Selena Gomez រៀបរាប់ពីស្នេហាគ្រានេះថា ខ្ញុំឃើញថ្ងៃអនាគតជាមួយនឹងបុរសម្នាក់នេះ

កាលពីពេលថ្មីៗនេះ តារាចម្រៀងនិងសម្ដែងស្រីល្បីឈ្មោះ Selena Gomez បានចែករំលែកពីរឿងរ៉ាវជាមួយនឹងដៃគូស្នេហាថ្មីរបស់ខ្លួន ព្រមទាំងទម្លាយហេតុផលដែលនាងបើកចំហរពីស្នេហាលើកនេះជាសាធារណៈច្រើនជាងស្នេហាកន្លងមករបស់ខ្លួន។

ត្បិតរំលងទៅជាងមួយឆ្នាំហើយដែល Selena Gomez និងមិត្តប្រុស Benny Blanco បានទាក់ទងគ្នាក្នុងនាមជាសង្សារ តែទំនាក់ទំនងរវាងតារាចម្រៀង និងផលិតកររូបនេះនៅតែអាចរក្សាភាពផ្អែមល្អែម និងតែងមានរូបភាពកៀកកើយរបស់អ្នកទាំងពីរចែករំលែកដល់សារធារណជនជារឿយៗ។

ជាក់ស្ដែង តាមរយៈកិច្ចសម្ភាសជាមួយនឹង The Hollywood Reporter ដែលបានចេញផ្សាយកាលពីថ្ងៃទី២០​ ខែវិច្ឆិកា​កន្លងទៅ តារាស្រីវ័យ ៣២ឆ្នាំ បានរំឭកដល់មិត្តប្រុសថា៖ “ខ្ញុំអាចនិយាយបានថា នេះជាទំនាក់ទំនងដែលមានសុវត្ថិភាពបំផុតសម្រាប់ខ្ញុំ​ ហើយខ្ញុំក៏អាចមើលឃើញអនាគតរបស់ខ្ញុំជាមួយនឹងមនុស្សម្នាក់នេះទៀតផង”។

កន្លងមក តារាស្រីម្ចាស់បទ Single Soon តែងតែបើកបង្ហាញរូបភាពជាមួយនឹងដៃគូនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនជាញឹកញយ ដល់អ្នកគាំទ្រឱ្យបានដឹងពីស្ថានភាពជីវិតគូរបស់ខ្លួន។ ក៏ប៉ុន្តែ Selena បញ្ជាក់ថា នេះគ្រាន់តែផ្នែកតូចមួយនោះទេ ហើយផ្នែកផ្សេងៗទៀត នាងនៅតែចង់រក្សាទុកសម្រាប់ជីវិតឯកជនភាពរបស់ខ្លួន។

ដោយឡែក លោក Benny Blanco ធ្លាប់បានប្រាប់សារព័ត៌មាន People ពីសេចក្ដីសុខប្រចាំថ្ងៃដែលលោកមានជាមួយនឹងសង្សារថា៖ “យើងទាំងពីរក្រោកពីព្រឹកមែនទែន ហើយវាជាពេលវេលាដែលខ្ញុំចូលចិត្តបំផុតក្នុងការចំណាយរួមគ្នាជាមួយនឹង Selena។ វាដូចគ្នាពេលវេលាពិសេសសម្រាប់ពួកយើង​ មុននឹងពិភពលោកទាំងមូលក្រោក”។

ផលិតករតន្រ្តីរូបនេះ បានរៀបរាប់ពីស្នេហាក្នុងវ័យ ៣៦ឆ្នាំថា៖ “ខ្ញុំមានមិត្តម្នាក់ដែលអាចធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នាបាន ហើយគ្រប់ថ្ងៃជាថ្ងៃដែលល្អបំផុតក្នុងជីវិតខ្ញុំ។ យើងទាំងពីរនាក់ពិតជាបានដាក់ចិត្តដាក់កាយនៅក្នុងទំនាក់ទំនងមួយនេះ”។

សូមរំឭកផងដែរថា អ្នកទាំងពីរបានចាប់ផ្ដើមស្គាល់គ្នាដំបូងក្នុងនាមជាមិត្ត និងអ្នករួមការងារក្នុងវិស័យតន្ត្រីជាច្រើនឆ្នាំកន្លងមកហើយ មុននឹងចាប់ផ្ដើមបង្ហាញទំនាក់ទំនងស្នេហាជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៣៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *