នាថ្ងៃទី១ នៃព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ដែលជាបុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ជាមួយកូនប្រុសអ្នកជំនួញជាន់ខ្ពស់ក្នុងប្រទេស គឺ CEO កំលោះសង្ហា អ៊ឹង ស៊ីវឈន់ មានការចូលរួមពីសំណាក់សែរាជវង្សានុវង្សច្រើនអង្គ ក្នុងនោះក៏មានព្រះនាង ជេនណា និងតារាស្រី សិទ្ធី នីកា។

ក្នុងកម្មវិធីថ្ងៃទី១ពេលព្រឹក ព្រះនាង នរោត្តម ជេនណា និងសិទ្ធី នីកា ជាម្ចាស់មីងថ្លៃ បានរៀបចំតាមបែបប្រពៃណីខ្មែរ និងបែបបទបុរាណសែរាជវង្ស សម្រាប់ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
កម្មវិធីពេលព្រឹកក្នុងវាំង ទាំងព្រះនាង ជេនណា និង សិទ្ធី នីកា បានគ្រងឈុតក្បិនពណ៌ស៊ីលាភ និងអាវពាក់ស មានពានាស្បៃពណ៌លឿងខ្ចី ដោយមានគន្លាស់អាវមាសផ្ការំដួល ព្រមទាំងស្បែកជើងកែងស។ ចំណែកពេលល្ងាចដែលរៀបចំពិធីសំអាងកេសា,កាត់ផ្កាស្លា ព្រះនាងតូច និងម្ចាស់មីងថ្លៃ សិទ្ធី នីកា ជាអ្នកសិល្បៈដូចគ្នាទៀតនោះ បានគ្រងឈុតហូលផាមួងដ៏ស្រស់ស្អាត១ឈុតទៀត។
មកដល់ថ្ងៃនេះជាថ្ងៃទី ២ នៃកម្មវិធី ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងព្រះស្វាមី អ៊ឹង ស៊ីវឈន់ ដោយរៀបចំតាំងពីព្រឹកថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ក្នុងនោះមានពិធីក្រុងពាលី និងពិធីជាច្រើនទៀត៕

















រូបភាព៖ One Memory, Seav Chhuon Ing
និង Jenna Norodom




















































Account
Security
Favourite Content