Jennifer Lopez ទទួលតម្លៃខ្លួន ២ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនស្រីមហាសេដ្ឋីឥណ្ឌា

តារាចម្រៀងប៉ុបអាមេរិក Jennifer Lopez ត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ឈ្នួល ២ លានដុល្លារអាមេរិកសម្រាប់ការសម្តែងនៅក្នុងពិធីមង្គលការរយៈពេលបួនថ្ងៃរបស់កូនស្រីរបស់អ្នកជំនួញឥណ្ឌា Raj Ramalinga Mantena អ្នកនាង Netra និងសហគ្រិនបច្ចេកវិទ្យា Vamsi Gadiraju។

សារព័ត៌មាន Page Six បានរាយការណ៍ថា តារាចម្រៀងប៉ុបអាយុ ៥៦ ឆ្នាំរូបនេះបានសម្តែងបទចម្រៀងល្បីៗរបស់នាងជាច្រើន រួមទាំងបទ “Waiting for Tonight” និង “Get Right”។

នាងបានបង្ហាញខ្លួនដំបូងដោយស្លៀកឈុតសារីពណ៌ផ្កាឈូកស្រាល មុនពេលប្តូរទៅជាឈុតពណ៌ខ្មៅដើម្បីចាប់ផ្តើមការសម្តែងរបស់នាង។ ក្រោយមកក៏មានការផ្លាស់ប្តូរសំលៀកបំពាក់ពីរឈុតបន្ថែមទៀតគឺ ឈុតពណ៌មាសជាមួយនឹងអាវក្រៅ និងឈុត bodysuit ពណ៌ប្រាក់តុបតែងលម្អដោយត្បូងគ្រីស្តាល់ រួមជាមួយស្បែកជើងកវែងដល់ជង្គង់។

វីដេអូមួយដែលត្រូវបានចែកចាយលើបណ្ដាញសង្គមបានបង្ហាញសកម្មភាព Jennifer Lopez បិទការសម្តែងដោយលើកកែវអបអរសាទរដល់គូស្វាមីភរិយាថ្មីថ្មោង ដែលបានចូលរួមជាមួយខ្លួននៅលើឆាក និងបាននិយាយថា៖ “សូមឱ្យគ្រួសារអ្នករួបរួមគ្នានៅថ្ងៃដ៏អស្ចារ្យនេះ សូមព្រះប្រទានពរដល់យើងទាំងអស់គ្នា”។

ពិធីមង្គលការដែលបានប្រារព្ធឡើងនៅទីក្រុង Udaipur បានចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា ហើយបានបញ្ចប់ដោយគូស្វាមីភរិយាបានផ្លាស់ប្តូរពាក្យសច្ចាប្រណិធាននៅថ្ងៃទី ២៣ ខែវិច្ឆិកា។ ក្នុងចំណោមបុគ្គលល្បីៗដែលបានចូលរួមក៏មានលោកប្រធានាធិបតីអាមេរិក Donald Trump Jr.។ នេះបើយោងតាម ​​CNBC។

យោងតាមទស្សនាវដ្ដីពាណិជ្ជកម្ម ​​Forbes India លោក Raj Ramalinga Mantena ដែលជាឪពុករបស់កូនក្រមុំបានផ្លាស់ទៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យបច្ចេកវិទ្យា Jawaharlal Nehru និងឱសថស្ថានគ្លីនិកពីសាកលវិទ្យាល័យ Maryland ។ លោកបានបង្កើតឱសថស្ថានមួយក្នុងចំណោមឱសថស្ថានដំបូងគេដែលផ្តោតលើជំងឺមហារីកនៅសហរដ្ឋអាមេរិកគឺ OncoScripts ហើយក្រោយមកបានបើកដំណើរការបណ្តាញជំងឺមហារីកអន្តរជាតិ (International Oncology Network) ដែលបច្ចុប្បន្នត្រូវក្រុមហ៊ុន AmerisourceBergen ទិញយក។

លោកក៏បានបង្កើតឱសថស្ថាន ICORE Healthcare ដែលត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Magellan Health ក្នុងតម្លៃប្រហែល ២១០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០៦ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រង Ingenus Pharmaceuticals និងក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព Integra Connect។

ចំណែកឯ កូនកំលោះ Gadiraju គឺជាសហគ្រិនបច្ចេកវិទ្យា ព្រមទាំងជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនដឹកជញ្ជូនអាហារ Superorder។ លោកបានជាប់ឈ្មោះក្នុងបញ្ជី Forbes 30 Under 30 North America កាលពីឆ្នាំមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *