សោភារូបស្រស់ សិទ្ធី នីកា និងព្រះនាង ជេន ណា នាថ្ងៃទី១ព្រះវិវាហមង្គល​អាពាហ៍ពិពាហ៍ ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា

នា​ថ្ងៃ​ទី​១ នៃ​ព្រះ​វិវាហមង្គល​អាពាហ៍ពិពាហ៍​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ដែល​ជា​បុត្រី​សម្ដេច​ក្រុម​ព្រះ នរោត្តម ច័ក្រពង្ស់ ជាមួយ​កូន​ប្រុស​អ្នក​ជំនួញ​ជាន់​ខ្ពស់​ក្នុង​ប្រទេស គឺ CEO កំលោះ​សង្ហា អ៊ឹង ស៊ីវឈន់ មាន​ការ​ចូលរួម​ពី​សំណាក់​សែ​រាជវង្សានុវង្ស​ច្រើន​អង្គ ក្នុង​នោះ​ក៏​មាន​ព្រះ​នាង ជេនណា និង​តារា​ស្រី សិទ្ធី នីកា។

ក្នុង​កម្មវិធី​ថ្ងៃ​ទី១​ពេល​ព្រឹក ព្រះនាង នរោត្តម ជេនណា និង​សិទ្ធី នីកា ជា​ម្ចាស់​មីង​ថ្លៃ បាន​រៀបចំ​តាម​បែប​ប្រពៃណី​ខ្មែរ និង​បែបបទ​បុរាណ​សែ​រាជវង្ស សម្រាប់​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល។

កម្មវិធី​ពេល​ព្រឹក​ក្នុង​វាំង ទាំង​ព្រះនាង ជេនណា និង សិទ្ធី នីកា បាន​គ្រង​ឈុត​ក្បិន​ពណ៌​ស៊ីលាភ និង​អាវ​ពាក់​ស មាន​ពានា​ស្បៃ​ពណ៌​លឿង​ខ្ចី ដោយ​មាន​គន្លាស់អាវមាសផ្ការំដួល ព្រម​ទាំង​ស្បែក​ជើង​កែង​ស។ ចំណែក​ពេល​ល្ងាច​ដែល​រៀបចំ​ពិធី​សំអាង​កេសា,កាត់​ផ្កាស្លា ព្រះនាង​តូច និង​ម្ចាស់​មីង​ថ្លៃ សិទ្ធី នីកា ជា​អ្នក​សិល្បៈ​ដូចគ្នា​ទៀត​នោះ បាន​គ្រង​ឈុត​ហូល​ផាមួង​ដ៏​ស្រស់​ស្អាត​១​ឈុត​ទៀត។

មក​ដល់​ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី ២ នៃ​កម្មវិធី ​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​ព្រះ​ស្វាមី អ៊ឹង ស៊ីវឈន់ ដោយ​រៀបចំ​តាំង​ពី​ព្រឹក​ថ្ងៃ ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ក្នុង​នោះ​មាន​ពិធី​ក្រុងពាលី និង​ពិធី​ជាច្រើន​ទៀត៕

រូបភាព៖ One Memory, Seav Chhuon Ing

និង Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *