បង្ហាញកំពូលតារាហាងឆេងខ្ពស់ដែលមានមុខនៅគ្រប់ផ្ទាំង Billboard ក្នុងប្រទេសកូរ៉េ

នៅក្នុងវិស័យផ្សាយពាណិជ្ជកម្មដ៏ធំសម្បើមរបស់ប្រទេសកូរ៉េខាងត្បូង មានតារាល្បីប៉ុន្មាននាក់ប៉ុណ្ណោះដែលមានមុខសឹងគ្រប់កន្លែងទាំងអស់។ សម្រាប់បច្ចុប្បន្ន តារាល្បីចំនួនបួននាក់កំពុងឈរនៅលេខរៀងកំពូលនៃបញ្ជីប៉ងប្រាថ្នារបស់ម៉ាកយីហោទាំងអស់ ដោយទទួលបានកិច្ចសន្យាផ្សព្វផ្សាយគ្រប់យ៉ាងចាប់ពីផលិតផលថែទាំស្បែក និងអាហារសម្រន់ រហូតដល់ធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

Jang Wonyoung

នាំមុខគេក្នុងបញ្ជីគឺ Jang Wonyoung សមាជិកនៃក្រុមចម្រៀងនារី K-pop ពេញនិយម IVE ។ មានរហស្សនាម “It Girl” របស់ប្រទេសកូរ៉េនាពេលបច្ចុប្បន្ន ឥទ្ធិពលរបស់នាងគឺពិតជាខ្លាំងខណៈផលិតផលដែលនាងផ្សព្វផ្សាយជារឿយៗលក់ដាច់ស្តុកភ្លាមៗ។

ម៉ាកយីហោដែលបាននិងកំពុងសហការជាមួយនាងរួមមាន Papa John’s, Kérastase, Tommy Hilfiger, Dyson, Pepsi, Deep&Low, Rolla Rolla, Innisfree, MIU MIU, Downy, Dongwha Pharm, Amuse, Woori Investment & Securities, Woori Bank, Hapa Kristin, Dashing Bala, Wori Woid, និង LOF MALTO។

Byeon Woo Seok

Byeon Woo Seok ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងក្នុងរឿង Lovely Runner ហើយក៏ទទួលបានការកត់សម្គាល់ភ្លាមៗក្នុងពិភពផ្សាយពាណិជ្ជកម្ម។

បច្ចុប្បន្នលោកគឺជាមុខមាត់របស់ម៉ាកល្បីៗដូចជា Cartier, Discovery, Physiogel, O-Lens, Dashu, JobKorea, Tamburins, NH Nonghyup Bank, Prada, Giordano, iloom, Kyochon Chicken, Paldo, Euthymol, 8515 Incremix, Dunkin’ Donuts, Kleanit, និង EDIYA Coffee។ លោកត្រូវបានគេកោតសរសើរជាពិសេសចំពោះសមត្ថភាពដ៏កម្រក្នុងការទាក់ទាញទាំងអតិថិជនអភិជន និងសាធារណជនទូទៅ។

Karina

Karina សមាជិកក្រុម aespa ត្រូវបានគេស្គាល់សម្រាប់រូបសម្រស់ដូចផុសចេញពីប្រលោមលោកតុក្កតា និងស្ទីលដ៏ប្លែកភ្នែក ដែល​ធ្វើ​ឱ្យ​នាង​ក្លាយ​ជាជម្រើស​កំពូល​សម្រាប់​ម៉ាក​យីហោ​ដែល​សម្លឹង​រក​ការ​លើក​កម្ពស់​រូបភាព​ទំនើប និង​ទាន់​សម័យ។

បច្ចុប្បន្ននេះនាងគឺជាមុខមាត់របស់ក្រុមហ៊ុនចំនួន 15 ក្នុងវិស័យផ្សេងៗគ្នាដូចជាវិស័យម៉ូដប្រណីត សម្រស់ វីដេអូហ្គេម និងវិស័យហិរញ្ញវត្ថុ។ បញ្ជីកិច្ចសន្យាដ៏គួរឱ្យចាប់អារម្មណ៍របស់នាងរួមមាន Prada, Sprite, Nordisk, Lfrea, Krush, an aespa X Teenieping collaboration, Caffe Pascucci, KB Kookmin Bank, Mise-en-scène, Battlegrounds (PUBG), MLB, No More Pizza, Gentle Monster, Musinsa Beauty និង Apple។

Cha Eun Woo

ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកូរ៉េដោយរហស្សនាមថា “Face Genius” សម្រាប់ទម្រង់មុខដ៏សង្ហា តារាសម្តែង និងជាតារា K-pop Cha Eun Woo បានក្លាយជាឈ្មោះដែលគួរឱ្យទុកចិត្តបំផុតក្នុងការផ្សាយពាណិជ្ជកម្ម។ ភាពស្អាតទាំងសម្រស់និងកេរ្តិ៍ឈ្មោះ ធ្វើឱ្យលោកក្លាយជាជម្រើសដែលអាចទុកចិត្តបានសម្រាប់ទំនិញដែលត្រូវការទីផ្សារធំ។

បច្ចុប្បន្នលោកតំណាងឱ្យម៉ាកសំខាន់ៗចំនួន 14 រួមទាំងម៉ាកយីហោអាមេរិកដូចជា Calvin Klein, Saint Laurent, The North Face, Liberclassy, Bodyfriend, Skechers, Marithé François Girbaud, Nescafé, Daesung MyMac, Ricola, Shinhan Bank, LG U+, SSG.COM, និង Norang Tongdak ។ តាមរយៈភាពល្បីល្បាញក្នុងចំណោមអ្នកគាំទ្រច្រើនជំនាន់ លោកបានបង្កើនភាពជឿជាក់ឱ្យម៉ាកយីហោ និងទទួលបានការពេញចិត្តយ៉ាងខ្លាំងមិនត្រឹមតែពីអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ពីអ្នកប្រើប្រាស់ទូទៅផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *