សមាជិក SEVENTEEN រំឭកដល់ Moon Bin យ៉ាងក្តុកក្ដួលខណៈទទួលពានធំនៅ MAMA លើកដំបូង

ក្រុមចម្រៀង Seventeen បានទទួលពានរង្វាន់ធំនៅ MAMA ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំចាប់តាំងពីDebut នៅឯកម្មវិធីដែលធ្វើឡើងនៅពហុកីឡដ្ឋាន Tokyo Dome ក្នុងប្រទេសជប៉ុនថ្ងៃទី ២៩ ខែវិច្ឆិកា។

ពានរង្វាន់ធំចុងក្រោយ “អាល់ប៊ុមប្រចាំឆ្នាំ” ត្រូវបានប្រគល់ទៅដល់ដៃ Seventeen សម្រាប់អាល់ប៊ុមតូចទី ១០ របស់ពួកគេ ‘FML’ ដែលបានបំបែកកំណត់ត្រាលក់ដាច់រហូតដល់ ៥លានឈុតក្នុងរយៈពេលដ៏ខ្លី។

ថ្វីត្បិតតែបាត់មុខពីការសម្ដែងដោយសាររបួសជង្គង់ ប៉ុន្តែមេក្រុម S.Coups បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលឡើងទទួលពាន និងបាននិយាយថ្លែងអំណរគុណថា៖ “ខ្ញុំតែងតែគិតថាតើ Seventeen អាចទទួលបានពានរង្វាន់នេះម្តងទេក្នុងអាជីពរបស់ពួកយើង? អរគុណដល់ CARATs ដែលធ្វើឱ្យពួកយើងអាចបន្តកិច្ចសន្យា និងទទួលបានពានរង្វាន់នេះ”។

Hoshi បានបន្ថែមថា៖ “យើងបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៥ ហើយបានចូលរួមកម្មវិធី MAMA លើកដំបូងនៅឆ្នាំនោះ។ ពេលនោះ ពួកយើងត្រលប់មកវិញដោយគ្មានពានរង្វាន់អ្វីទាំងអស់ ប៉ុន្តែបន្ទាប់ពីប្រាំបួនឆ្នាំមក ខ្ញុំពិតជារីករាយណាស់ដែលបានទទួលពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ។ សូមផ្ញើភាពជោគជ័យនេះដល់ CARATs ទាំងអស់គ្នា សូមអរគុណ”។

បន្ទាប់មក Woozi បានចែករំលែកអារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំមានអារម្មណ៍ថាយើងចំណាយពេលយូរណាស់ទម្រាំមកដល់ទីនេះ។ យើងជាក្រុមដែលទទួលបានការរិះគន់ច្រើនតាំងពីដើមមក។ គ្រប់គ្នានិយាយថាក្រុមនេះមិនដំណើរការទេព្រោះសមាជិកច្រើនពេក។ នៅក្នុងបេះដូងរបស់ខ្ញុំ ខ្ញុំចង់អរគុណ CARATs សម្រាប់ការផ្តល់រង្វាន់ដល់ពួកយើងក្នុងពេលនេះ។ ខ្ញុំសន្យាថា SEVENTEEN នឹងបន្តខិតខំប្រឹងប្រែង និងក្លាយជាក្រុមដ៏ល្អប្រសើរ ដោយផ្តល់នូវបទចម្រៀងល្អៗរហូតដល់ទីបញ្ចប់”។

ជាចុងក្រោយ Seungkwan ក៏​បានថ្លែងអំណរគុណអ្នកគាំទ្រព្រមទាំងបាន​លើក​ឡើង​ពី​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​គឺ Moon Bin សមាជិក​ក្រុម ASTRO ជាមួយ​អារម្មណ៍​ក្ដុកក្ដួលថា៖ “ខ្ញុំ​មិន​ច្បាស់​ថា​​គួរ​និយាយ​បែប​នេះ​ឬអត់ ប៉ុន្តែ​ក្នុង​ឆ្នាំ​ដ៏​ច្របូក​ច្របល់​នេះ ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ចំពោះ​មិត្ត​របស់​ខ្ញុំ Bin ដែលតែងស្រលាញ់ និងគាំទ្រក្រុមពួកយើងរហូត សូមអរគុណ”។

សារដ៏រំជួលចិត្តរបស់ពួកគេត្រូវបានបញ្ចប់អម​ដោយ​សំឡេង​ទះដៃ​ពី​ទស្សនិកជន រួម​ទាំង​សិល្បករ​ផ្សេង​ទៀត​ដែល​មាន​វត្តមាន ខណៈដែលគ្រប់គ្នាចងចាំដោយក្តីអាឡោះអាល័យចំពោះមិត្តភាពដ៏ល្អរវាងសមាជិក Seventeen ជាមួយសមាជិកក្រុម ASTRO ទាំងពីររូប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ