Ebenezers ដែលសហការជាមួយ N.John ធ្លាប់មានស្នាដៃជាមួយតារាល្បីៗ BTS EXO, REMA និង Ty Dolla $ign

ដូច​ប្រិយមិត្ត​ដឹង​ស្រាប់​ហើយ​ថា សុវត្ថិ មុនីនាគ ឬ N.John កំពុង​តែ​ប្រកប​អាជីព​ជា​តារា​ចម្រៀង​នៅ​ក្រៅ​ប្រទេស លើ​ទឹកដី​អាមេរិក។ ក្រោយ​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​តន្ត្រី​នៅ Milennium Dance Complex ដែល​ជា​ស្ទូឌីយោ​រាំ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩២ មានទីតាំងនៅ NOHO Arts District នៅរដ្ឋ Los Angeles។

ថ្មី​ៗ​នេះ​ដែរ N.John បាន​បញ្ចេញ​អាល់ប៊ុម​លើទឹកដី​ថ្មី ហើយ​បទ​ដែល​ល្បី​បំផុត​នោះ «Sweet Love»។ បទ​ចម្រៀង​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ថា​នៅ​ក្នុង​ស្រុក​ឡើយ សូម្បី​អ្នក​ធ្វើ​វីដេអូ Reaction នៅ​បរទេស​ជាច្រើន ក៏​បាន​កោតសរសើរ​ពី​សមត្ថភាព​ច្រៀង​ដ៏​ល្អ ហើយ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ទៀតសោត ល្អ​ដូច​ជនជាតិ​ដើម។

ថ្មី​ៗ​នេះ N.John បាន​ប្រកាស​ឲ្យ​ដឹង​ថា​បទ «Sweet Love» Music វីដេអូ ដែល ft Ebenezers World នឹង​បង្ហាញ​នៅ​ថ្ងៃ ១៨ ខែ​សីហា ឆ្នាំ ២០២៥។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ Ebenezers World ជា​បុគ្គល​ល្បីល្បាញ​ក្នុង​វិស័យ​ចម្រៀង R&B នៅ​អាមេរិក។ Ebenezer គឺជា​អ្នក​ផលិត Rapper , អ្នក​បច្ចេកទេស​និង​អ្នកនិពន្ធ។

Ebenezer ក៏​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​កំពូល​តារា​ចម្រៀង​ជាច្រើន​ទាំង​នៅ​អាមេរិក រួម​ទាំង​តារា​អង់គ្លេស និង​នៅ​ក្នុង​វិស័យ K-pop។ ក្នុង​នោះ​មាន​ដូចជា Jeremih, Ty Dolla $ign, REMA, Lil Durk, Ashnikko, Stefflon Don, Mahalia, Tion Wayne, Darkoo, Duke dumont ចំណែក​ក្រុម K-Pop វិញ មាន BTS, NCT127, EXO , WayV។

គួរ​បញ្ជាក់​ផង​ដែរ​ថា សុវត្ថិ មុនីនាគ ឬ N.John ទើប​ទទួល​បាន​ទិដ្ឋាការ O-1B គឺជា​វីសា​ស្រប​ច្បាប់​បញ្ជាក់​សមាសភាព​ជនបរទេស​ទាំង​ឡាយ​ដែល​មាន​ទេពកោសល្យ និង​សមត្ថភាព​គ្រប់គ្រាន់ ហើយ​មាន​បំណង​ចង់​កសាង​អាជីព​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក៕

រូបភាព៖ N.JOHN



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *