Miss Earth Cambodia 2025 សារ៉ាន់ គីមឡាង ទទួលបានឱកាសដើរបង្ហាញម៉ូតនៅក្នុងប្រទេសវៀតណាម។ ក្នុងនោះក៏ឃើញមានបវរកញ្ញាកម្ពុជា អ៊ិន លក្ខិណា ប៊ី សុធារី និង កុយ អេនណា ផងដែរ។

ក្រោយទទួលបានដំណែងជា Miss Earth Cambodia 2025 ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ សារ៉ាន់ គីមឡាង ទទួលបានឱកាសដើរលើកម្រាលព្រំក្រហមជាមួយរៀមច្បងច្រើននាក់ក្នុងវិស័យបវរកញ្ញានៅឯប្រទេសវៀតណាមកាលដើមខែសីហា។ បង្ហាញវត្តមានក្នុងកម្មវិធីដើរម៉ូតអន្តរជាតិ The Aura by Mai Phuong Trang ដែលរៀបចំឡើងនៅទីក្រុង Danang ប្រទេសវៀតណាម សារ៉ាន់ គីមឡាង គ្រងឈុតក្រហមឆ្អិនឆ្អៅយ៉ាងស្រស់ស្អាតអមជាមួយភាពទាក់ទាញក្នុងនាមជាបវរកញ្ញាភពផែនដីរបស់កម្ពុជា។




ក្នុងកម្មវិធីបង្ហាញម៉ូតអន្តរជាតិនាលើកនេះមិនមែនមានត្រឹមបវរកញ្ញាមកពីកម្ពុជានោះក៏មានបវរកញ្ញាច្រើនរូបមកពីបណ្ដាប្រទេសនិងស្ថាប័នបវរកញ្ញាច្រើនរូបផងដែរ។ ហើយនេះក៏ជាឱកាសសម្រាប់បណ្ដាបវរកញ្ញាកម្ពុជារូបនេះកសាងប្រជាប្រិយភាពក៏ដូចជាបង្កើតទំនាក់ទំនង ដើម្បីទទួលបានបទពិសោធន៍ក្នុងការត្រៀមខ្លួនលើសមរភូមិក្ដៅគគុកនៅប្រទេសហ្វីលីពីននាពេលខាងមុខ៕
រូបភាព ៖ Mai Phuong Trang























Account
Security
Favourite Content