់ស្រឡះនេះ ធ្លាប់ Cover ចម្រៀងភាសាអង់គ្លេស ហើយពីរោះរណ្តំមិនចាញ់បទចម្រៀងភាសាជាតិប៉ុន្មានឡើយ៕

ទស្សនាវីដេអូ នូ ឧសភា លេងព្យាណូ Cover បទ «Call មកបងពេលគេបោះបង់អូន» របស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់