ផ្លូវការហើយ! រ៉េត ស្រីនាថ ជ្រើសយកវេទិកា Miss World សម្រាប់ការ comeback

Miss CosmoWorld Cambodia 2023 កញ្ញា រ៉េត ស្រីនាថ ទើបបង្ហើបប្រាប់ឱ្យ AMS Infotainment ដឹងកាលពីពេលថ្មីៗថា នាងអាចនឹងវិលត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនៅឆ្នាំក្រោយ តែកាលបរិច្ឆេទជាក់លាក់នឹងប្រកាសឱ្យហ្វេនៗតាមក្រោយ។ 

មិនយូរប៉ុន្មាន ស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការ SF KH បានចេញមកបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា បវរកញ្ញារាងតូចច្រឡឹង រ៉េត ស្រីនាថ នឹងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងបានជ្រើសរើសយកវេទិកា Miss World សម្រាប់ការ comeback មកវិញជាថ្មី បន្ទាប់ពីទទួលបានការគាំទ្រ​ និងជ្រោមជ្រែងពីបងស្រីជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០។

SF KH បានឱ្យដឹងទៀតថា ស្រីនាថ នឹងហោះទៅហ្វឹកហាត់ជាមួយ KF camp នៅប្រទេសភីលីពីននាឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ដំណើរឆ្ពោះទៅរកការប្រកួត Miss World Cambodia។

ឃើញការបង្ហោះនេះភ្លាម ហ្វេនៗ និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា រំភើបចិត្តជាខ្លាំង ព្រោះកន្លងមកពួកគេតែងតែទទូចចង់ឱ្យបវរកញ្ញាពោរពេញដោយចំណេះដឹងរូបនេះត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត។

គេជឿជាក់ថា ស្រីនាថ នឹងរឹតតែមានសក្តានុពលជាងនេះ ក្រោយពេលបានទទួលការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ព្រោះនាងមានទាំង រូបសម្រស់ សមត្ថភាព ចំណេះដឹង ប្រវត្តិការសិក្សា ថែមទាំងមានបុគ្គលិកលក្ខណៈល្អថែមទៀតផង។

ក្រៅពីត្រៀមចូលប្រកួតបវរកញ្ញាជាថ្មី​ រ៉េត ស្រីនាថ ក៏បើកចិត្តប្រឡូកសិល្បៈឱ្យពេញទំហឹងផងដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនាងក៏មាន​ជាគ្រូបង្រៀនភាសាអង់គ្លេស និង Q&A ដល់បវរកញ្ញា-បុរសឯកកម្ពុជា ថែមទាំងមានគម្រោងបើកថ្នាក់ថ្នាក់បណ្តុះបណ្តាលជាផ្លូវការ នាពេលឆាប់ៗនេះទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ